សូម្បី «ទម្រង់ចង្ការ» ក៏អាចប្រាប់ពីបុគ្គលិកក្ខណៈរបស់អ្នកបានដែរ...!

តើអ្នកដឹងទេថា សូម្បីទម្រង់ចង្ការ ក៏អាចបង្ហាញថា អ្នកជាមនុស្សបែបណាបានដែរ ដែលនេះជាការទស្សន៍ទាយ របស់ជនជាតិចិន តាំងពីយូរយារណាស់មកហើយ។
ចង់ដឹងថាយ៉ាងណានោះ អ្នកអាចពិនិត្យមើលទម្រង់ចង្ការរបស់អ្នក រួចតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖
១. ចង្ការជ្រុង
អ្នកមានចង្ការជ្រុង ត្រូវបានចាត់ទុកថាមានមន្តស្នេហ៍ណាស់  ប៉ុន្តែមានចរិតរឹងរូសខ្លាំងបន្តិច។  បើពេលនិយាយសន្ទនាគ្នា  តែងតែនិយាយចំៗ មិនចេះលាក់បាំងគំនិតរបស់ខ្លួននោះទេ។  ទោះជាយ៉ាងណា អ្នកហាក់ដូចជាមិនសូវ មានទំនួលខុសត្រូវលើអ្វីដែលខ្លួនមានគោលបំណងចង់បានទាល់តែសោះ។
២. ចង្ការរាក់ (ខ្លី) និងស្រួច
អ្នកជាមនុស្សដែលងាយនឹងប្រតិកម្ម ជាមួយរឿងរ៉ាវជុំវិញខ្លួនបំផុត។ អ្នកមិនចូលចិត្តនិយាយពាក្យអាក្រក់ៗទេ  ប៉ុន្តែប្រសិនបើអ្នកខឹង អ្នកនឹងបង្ហាញកំហឹងចេញមកក្រៅ។  ជាពិសេស អ្នកក៏ជាមនុស្សឆាប់ខឹង និងក្តៅក្រហាយច្រើនដែរ។
៣. ចង្ការវែង
អ្នកជាមនុស្សដែលមានសិល្បៈក្នុងខ្លួន និងមានមនោសញ្ចេតនាខ្ពស់។ អ្នកក៏ជាបុគ្គល មានភាពស្មោះត្រង់ មានការយកចិត្តទុកដាក់ និងមានចិត្តសណ្តោសល្អណាស់។ មិនថាអ្នកណាមានបញ្ហាអ្វីឡើយ អ្នកចាំជួយគេជានិច្ច មិនថាក្នុងកាលៈទេសៈណានោះទេ ហេតុនេះហើយ ទើបបានជាអ្នកគ្រប់គ្នា ស្រលាញ់រាប់អានអ្នកច្រើន។


៤. ចង្ការមូល
អ្នកគឺជាមិត្តភក្តិដ៏ល្អ ដោយសារអ្នកចូលចិត្តជួយអ្នកជុំវិញខ្លួនជានិច្ច។ អ្នកក៏ជាមនុស្សដែលយល់ចិត្តគេ ចិត្តល្អ និងស្រលាញ់ក្រុមគ្រួសារណាស់។ អ្នកជាបុគ្គលមានការខិតខំខ្ពស់ ហើយក៏ចូលចិត្តសប្បាយដែរ។ នៅពេលធ្វើការជាក្រុម អ្នកតែងតែចូលរួមជាមួយគេជានិច្ច និងមិនចូលចិត្តចាំតែបញ្ជាឡើយ។
៥. ចង្ការពយ ឬចង្ការលយចេញមកខាងមុខ
អ្នកជាមនុស្ស ដែលពោរពេញទៅដោយថាមពល។ អ្នកមានទំនុកចិត្តលើខ្លួនឯងជានិច្ច មិនថាក្នុងស្ថានភាពបែបណានោះទេ។ អ្នកជាមនុស្សមានគោលដៅ និងតម្រង់ទិសទៅរកអ្វីដែលខ្លួនចង់បានយ៉ាងល្អិតល្អន់ ហេតុនេះអ្នកសក្តិសមជា អ្នកដឹកនាំគេបំផុត។ ប៉ុន្តែ អ្នកជាមនុស្សដែលសាវ៉ាបន្តិចដែរ។
៦. ចង្ការផត ឬលយចូលក្នុង
អ្នកមានចង្ការផតចូលក្នុង មានចរិតផ្ទុយពីអ្នកមានចង្ការលយមកខាងមុខ ដោយអ្នកជាមនុស្សដែលមានគោលដៅ និងឆន្ទៈខ្សោយនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អ្នកជាមនុស្សដែលមាន ទេពកោសល្យខាងការទូត ខាងទំនាក់ទំនង និងសម្របសម្រួល ហេតុនេះ មិនថាក្នុងស្ថានភាពតឹងតែងប៉ុណ្ណា ក៏អ្នកអាចបង្កើតសន្តិភាពបានដែរ៕

ប្រភព : Interesting Facts
Share:

អ្នកមានខ្សែគ្រូបាធ្យាយ ស្របខ្សែជីវិត គឺ​ពិតជា​មនុស្ស​ដែលមាន​សំណាង​បំផុត​ ព្រោះ...

​តាម​អប្បិយ​ជំនឿ មនុស្ស​ដែលមាន​ខ្សែ​មួយ​លើ​បាតដៃ​ស្រប​ជាមួយ "​ខ្សែជីវិត​" គឺ​ពិតជា​មនុស្ស​ដែលមាន​សំណាង​បំផុត ដែលគេ​ហៅថា "​ខ្សែ​គ្រូបាធ្យាយ​"​​។



ខ្សែ​គ្រូបាធ្យាយ​មានន័យថា មនុស្ស​នោះបាន​ស្ថិតក្រោម​ការការពា​រយ៉ា​ង​ពិសេស​ពី​ទេវតា ឬ​គ្រូបាធ្យាយ​។

ខ្សែ​នេះ​ក៏មាន​ឈ្មោះ​ពីរ​ផ្សេងទៀត​ផងដែរ គឺ​ឈ្មោះ "​ខ្សែ​ភព​អង្គារ​" និង "​ខ្សែជីវិត​ទី​ពីរ​"​។

​មនុស្ស​ដែលមាន​ខ្សែ​នេះ​លើ​បាតដៃ (​មិន​ថា​ឆ្វេង ឬ​ស្តាំ​) គឺជា​មនុស្ស​ដែល​រីករាយ​បំផុត និង​ជាម​នុស្ស​ដែល​សប្បាយ​នឹង​អ្វីៗ​ដែល​សាមញ្ញ​ក្នុង​ជីវិត​។

​មនុស្ស​បែបនេះ​តែងមាន​សំណាង​ពេល​ជួប​គ្រោះថ្នាក់ ឬ​គ្រោះមហន្តរាយ​នានា ដោយ​តែងតែមាន​អ្វីមួយ​ចេញមក​ការពារ​ជានិច្ច​។

​មនុស្ស​ដែលមាន​ខ្សែ​នេះ​ភាគច្រើន​ជាម​នុស្ស​ដែលមាន​សុខភាព​ល្អ និង​ពុំដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នោះទេ​។  ពួកគេ​អាច​ជម្នះ​ឧបសគ្គ​ក្នុង​ជីវិត​បាន​យ៉ាង​ងាយស្រួល​។

​* ខ្សែ​នេះ​នៅលើ​បាតដៃ​ស្តាំ​៖ មានន័យថា ទេវតា​បាន​ប្រទាន​ដល់​មនុស្ស​ម្នាក់​នោះ​ដោយសារតែ​អំពើ​ល្អ​ពី​ជាតិ​មុន​។
​* ខ្សែ​នេះ​នៅ​ខាងឆ្វេង​៖ មានន័យថា ទេវតា​បាន​ប្រទាន​ដល់​មនុស្ស​ម្នាក់​នោះ​ចាប់តាំងពី​ថ្ងៃ​ប្រសូត្រ​។​

​ឆែក​មើល​ទាំងអស់គ្នា តើ​មាន​ខ្សែ​គ្រូបាធ្យាយ​លើ​បាតដៃ​ដែរ​ទេ​?៕

ប្រភព៖ https://rosemag.net/1869
Share:

ស្គាល់គ្រាប់ ឡុកឈិត ប៉ុន្ដែដឹងថាផ្លែវាមានរូបរាងយ៉ាងណា (ជួយចែកគ្នាស្គាល់ផង)

មិនដែលស្គាល់ទេការពិតផ្លែ ឡុកឈិត មានរាងអីញ្ចឹងសោះ! គឺស្រដៀងនឹងដើមត្នោតដែរគ្រាន់តែតូចៗជាងផ្លែត្នោត។ គ្រាប់ ឡុកឈិត ត្រូវបានគេយកមកធ្វើជាបង្អែមយ៉ាងផ្អែមឆ្ងាញ់។ វាពោរពេញដោយសារធាតុរ៉ែជាច្រើនដូចជា ប៉ូតាស្យូម, កាល់ស្យូម, ម៉ុងហ្គោលនេស, ផូស្វ័រ, សូដ្យូម, អាស៊ីតតិច និងវីតាមីនជាច្រើនមុខទៀតដូចជា វីតាមីនB1, B2, B3, B6 និង B12។


Share:

បែកធ្លាយ៖ ក្បួនមើលបាតដៃ ដែលគ្រូទាយល្បីឈ្មោះនៅកូរ៉េប្រើទាយឆុត ទាំងដំណើរជីវិត និងរឿងស្នេហា!

នៅ​ប្រទេស​កូរ៉េ ប្រជាជន​មួយ​ចំនួន​មាន​ជំនឿ​ថា​ខ្សែ​បាតដៃ​ជា​គំនូស​ព្រហ្មលិខិត​ហើយ​ពួកគេ​ហ៊ាន​ចំណាយ​ដល់​ទៅ​៧៧​ដុល្លារ​ដើម្បី​ឲ្យ​គ្រូទាយ​បកស្រាយ​ជោគជតា​តាមរយៈ​ខ្សែ​លើ​បាតដៃ​។

ខាងក្រោមនេះជាក្បួនទស្សន៍ទាយ​តាម​ខ្សែ​បាតដៃដែលគ្រូទាយដ៏ល្បីបំផុតនៅកូរ៉េប្រើ៖

ខ្សែ​បេះដូង ឬខ្សែចិត្ត : ប្រសិន​បើ​វា​ដុះ​ចេញ​ពី​ក្រោម​ម្រាម​ដៃចង្អុល នោះ​មាន​ន័យ​ថា អ្នក​ពេញ​ចិត្ត​នឹង​ជីវិត​ស្នេហា​របស់​អ្នក​។ បើ​វា​ដុះ​ចេញ​ពី​ដៃកណ្ដាល នោះ​អ្នក​ជា​មនុស្ស​អាត្មានិយម​ក្នុង​រឿង​ស្នេហា​។ បើ​វា​ដុះ​នៅ​ក្រោម​ម្រាម​ដៃនាង នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ឆាប់​ស្រឡាញ់​គេ​។ បើ​ខ្សែ​នេះ​មាន​ប្រវែង​ខ្លី​ខ្លាំង បាន​ន័យ​ថា អ្នក​មិន​សូវ​ចាប់​អារម្មណ៍​រឿង​ស្នេហា​។ បើ​ខ្សែ​នេះ​ប៉ះ​នឹង​ខ្សែជីវិត​មាន​ន័យ​ថា ជីវិត​ស្នេហា​របស់​អ្នក​ឆាប់​ប្រេះឆា​។ បើ​ខ្សែ​នេះ​ឡើង​ចុះ​ដូច​ទឹក​រលក​នោះ​អ្នក​នឹង​មាន​ដៃគូ​រួម​ជីវិត​ច្រើន​នាក់​។

ខ្សែ​ជីវិត : ប្រសិន​បើ​វា​ដុះ​កៀក​ម្រាម​ដៃមេ នោះ​មាន​ន័យ​ថា អ្នក​មិន​សូវ​មាន​កម្លាំង​កំហែង និង​ខ្ជិល​ច្រអូស​។ ខ្សែ​ដែល​ធំ​ហើយ​កោង​មាន​ន័យ​ថា អ្នក​ពោរពេញ​ដោយ​ថាមពល​។ ប្រសិន​បើ​ខ្សែ​នេះ​ដុះ​រហូត​សឹង​ដល់​ក​ដៃ នោះ​អ្នក​ជា​មនុស្ស​ប្រយ័ត្នប្រយែង​ក្នុង​ការ​រាប់អាន​មិត្ត​។ ប្រសិន​បើ​ខ្សែ​នេះ​ខ្លី ហើយ​មិន​សូវ​ច្បាស់ បាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​ងាយ​ងាករេ​រង​ឥទ្ធិពល​មនុស្ស​ជុំវិញ​ខ្លួន។

ខ្សែ​វាសនា : មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​ខ្សែ​នេះ​។ ខ្សែ​ដែល​ដិត​ច្បាស់​បង្ហាញ​ថា អ្នក​ជា​ម្ចាស់​លើ​វាសនា​ខ្លួនឯង រីឯ​ខ្សែ​ដែល​ព្រាល​ៗ​ជាប់​នឹង​ខ្សែជីវិត​ស្ដែង​ថា អ្នក​មាន​មហិច្ឆតា​ខ្ពស់​។

រង្វង់​ផ្កាយ​ព្រះសុក្រ : ប្រសិន​បើ​ខ្សែ​រង្វង់​នេះ​ស្ថិត​នៅ​ខ្ពស់ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​សម្បូរ​កាម​តណ្ហា និង​ចូលចិត្ត​ការ​សប្បាយ​ច្រើន​។ ប្រសិន​បើ​ខ្សែ​នេះ​រាប​ស្មើ​នោះ​អ្នក​ជា​មនុស្ស​មិន​ចង់​បាន​គ្រួសារ​ហើយ​ចូលចិត្ត​រិះគន់​អ្នក​ដទៃ​។

ទោះជាយ៉ាងណាក៏ដោយ គ្រូទាយដ៏ល្បីល្បាញរូបនោះ មិនបានប្រាប់ពីរបៀបមើលបាតដៃលំអិតនោះទ្បើយ!


Share:

បូកថ្ងៃខែឆ្នាំកំណើត របស់អ្នកបញ្ចូលគ្នា អាចប្រាប់ថាអ្នកជាមនុស្សបែបណា

តួលេខដែលបានបង្ហាញខាងក្រោម ក្រោយពីការបូកបញ្ជូលគ្នា នៃថ្ងៃខែឆ្នាំ កំណើតរបស់អ្នក អាចប្រាប់ថាអ្នកជាមនុស្សបែបណា ។
ឧទាហរណ៍៖ ១ មករា ១៩៧៩

១ + ១ + ១៩៧៩ = ១៩៨១
១+៩+៨+១ = ១៩
១+៩ = ១០
១+០ = ១

ដូច្នេះនៅសល់ ១ ចំលើយមាននៅខាងក្រោម ៖
លេខ ១: មនុស្សជំពូកលេខមួយ ភាគច្រើនជាមនុស្សដែល ធ្វើទៅតាមគំនិតថ្មីតាមបែបធម្មជាតិ ដោយគ្មានការលំបាកច្រើន ។ ពួកគេមានទំនោរទៅរក ភាពក្រអឺតក្រទមបន្តិច ។ ពួកគេមានភាពស្មោះត្រង់ណាស់ ប៉ុន្តែគ្រាន់តែលំបាកក្នុងការទទួលយក គំនិតរបស់អ្នកដទៃ ។

លេខ២: មនុស្សជំពូកលេខពីរ ភាគច្រើន យល់យ៉ាងច្បាស់អំពីអ្វីដែលអ្នក ដទៃត្រូវការ ហើយជាញឹកញាប់ពួកគេតែងគិត ពីអ្នកដទៃមុន គិតខ្លួនឯង ។ ពួកគេស្អប់ការនៅម្នាក់ឯង ។ ពួកគេអោយតំលៃយ៉ាងខ្លាំង ចំពោះមិត្តភាព ។

លេខ ៣: មនុស្សជំពូកលេខ ៣ ភាគច្រើនជាមនុស្ស មានការច្នៃប្រឌិត, ចូលចិត្តមានគ្នីគ្នា, មានមុនស្នេហ៍ និង មានចិត្តអត់ធ្មត់ ។ ពួកគេជាញឹកញាប់ មានបញ្ហាជាមួយនឹង ផែនការតាំងពីដើមរហូតដល់ចប់ ។ ពួកគេចូលចិត្តឃើញអ្នកដទៃសប្បាយរីករាយ ហើយពួកគេនឹងធ្វើអ្វី ដែលពួកគេអាច ធ្វើអោយវាក្លាយជាការពិត ។ ពួកគេមានទំនោរ ទៅរកការពេញនិយម ។

លេខ ៤: ជាប្រភេទមនុស្សដែលមានការអភិរក្សស្រលាញ់ ប្រពៃណីទំនៀមទំលាប់ ។ ពួកគេចូលចិត្តធ្វើការងារ ដែលទាក់ទងនឹងធម្មជាតិ ។ ពួកគេរីករាយជាមួយនឹង ជីវិតកណ្តាលវាល និង ធម្មជាតិ ។ ពួកគេមានទំនោរទៅរក ភាពរឹងរូស ហើយគួរតែរៀនសូត្រអោយកាន់តែមានភាព បត់បែន និង ធ្វើអោយខ្លួនពួកគេល្អ ។

លេខ ៥: ពួកគេជាប្រភេទមនុស្សដែល ចូលចិត្តខាងរុករក ។ ពួកគេអាចគ្រប់គ្រងជីវិតរបស់ពួកគេបាន ប៉ុន្តែពួកគេ មិនសូចចុះសំរុងនឹងអ្នកដទៃ ។ ពួកគេមានបញ្ហាជាមួយនឹងក្រុមមនុស្ស ហើយមានវិធីសាស្ត្រជាច្រើន ដែលត្រូវចាកចេញអោយគេ នៅតែឯងប្រសើរជាង ។
លេខ ៦: ជាប្រភេទមនុស្សដែលចូលចិត្តការសប្បាយគ្រប់ពេល ។
ក្រុមគ្រួសារគឺមានសារៈសំខាន់ណាស់សំរាប់ពួកគេ ហើយពួកគេមានចំណង់យ៉ាងរឹងមាំ ក្នុងការថែរក្សាអ្នកដទៃ ។ ពួកគេមានភក្តីភាព និង ធ្វើជាអ្នកបង្ហាត់បង្រៀនដ៏ល្អ ។

លេខ ៧: ពួកគេជាប្រភេទមនុស្ស ដែលចូលចិត្តចែករំលែកអ្វីដែលថ្មី ទៅកាន់ពិភពលោក នៅពេលដែលពួកគេបានរកឃើញអ្វីមួយថ្មី ។

លេខ ៨: មនុស្សជំពូកលេខ ៨ គឺជាអ្នកពូកកែខាង ដោះស្រាយបញ្ហា ។ ពួកគេមានទំនោរទៅរក ខាងផ្នែកអ្នកជំនាញ និង មានការតាំងចិត្តខ្ពស់ ។ ពូកគេមានមោទនភាពណាស់ ចំពោះការងាររបស់ពួកគេ ប៉ុន្តែគួរតែប្រុងប្រយ័ត្ន កុំស្រេចឃ្លាននឹងអំណាច ។

លេខ ៩: ជាជំពូកមនុស្សដែលចូលចិត្តការដើរកំសាន្ត ។ ពួកគេមានទំនោរទៅរក ខាងសប្បុរស និង ការយកចិត្តទុកដាក់ ។ ពួកគេមានមន្តស្នេហ៍ណាស់ ។ ពួកគេចូលចិត្តស្រលាញ់ថ្នាក់ថ្នម ប៉ុន្តែគួរតែរៀនធ្វើជាមនុស្ស ដែលមានឯករាជ្យ ។
វាគ្រាន់តែការកំណត់សំគាល់របស់ អ្នកស្រាវជ្រាវដែលបានធ្វើការ កំណត់សំគាល់ទៅលើ មនុស្សល្បីៗមួយចំនួនដូចជា President Bill Clinton, Madonna, Thomas Edison គឺស្ថិតនៅជំពូកមនុស្សលេខ ២ ។ មិនប្រាកដថានឹង ត្រូវលើគ្រប់មនុស្សរូបនោះទេ ៕

ប្រភព៖ https://rosemag.net/169
Share:

​អ្នកមានអក្សរ X នៅចន្លោះខ្សែរបន្ទាត់ទាំងពីរ អនាគតមិនត្រឹមតែជាអ្នកមានដល់កំពូលនោះទេ ថែមទាំងមានអំណាចធំទៀតផង!

ការមើលលើខ្សែបាតដៃនេះ មិនត្រឹមតែជំនឿរបស់អាស៊ីប៉ុណ្ណោះទេ វាជាវិធីបុរាណមួយ ដែលជនជាតិអេហ្ស៊ីប និងជនជាតិក្រិច ប្រើសម្រាប់ទស្សទាយន៍អនាគតរបស់មនុស្សតាំងពីជំនាន់មុនមកម្ល៉េះ។
ជាក់ស្តែងយោងតាមកំណត់ត្រាប្រវត្តិសាស្រ្ត កាលពីសម័យស្តេច Alexanders ទ្រង់ត្រូវបានគេទស្សទាយន៍ថាជាមេដឹកនាំដែលអស្ចារ្យជាងគេបំផុត ដោយសារតែទ្រង់មានខ្សែអក្សរ X យ៉ាងច្បាស់លើបាតដៃទាំងទ្វេ។

ជាងនេះទៅទៀតនោះ សាកលវិទ្យាល័យ STI នៅក្នុងទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី) បានបង្ហាញពីលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់ ដែលសិក្សាលើមនុស្សជាង ២ លាននាក់ថា មនុស្សដែលមានខ្សែអក្សរ X លើបាតដៃទាំងសងខាង ជាមនុស្សដែលមានភាពអស្ចារ្យបំផុត រួមមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោក Abraham Lincoln ជាដើម។


ជោគវាសនារបស់អ្នកមានខ្សែអក្សរ X លើបាតដៃទាំងទ្វេ គឺល្អខ្ពង់ខ្ពស់ និងទទួលបានភាពជោគជ័យខ្លាំង។
ជាពិសេស អ្នកត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះអ្នកមានខ្សែបាតដៃប្រភេទនេះ អាចមើលដឹងមុនពីអ្វីដែលអ្នកចង់ធ្វើទៅលើពួកគេ និយាយរួមគឺគ្មាននរណាម្នាក់អាច បោកបញ្ឆោតពួកគេបានដោយងាយឡើយ។ អ្នកមិនអាចកុហក ឬក្បត់មនុស្សមានខ្សែបាតដៃអក្សរ X នេះបានឡើយ ពីព្រោះជោគវាសនារបស់ពួកគេខ្ពស់ និងរឹងមាំណាស់។
សរុបមកវិញ គុណសម្បត្តិដ៏វិសេសវិសាលរបស់អ្នកមានខ្សែបាតដៃអក្សរ X គឺ ៖
• ជាមនុស្សមានភាពជោគជ័យខ្ពស់
• មានអំណាច រឹងមាំ និងខ្លាំងក្លា
• ជាមេដឹកនាំដ៏អស្ចារ្យ
• និងជាមនុស្សដែលស្ថិតក្នុងការចងចាំអ្នកគ្រប់គ្នា ទោះបីជាស្លាប់ទៅហើយក៏ដោយ៕



ប្រភព៖ https://rosemag.net/1853
Share:

របស់របរប្រើប្រាស់ក្នុងផ្ទះ ១៨ ប្រភេទ ដែលអ្នកមិនធ្លាប់ដឹងថា មានថ្ងៃផុតកំណត់ប្រើប្រាស់ ទាល់តែសោះ...!

មនុស្សយើងប្រើប្រាស់ផលិតផលច្រើនប្រភេទណាស់ជារៀងរាល់ថ្ងៃ ហើយអ្វីដែលសំខាន់នោះ មនុស្សភាគច្រើនមិនដឹងថា របស់របរប្រើប្រាស់ក្នុងផ្ទះជាច្រើន មានថ្ងៃផុតកំណត់នោះទេ។ ហេតុនេះដើម្បីការពារសុខភាពរបស់អ្នក និងក្រុមគ្រួសារ អ្នកត្រូវដឹងពីអាយុកាលប្រើប្រាស់របស់របរទាំងនោះ។
ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

# របស់ក្នុងផ្ទះបាយ

១. គ្រឿងទេស ( ១ ទៅ ៣ ឆ្នាំ ) ៖
គ្រឿងទេស នឹងបាត់បង់រសជាតិ និងក្លិន ប្រសិនបើទុកប្រើយូរជាងនេះ។


២. ម្សៅ ( ៦ ទៅ ១២ ខែ ) ៖
ម្សៅមានគុណភាពល្អធម្មតា អាចទុកបាន ៦ ខែ រីឯម្សៅល្អលេខមួយ អាចទុកបាន ១ ឆ្នាំ។


# របស់ក្នុងទូសម្លៀកបំពាក់ 

៣. អាវទ្រនាប់ ( ១ ទៅ ២ ឆ្នាំ ) ៖
អ្នកមិនត្រូវពាក់អាវទ្រនាប់ ដែលចាប់ផ្តើមយារ និងបាត់បង់ទ្រង់ទ្រាយដើមទេ ពីព្រោះវាអាចប៉ះពាល់ដល់សុដន់របស់អ្នក។


៤. ស្បែកជើងកីឡា ( ១ ឆ្នាំ ) ៖
ស្បែកជើងកីឡា ដែលរត់បានចម្ងាយពី ៤០២ គីឡូម៉ែត្រដល់ ៤៨២ គីឡូម៉ែត្រ នឹងចាប់ផ្តើមខូចខាត និងបង្កជាការឈឺចាប់ នៅពេលពាក់។

# របស់ប្រើសម្រាប់ក្មេងៗ

៥. ក្បាលដោះ ( ២ ទៅ ៥ សប្តាហ៍ ) ៖
ក្បាលដោះជ័រ ងាយដាច់រហែក និងមានមេរោគច្រើន ហេតុនេះត្រូវផ្លាស់ប្តូរថ្មីឲ្យបានទៀងទាត់។

៦. កៅអីអង្គុយក្នុងឡានសម្រាប់ក្មេង ( ៦ ទៅ ១០ ឆ្នាំ ) ៖
 ពូក និងជ័ររបស់កៅអី អាចបាត់បង់ទ្រង់ទ្រាយប្រសិនបើប្រើប្រាស់យូរ។ ហេតុនេះជម្រើសល្អបំផុត គឺទិញរបស់ថ្មី ជាជាងរបស់មួយតឹក។

# របស់លើតុសម្អាង 

៧. ក្រាសសិតសក់ ( ១ ឆ្នាំ ) ៖
អ្នកត្រូវសម្អាតក្រាសមួយអាទិត្យម្តង និងត្រូវដូរថ្មីចេញម្តងជារៀងរាល់ឆ្នាំ។


៨. ទឹកអប់ ( ១ ទៅ ៣ ឆ្នាំ ) ៖
ប្រេងក្រអូបក្នុងទឹកអប់ មានអាយុកាល ៣ ឆ្នាំ ប្រសិនបើរក្សាទុកដោយបិទគម្របជិត និងអាចប្រើបានរយៈពេល ២ ឆ្នាំ ប្រសិនបើរក្សាទុកដោយបើកគម្រប។

# របស់ក្នុងបន្ទប់ទឹក

៩. អេប៉ុង ( ២ សប្តាហ៍ ) ៖
វាអាចមានផ្សិត និងមេរោគកកើតច្រើន ហេតុនេះ អ្នកត្រូវតែផ្លាស់ប្តូរវាជាប្រចាំ។

១០. សំណាញ់ខាត់ស្បែក ( ៦ ខែ ) ៖
មិនខុសពីអេប៉ុងទេ គឺវាមានផ្សិតនិងមេរោគច្រើន។ ក្នុងករណី អ្នកចង់សម្លាប់មេរោគពី អេប៉ុង និងសំណាញ់ខាត់ស្បែក អ្នកអាចដាក់វាដាំក្នុងទឹកពុះ។

១១. ច្រាសដុសធ្មេញ ( ៣ ខែ ) ៖
នៅពេលដែលសរសៃច្រាស ចាបផ្តើមខូចទ្រង់ទ្រាយ អ្នកត្រូវតែផ្លាស់ប្តូរវាថ្មី។ ជាពិសេស អ្នកគួរតែទិញច្រាសថ្មី បន្ទាប់ពីកើតជំងឺគ្រុន ឬផ្តាសាយរួច ដើម្បីចៀសវាងឆ្លងមេរោគដដែលវិញ។


១២. កន្សែងពោះគោ (១ ទៅ ៣ ឆ្នាំ ) ៖
ទោះបីជាហាលស្ងួត បន្ទាប់ពីជូតសម្អាតខ្លួនរួចក៏ដោយ ក៏វាមានបាក់តេរីកកើតដែរ ហេតុនេះ អ្នកត្រូវតែផ្លាស់ប្តូរវាចេញជាប្រចាំ។

# របស់ក្នុងបន្ទប់គេង

១៣. ខ្នើយគេង ( ២ ទៅ ៣ ឆ្នាំ ) ៖
បន្ទាប់ពីគេងបាន ២ ទៅ ៣ ឆ្នាំ ខ្នើយកើយរបស់អ្នក នឹងចាប់ផ្តើមខូចទ្រង់ទ្រាយ បង្កឲ្យឈឺក នៅពេលគេង និងមានធូលីច្រើនទៀតផង។


១៤. ស្បែកជើងពាក់ក្នុងផ្ទះ ( ៦ ខែ ) ៖
វាអាចមានមេរោគផ្សិតកកើតច្រើន ហេតុនេះអ្នកត្រូវតែបោកសម្អាត និងផ្លាស់ប្តូរឲ្យបានជាប្រចាំ។


# របស់ប្រើប្រាស់ផ្សេងទៀត

១៥. បំពង់ពន្លត់អគ្គីភ័យ ( ១ ទៅ ២ ឆ្នាំ ) ៖
ក្នុងករណី ប្រសិនបើអ្នកឃើញវាមានស្នាមប្រេះ ឬកំពិតណាមួយ អ្នកត្រូវតែដូរវាចេញជាបន្ទាន់។


១៦. ព្រីភ្លើងចល័ត ( ១ ទៅ ២ ឆ្នាំ ) ៖
វាមានទំហំកំណត់ប្រើប្រាស់របស់វា ហេតុនេះវាអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើមិនធ្វើការផ្លាស់ប្តូរ។


១៧. ថ្នាំបាញ់មូស ( ២ ឆ្នាំ ) ៖
ផលិតផលកម្ចាត់មូស នឹងអស់ប្រសិទ្ធភាព ក្រោយប្រើរយៈពេល ២ ឆ្នាំ។


១៨. ផលិតផលសម្អាតផ្ទះ ( ៣ ខែ ) ៖
បន្ទាប់ពីរយៈពេល ៣ ខែ ផលិតផលមានជាតិបាស ទុកសម្រាប់សម្អាតទាំងនេះ នឹងបាត់បង់ប្រសិទ្ធភាពជាមិនខាន៕


ប្រភព៖  Natural Medicine House
Share:

វិធី​ងាយ​ៗដើម្បី​ទប់ស្កាត់​អាការ​ពុល​ឡាន

មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​ពុល​ឡាន​ដោយសារ​វា​ជា​ជំងឺ ប៉ុន្តែ​ចំពោះ​អ្នក​ផ្សេង​ទៀត​មាន​បញ្ហា​ពុល​ឡាន​ដោយសារ​តែ​ហេតុផល ផ្សេង​ៗ​ទៀត ។ មាន​វិធី​សាមញ្ញ​ជា​ច្រើន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទប់ស្កាត់​ការ​ពុល​ឡាន ដូច្នេះ​អ្នក​អាច​រីករាយ​ជាមួយ​ការ​ធ្វើ​ដំណើរ​ជា​ជាង​ការ​ឈឺក្បាល ។


១-​ធ្វើ​ជា​អ្នក​បើកឡាន​ផ្ទាល់
កន្លែង​ដែល​អាក្រក់​បំផុត​នៅ​ក្នុង​រថយន្ត​ចំពោះ​អ្នក​ពុល​ឡាន​គឺ​កៅអី​ខាងក្រោយ ។ វា​ជា​កន្លែង​ដែល​រាង​កាយ​អ្នក​ទទួល​រង​នូវ​ចលនា​របស់​រថយន្ត​ខ្លាំង​ជាងគេ និង​អាច​វិ​វ​ឌ្ឍ​ជា​អាការ​ពុល​ឡាន​បាន។ បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយស្រួល​ដោយ​អ្នក​គ្រាន់តែ​ធ្វើ​ជា​តៃកុង​ឡាន​ផ្ទាល់ ។ ប្រសិនបើ​អ្នក​មិន​ចេះ​បើកឡាន កៅអី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​កៅអី​ជាប់​តៃកុង​ឡាន​។

២-​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អ្នក​បរិភោគ
ប្រសិនបើ​អ្នកដឹង​ថា អ្នក​ត្រូវធ្វើ​ដំណើ​យូរ​តាម​រថយន្ត វិធី​ដែល​អ្នក​អាច​ចៀស​ផុត​ពី​ការ​ពុល​ឡាន​គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​អ្នក​បរិភោគ ។ សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ខ្លាំង ឬ​ហើមពោះ​។ អ្នក​ក៏​គួរ​ចៀសវាង​គ្រឿង​ស្រវឹង និង​ការ​ជក់បារី អាហារ​ដែល​មាន​ជាតិ​ខា​ញ់ ឬ​ហឹរ​ផង​ដែរ ព្រោះ​វា​អាច​បង្ក​ឱ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ ដូច្នេះ​វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ជៀសវាង​អាហារ​ទាំងនេះ​។ បរិភោគ​តិចតួច និង​ត្រូវ​ប្រាកដ​ថា​រាង​កាយ​របស់​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ មុន​ពេល​ចាប់ផ្តើម​ដំណើរ​របស់​អ្នក ។

៣-​រក​អ្វី​ញ៉ាំ​បន្តិចបន្តួច
អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ដោយ​ពោះ​ទទេ​នោះ ទេ ។ វា​នឹង​ធ្វើ​ឲ្យ​អាការ​ពុល​ឡាន​របស់​អ្នក​កាន់តែ​អាក្រក់ ។ ការ​ធ្វើ​ដំណើរ​រយៈពេល​យូរ​ជាមួយនឹង​ពោះ​ទទេ​អាច​នាំ​ឱ្យ​ក្រពះ​របស់​អ្នក​បញ្ចេញ​អាស៊ីត​កាន់តែ​ច្រើន ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ​កាន់តែ​ខ្លាំង ។

៤-​ដកដង្ហើម​វែង​ៗ
ការ​សិក្សា​ទៅ​លើ​មនុស្ស​ពុល​ឡាន​ចំនួន ៤៦​នាក់​ដែល​បាន​ដកដង្ហើម យឺត​ៗ និង វែង​ៗ​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​ឡាន​តិច​ជាង​អ្នក​ដែល​ដកដង្ហើម​ធម្មតា ។ ប្រសិនបើ​អ្នក​កំពុង​មាន​អារម្មណ៍​វិលមុខ​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ សូម​ព្យាយាម​ដកដង្ហើម​ឲ្យ​បាន វែង​ៗ ។ ការ​ផ្តោត​អាម្ម​ណ៍​ទៅ​លើ​ការ​ដកដង្ហើម​របស់​អ្នក​អាច​ជួយ​បង្កើត​តុល្យភាព និង​ភាព​ស្ងប់ស្ងាត់​ដល់​រាង​កាយ ។

៥-​បរិភោគ​ខ្ញី
ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ខ្ញី​ជា​ឱសថ​ប្រឆាំង​នឹង​ការ​ពុល​ឡាន​ដ៏​មាន​ប្រសិទ្ធភាព​។ ការ​ទទួលទាន​ខ្ញី​មុន​ពេល​ចាប់ផ្ដើម​ការ​ធ្វើ​ដំណើរ​របស់​អ្នក គឺ​ល្អ​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​ពុល​ឡាន ។ អ្នក​អាច​ទទួលទាន​តែ​ខ្ញី ស្ករ​បៀម​ធ្វើ​មក​ពី​ខ្ញី ឬ​ថ្នាំ​គ្រាប់​ខ្ញី ។ វា​ជា​ការ​ព្យាបាល​ដោយ​ធម្មជាតិ និង​ងាយស្រួល​សម្រាប់​ការ​ពុល​ឡាន ៕

ប្រភព៖ kosontepheab
Share:

រឿងរ៉ាវ​ចម្លែក​ៗ​នៅ​លើ​ពិភពលោក

១-​ពស់​លេប​កូន​បាល់
ពស់ថ្លាន់​មួយ​ក្បាល​លេប​កូន​បាល់ ត្រូវ​ក្រុម​ជួ​យស​ង្គ្រោះ​ជួយ​ទាន់​ពេល ។


២-​តុកកែ​ពូជ​ថ្មី​មាន​ស្រកា​ចម្លែក
អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​តុកកែ​ពូជ​ថ្មី​មាន​ស្រកា​ស្រ​ដៀង​ត្រី និង​អាច​រលាស់​ស្រកា​គេច​ពីសត្រូវ​បាន ។ រលាស់​រួច​ហើយ​២​ស​ប្តា​ហ៍​ក្រោយ​ដុះ​ស្រកា​វិញ ។

៣-​វិហារ​នៅ​ឥណ្ឌូ​ណេ​ស៊ីជួយ​ជំរុញ​ឱ្យ​មូ​ស្ល៊ី​ម​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ហ្សា​ការ​តា
ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ជា​ច្រើន​ពាន់​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​វិហារ​មួយ​កណ្តាល​ក្រុង​ហ្សា​ការ​តា ដោយ​មេដឹកនាំ​សាសនា​បាន​ជួយ​គាំទ្រ​ជន​មូ​ស្ល៊ី​ម ក្នុង​ការ​បោះ​ឆ្នោត​ធ្វើ​ជា​ចៅហ្វាយ​ក្រុង ។

៤-​រញ្ជួយ​ដី​អង្រួន​ហ្វ៊ី​លី​ពី​ន​នា​ពេល​កន្លង​ទៅ
រញ្ជួយ​ដី​កម្លាំង​៦,៥​រិច​ស្ទ័​រ​នៅ​លើ​កោះ​មីន​ដា​ណា​វ ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​៤​នាក់ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ខូចខាត ។

៥-​ជាប់គុក​២៧​ឆ្នាំ​ព្រោះ​ឱ្យ​មនុស្ស​រោគ​ចិត្ត​រំលោភ​ក្មេង​ប្រុស
ទាហាន​ម្នាក់​ជាប់គុក​២៧​ឆ្នាំ ព្រោះ​ជួល​បុរស​រោគ​ចិត្ត​ឱ្យ​រំលោភ​ក្មេង​ប្រុស ហើយ​រូបគេ​ថត​វី​ដេ​អូ​ឃ្លី​ប​ទុក​មើល​នៅ​ក្រុង​មី​ដ​ដល​ប្រាយ ចក្រភព​អង់គ្លេស ។

៦-​ក្រពើ​ចម្លែក​ដងខ្លួន​ពណ៌​លឿង
ក្រពើ​ពណ៌​លឿង​មួយ​ក្បាល​ស្ថិត​នៅ​រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា ចាត់​ទុក​ថា​ជា​ក្រពើ​ចម្លែក​កម្រ​មាននៅ​លើ​ពិភពលោក ។

៧-​ទឹក​ក្នុង​អាង​ហែល​ទឹកអូ​ឡាំ​ពិ​ក​២០១៦​ប្រែជា​ពណ៌​លឿង
មុន​ពេល​រៀបចំ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​២០១៦​ទឹក​មាន​ពណ៌​ខៀវ ប៉ុន្តែ​បច្ចុប្បន្ន​ប្រែជា​ពណ៌​លឿង ដោយសារ​ភាព​ស្មោកគ្រោក និង​មាន​សត្វល្អិត​ងាប់​នៅ​ក្នុង​អាង​នៅ​ប្រទេស​ប្រេ​ស៊ីល។

៨-​ធាក់​កូនស្រី​ការពារ​កុំឱ្យ​ជណ្តើរយន្ត​កៀប​នៅ​ម៉ា​ឡេ​ស៊ី
ស្ត្រី​ម៉ា​ឡេ​ស៊ី​ម្នាក់​យក​ជើង​ធាក់​កូនស្រី​អាយុ​៣​ឆ្នាំ ដើម្បី​ជួយ​ឱ្យ​គេច​ផុត​ពី​ការ​កៀប​ជាប់​ជណ្តើរយន្ត ។

៩-​ក្រិ​ក​ប្រទះ​ឃើញ​គ្រាប់បែក​អាយុ​៧០​ឆ្នាំ​ទម្ងន់​៥០០​ផោន
ប្រជាជន​ជាង​៧០.០០០​នាក់ ត្រូវ​ជម្លៀស​ចេញពី​ក្រុង​ថេ​ស​សា ឡូ​នី​គី ក្រោយ​ពី​អាជ្ញាធរ​ក្រិ​ក​ប្រទះ​ឃើញ​គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​២ ទម្ងន់​៥០០​ផោន ។

១០-​បាក់​ដី​នៅ​កោះ​បាលី ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង
ការ​បាក់​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ី សម្លាប់​មនុស្ស​១២​នាក់ ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ពេល​យប់ ខណៈ​ពេល​ពលរដ្ឋ​កំពុង​លង់លក់ ៕

ប្រភព៖ kosontepheab
Share:

មិន​ចាំបាច់​ឆ្លុះអេកូ​ក៏​បាន​ដែរ…! វិធី​នេះ​អាច​មើល​ដឹង​ថា ក្នុង​ពោះ​អ្នក​ជា​កូនប្រុស ឬ...

ពេល​ស្ត្រី​មាន​ផ្ទៃពោះ រឿង​ដំបូង​ក្នុង​ចិត្ត​នាង​គឺ សុខភាព​របស់​ទារក​ក្នុង​ផ្ទៃ។ ស្របពេល​ដែល​ក្រុម​គ្រួសារ​វិញ​ចង់​ដឹង​ចង់​ឮ​ពី​ភេទ​របស់​ទារក។ មាន​គន្លឹះ​ផ្សេងៗ​គ្នា​អាច​មើល​ដឹង​ពី​ភេទ​របស់​ទារក​ក្នុង​ស្បូន​បាន។

ថ្ងៃនេះ​យើង​នឹង​បង្ហាញពី​វិធី​ដ៏អស្ចារ្យ​អាច​មើល​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​អ្នក​ជា​កូនប្រុស ឬ​កូនស្រី។ គន្លឹះ​ទាំងអស់​នេះ​បាន​មកពី​បទពិសោធន៍​របស់​មេដោះ​ទាំងឡាយ ព្រោះ​ពួកគាត់​មាន​ចំណេះដឹង​ជ្រៅជ្រះ​ទាក់ទងនឹង​ការមាន​ផ្ទៃពោះ។

បម្រែបម្រួល​ស្បែក

នេះ​ជា​បម្រែបម្រួល​ដំបូង​ដែល​កើតឡើង​ចំពោះ​ស្ត្រីពពោះ។ បើសិន​ស្បែក​ស្ត្រី​ស្ងួត មេដោះ​និយាយ​ថា ជា​កូនប្រុស តែ​បើ​ស្បែក​មាន​ជាតិខ្លាញ់ ជា​កូនស្រី។

កើត​មុន

ប្រសិនបើ​ស្ត្រី​កើត​មុន នេះ​ដោយសារតែ​ការបញ្ចេញ​ជាតិខ្លាញ់​ច្រើន បញ្ជាក់​ថា ក្នុង​ពោះ​ជា​កូនស្រី។

ម្សៅសូដា

អ្នកស្រាវជ្រាវ​ជាច្រើន​បាន​អះអាង​ថា លទ្ធផល​នៃ​ការធ្វើ​តេស្ត​សុក្រឹត 80%។ អ្នក​គ្រាន់តែ​យក​ទឹកនោម​របស់​អ្នក​លាយ​ជាមួយ​ម្សៅសូដា 2ស្លាបព្រាកាហ្វេ ហើយ​សង្កេត​មើល​បើ​វា​ចេញ​ពពុះ បញ្ជាក់​ថា ជា​កូនប្រុស តែ​បើ​គ្មាន​បម្រែបម្រួល​ទេ វា​ជា​កូនស្រី។


សក់

បើសិន​សក់​ម្តាយ​ក្រាស់ ហើយ​រឹង គេ​និយាយ​ថា មាន​កូនប្រុស ហើយ​បើ​សក់​ម្តាយ​ស្តើង និង​ជ្រុះ​ខ្លាំង មាន​ន័យ​ថា ជា​កូនស្រី។

ឡើង​គីឡូ

ប្រសិនបើ​ស្ត្រី​ឡើង​ទម្ងន់ បញ្ជាក់​ថា ជា​កូនស្រី ហើយ​បើសិន​ស្ត្រី​ធំ​ឡើង​តែ​ក្បាលពោះ ស្ត្រី​នោះ​មាន​កូនប្រុស។

កម្តៅ​ជើង

បើសិន​ជើង​ស្ត្រី​ត្រជាក់​ជាង​ពេល​ណាៗ​ផ្សេង មាន​ន័យ​ថា វា​ជា​កូនប្រុស ហើយ​ប្រសិនបើ​ស្ត្រី​គ្មាន​បម្រែបម្រួល​សីតុណ្ហភាព​ទេ វា​ជា​កូនស្រី។

ហើម​ជើង

នៅពេល​ស្ត្រី​ហើម​ជើង​ខុសពី​ធម្មតា មាន​ន័យថា នាង​មាន​កូនប្រុស។ ហើយ​បើ​វា​មិន​ខុសប្លែក​ទេ វា​ជា​កូនស្រី។

ស្រេកឃ្លាន​អាហារ

បើ​ស្ត្រី​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ពេល​មាន​ផ្ទៃពោះ វា​បង្ហាញ​ថា នាង​មាន​កូនប្រុស ហើយ​បើ​នាង​ចូលចិត្ត​អាហារ​ប្រៃ នាង​មាន​កូនស្រី។

ទីតាំង​ក្បាលពោះ

មនុស្ស​ភាគច្រើន​មិន​បាន​ដឹងពី​រឿង​នេះ​ទេ។ បើសិន​ក្បាលពោះ​ស្ត្រី​ធ្លាក់​មក​នៅ​ក្រោម បាន​ន័យ​ថា នាង​មាន​កូនប្រុស។ ហើយ​បើ​ក្បាលពោះ​មក​នៅលើ​បន្តិច មាន​ន័យ​ថា ជា​កូនស្រី។

ឥរិយាបថ​នៃ​ការគេង

ប្រសិនបើ​ស្ត្រី​ឧស្សាហ៍​គេង​បែរ​ទៅ​ស្តាំ​ញឹក នេះ​អះអាង​ថា ជា​កូនប្រុស។ ពេល​ស្ត្រី​គេង​បែរ​ទៅ​ខាងឆ្វេង​ញឹកញាប់ បញ្ជាក់​ថា​ជា​កូនស្រី៕


ប្រភព៖ mungkulka
Share:

ពិត​ឬ​បោក​បញ្ឆោត​? ពួក​អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង​អះអាង​រកឃើញ​សព​ម៉ាំ​មី​មនុស្ស​ក្រៅ​ភព​នៅ​រូងភ្នំ​នៅ​អាមេរិក​ខាងត្បូង

​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ប្រកាស​ខ្លួនឯង​ជា​អ្នកស្រាវជ្រាវ​រឿង​អា​ថ៍កំ​បាំង អះអាងថា ពួកគេ​រកឃើញ​ភស្តុតាង​នៃ​មនុស្ស​ក្រៅ​ភព នៅក្នុង​រូងភ្នំ ក្បែរ​ទីក្រុង​ណា​សកា (Nazca) ក្នុងប្រទេស​ប៉េ​រូ​។


ក្រុម​នេះ​និយាយថា ពួកគេ​រកឃើញ "​សព​ម៉ាំ​មី​ចម្លែក​" មាន​ម្រាម​បី ជាមួយ​លលាដ៍ក្បាល​ពយ​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ជឿជាក់​ អំពី​ការរកឃើញ​នេះ​ទេ ហើយ​អ្នកជំនាញ​យាន UFO ម្នាក់ និយាយថា នេះ​គ្រាន់តែ​ជា​ប៉ាន់​គំរូ​ថ្នាំ​បំពោក​អប់​ឆ្អឹង​តែប៉ុណ្ណោះ​។
ក្នុង​វីដេអូ​ឯកសារ​អំពី​ការរកឃើញ​ដ៏​ចម្លែក​នេះ លោក​បណ្ឌិត កុន​ស្តា​នទី​ន កូ​រ៉ូ​ត​កូវ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​សេន​ភី​ត​ធឺ​ស្បឺ​ក និយាយថា សាកសព​ទាំងនេះ​មិនមែនជា​សាកសព​មនុស្ស​ធម្មតា​ទេ "​តែ​ជាស​ត្វ​ផ្សេង មនុស្ស​ភព​ផ្សេង​"​។​
សាកសព​ត្រូវបាន​រកឃើញ​គ្របដណ្តប់​ដោយ​ម្សៅ​ស ដែល​ក្រុម​ស្រាវជ្រាវ​នោះ​និយាយថា ត្រូវបាន​ប្រើ​ដើម្បី​រក្សា​សាកសព​ឱ្យបាន​ល្អ​។ ពួកគេ​អះអាងថា កាបូន​គំរូ​នៃ​សាកសព​គឺមាន​អាយុកាល​តាំងពី​ចន្លោះ​ឆ្នាំ ២៤៥ និង ៤១០ នៃ​ឝ​.​ស ប៉ុន្តែ​ទោះយ៉ាងណា សុពលភាព​តេស្ត​នោះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ត្រឹមត្រូវ​នៅឡើយ​ទេ​៕






 ប្រភព៖ saybay
Share:

រោគសញ្ញាមិនគួរមើលរំលង ដែលបង្ហាញថា អ្នកកំពុងតែខ្វះជាតិវីតាមីន ក្នុងរាងកាយ

ដូចដែលអ្នកដឹងស្រាប់ហើយថា វីតាមីន ពិតជាសំខាន់ណាស់ សម្រាប់រាងកាយរបស់មនុស្សយើង។ វីតាមីនផ្តល់ថាមពល ជួយដល់សរីរាង្គ និងបង្កើនសាច់ដុំ។
ហេតុនេះ ទើបបានជាថ្ងៃនេះ យើងនឹងលើកឡើងនូវសញ្ញាណមួយចំនួន ដែលបង្ហាញថាអ្នកកំពុងតែមានបញ្ហាកង្វះជាតិវីតាមីន ដើម្បីអាចស្វែងរកជំនួយពីគ្រូពេទ្យបានទាន់ពេលវេលា។
ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ឈឺសាច់ដុំ និងសន្លាក់ ៖
 អ្នកអាចមានបញ្ហាខ្សោយសាច់ដុំ និងឈឺសាច់ដុំ ដោយសារតែសារធាតុរាវក្នុងសាច់ដុំ និងសន្លាក់ត្រូវបានបំផ្លាញ ពីព្រោះតែខ្វះជាតិវីតាមីន ពីអាហារដែលបរិភោគ។

២. មានអារម្មណ៍រសាប់រសល់ និងតានតឹងជាងធម្មតា ៖
នេះដោយសារតែ កង្វះប្រូតេអ៊ីននិងវីតាមីន មិនអាចឲ្យខួរក្បាលជួយសំយោគអរម៉ូន Dopamine និង Serotonin សម្រាប់សម្រួលដល់អារម្មណ៍ និងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយបាន។

៣. សក់ចាប់ផ្តើមជ្រុះ ៖
សក់របស់មនុស្សម្នាក់ៗ បង្កើតឡើងភាគច្រើនដោយសារប្រូតេអ៊ីន និងវីតាមីន។ ហេតុនេះ ប្រសិនបើអ្នកខ្វះវីតាមីន អ្នកនឹងជ្រុះសក់ ឬសក់ប្រែជាស្តើងជាមិនខាន។

៤. សុខភាពស្បែក និងក្រចក មិនល្អ ៖
កង្វះជាតិប្រូតេអ៊ីន និងវីតាមីន អាចបណ្តាលឲ្យក្រចក និងស្បែក ចុះខ្សោយ ដូចជា ងាយបាក់ និងឡើងរោលក្រហមលើស្បែកជាដើម។
៥. ហើមជើង ៖
នៅពេលរាងកាយខ្វះប្រូតេអ៊ីន អ្នកនឹងសង្កេតឃើញថា ជើងនិងប្រអប់ជើងឡើងហើម ពីព្រោះបើគ្មានប្រូតេអ៊ីន អំបិលនិងជាតិទឹកក្នុងសរសៃឈាម នឹងជ្រាបជុំវិញជាលិកា ហើយឡើងហើមតែម្តង។

៦. ឈឺញឹកញាប់ ៖
ដោយគ្មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់ ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ក៏ចុះខ្សោយដែរ។ ប្រសិនបើអ្នកសង្កេតឃើញថា ឧស្សាហ៍ផ្តាសាយ និងឆាប់ឆ្លងជំងឺពីគេនោះ អ្នកប្រាកដជាខ្វះវីតាមីន ជាមិនខាន។

៧. គេងមិនលក់ ៖
នៅពេលដែលគ្មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់ វាមិនអាចបំលែងអាស៊ីតអាមីណូបាន។ កង្វះអាស៊ីតអាមីណូ បណ្តាលឲ្យខួរក្បាលមិនអាចផលិតអរម៉ូន Serotonin បាន រហូតបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់។

៨. ឈឺក្បាល ៖ កង្វះជាតិប្រូតេអ៊ីន និងវីតាមីន ងាចបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់ និងកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលនេះជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអាការឈឺក្បាលញឹកញាប់៕

ប្រភព៖ khmerload
Share:

ប្រវែងម្រាមដៃកូន អាចដឹងថាអ្នក ជាមនុស្សបែបណាបាន

បើយោងតាមជំនឿ របស់ប្រជាជនកូរ៉េ គេជឿថាប្រវែងម្រាមដៃកូន ក៏អាចជាសូចនាករមួយបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សបានដែរ។
ហេតុនេះសាកល្បងពិនិត្យប្រៀបធៀបប្រវែងកូនដៃ ជាមួយម្រាមដៃនាង រួចតាមដានការបកស្រាយ ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖


បើយោងតាមជំនឿ របស់ប្រជាជនកូរ៉េ គេជឿថាទម្រង់ប្រវែងម្រាមដៃកូន ក៏អាចជាសូចនាករមួយ ដែលអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សបានដែរ

ប្រភេទ A (កូនដៃមានប្រវែងស្មើនឹង គន្លាក់ម្រាមដៃនាង)

អ្នកគឺជាមនុស្សដែលមានអត្តចរិតរីករាយ មានការគិតវិជ្ជមាន និងពូកែនិយាយលេងកំប្លែងណាស់។  អ្នកតែងតែធ្វើឲ្យអ្នកជុំវិញសើចសប្បាយ  ចូលចិត្តនិយាយត្រង់ចំៗទោះបីជាដឹងថាមិនល្អក៏ដោយ  ជាពិសេសមានជំនាញខាងទំនាក់ទំនងល្អ។  អ្វីដែលអ្នកខ្លាចបំផុតគឺភាពឯកោ  និងជាមនុស្សដែលមិនចេះខឹង និងធ្វើមុខមាំដាក់នរណាម្នាក់បានសោះឡើយ។

ប្រភេទ B (កូនដៃមានប្រវែងលើសឬវែងជាង គន្លាក់ម្រាមដៃនាង) 

អ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈល្អ មានចិត្តសប្បុរស ហើយជាធម្មតា មានអ្នកចូលចិត្តនិងស្រលាញ់ច្រើន។ អ្នកជាមនុស្សដែលស្គាល់ពីអារម្មណ៍ខ្លួនឯងច្បាស់ និងពូកែធ្វើការទំនាក់ទំនងបានយ៉ាងល្អ ជាមួយអ្នកជុំវិញ។ អ្នកជាមនុស្សមិនចូលចិត្ត ជម្លោះទាល់ទែងទេ និងមានតែការខិតខំធ្វើយ៉ាងណារក្សាភាពចុះសម្រុង រវាងគ្នានឹងគ្នា។

ប្រភេទ C (កូនដៃមានប្រវែងខ្លីជាង គន្លាក់ម្រាមដៃនាង) 

អ្នកជាមនុស្សដែលមានអាថ៌កំបាំងលាក់ក្នុងចិត្តច្រើន  និងមិនងាយនិយាយវាចេញមកនោះទេ។  អ្នកមានបញ្ហាលំបាកក្នុងការសម្តែងចេញនូវអារម្មណ៍របស់ខ្លួន បើទោះជាចំពោះមនុស្សដែលកំពុងលួចស្រលាញ់ក៏ដោយ។  អ្នកក៏ចូលចិត្តមានការរំពឹងទុកនៅលើអ្នកដទៃខ្ពស់  ហេតុនេះពេលមានបញ្ហាកើតឡើង អ្នកក៏ខកចិត្តខ្លាំងណាសដែរ។  តែទោះជាយ៉ាងណា អ្នកតែងតែជួយមិត្តភក្តិជិតដិតរបស់អ្នកជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕



ចុះប្រិយមិត្តវិញ ស្ថិតក្នុងប្រភេទណាមួយដែរ?

ប្រភព៖ khmerload
 
Share:

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive