មនុស្សមួយចំនួនមានបញ្ហាពុលឡានដោយសារវាជាជំងឺ ប៉ុន្តែចំពោះអ្នកផ្សេងទៀតមានបញ្ហាពុលឡានដោយសារតែហេតុផល ផ្សេងៗទៀត ។ មានវិធីសាមញ្ញជាច្រើនដែលអ្នកអាចអនុវត្តដើម្បីទប់ស្កាត់ការពុលឡាន ដូច្នេះអ្នកអាចរីករាយជាមួយការធ្វើដំណើរជាជាងការឈឺក្បាល ។
១-ធ្វើជាអ្នកបើកឡានផ្ទាល់
កន្លែងដែលអាក្រក់បំផុតនៅក្នុងរថយន្តចំពោះអ្នកពុលឡានគឺកៅអីខាងក្រោយ ។ វាជាកន្លែងដែលរាងកាយអ្នកទទួលរងនូវចលនារបស់រថយន្តខ្លាំងជាងគេ និងអាចវិវឌ្ឍជាអាការពុលឡានបាន។ បញ្ហានេះអាចដោះស្រាយបានយ៉ាងងាយស្រួលដោយអ្នកគ្រាន់តែធ្វើជាតៃកុងឡានផ្ទាល់ ។ ប្រសិនបើអ្នកមិនចេះបើកឡាន កៅអីដែលល្អបំផុតសម្រាប់អ្នកគឺកៅអីជាប់តៃកុងឡាន។
២-ប្រយ័ត្នចំពោះអ្វីដែលអ្នកបរិភោគ
ប្រសិនបើអ្នកដឹងថា អ្នកត្រូវធ្វើដំណើយូរតាមរថយន្ត វិធីដែលអ្នកអាចចៀសផុតពីការពុលឡានគឺត្រូវមានការប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកបរិភោគ ។ សូមជៀសឲ្យឆ្ងាយពីអាហារដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតខ្លាំង ឬហើមពោះ។ អ្នកក៏គួរចៀសវាងគ្រឿងស្រវឹង និងការជក់បារី អាហារដែលមានជាតិខាញ់ ឬហឹរផងដែរ ព្រោះវាអាចបង្កឱ្យអ្នកមានអារម្មណ៍ចង្អោរ ដូច្នេះវាជាការល្អបំផុតក្នុងការជៀសវាងអាហារទាំងនេះ។ បរិភោគតិចតួច និងត្រូវប្រាកដថារាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ មុនពេលចាប់ផ្តើមដំណើររបស់អ្នក ។
៣-រកអ្វីញ៉ាំបន្តិចបន្តួច
អ្នកមិនគួរធ្វើដំណើរដោយពោះទទេនោះ ទេ ។ វានឹងធ្វើឲ្យអាការពុលឡានរបស់អ្នកកាន់តែអាក្រក់ ។ ការធ្វើដំណើររយៈពេលយូរជាមួយនឹងពោះទទេអាចនាំឱ្យក្រពះរបស់អ្នកបញ្ចេញអាស៊ីតកាន់តែច្រើន ហើយវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ចង្អោរកាន់តែខ្លាំង ។
៤-ដកដង្ហើមវែងៗ
ការសិក្សាទៅលើមនុស្សពុលឡានចំនួន ៤៦នាក់ដែលបានដកដង្ហើម យឺតៗ និង វែងៗមានរោគសញ្ញានៃការពុលឡានតិចជាងអ្នកដែលដកដង្ហើមធម្មតា ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍វិលមុខខណៈពេលកំពុងធ្វើដំណើរ សូមព្យាយាមដកដង្ហើមឲ្យបាន វែងៗ ។ ការផ្តោតអាម្មណ៍ទៅលើការដកដង្ហើមរបស់អ្នកអាចជួយបង្កើតតុល្យភាព និងភាពស្ងប់ស្ងាត់ដល់រាងកាយ ។
៥-បរិភោគខ្ញី
ការសិក្សាជាច្រើនបានបង្ហាញថា ខ្ញីជាឱសថប្រឆាំងនឹងការពុលឡានដ៏មានប្រសិទ្ធភាព។ ការទទួលទានខ្ញីមុនពេលចាប់ផ្ដើមការធ្វើដំណើររបស់អ្នក គឺល្អបំផុតក្នុងការទប់ស្កាត់ការពុលឡាន ។ អ្នកអាចទទួលទានតែខ្ញី ស្ករបៀមធ្វើមកពីខ្ញី ឬថ្នាំគ្រាប់ខ្ញី ។ វាជាការព្យាបាលដោយធម្មជាតិ និងងាយស្រួលសម្រាប់ការពុលឡាន ៕
ប្រភព៖ kosontepheab
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment