សូម្បី «ទម្រង់ចង្ការ» ក៏អាចប្រាប់ពីបុគ្គលិកក្ខណៈរបស់អ្នកបានដែរ...!

តើអ្នកដឹងទេថា សូម្បីទម្រង់ចង្ការ ក៏អាចបង្ហាញថា អ្នកជាមនុស្សបែបណាបានដែរ ដែលនេះជាការទស្សន៍ទាយ របស់ជនជាតិចិន តាំងពីយូរយារណាស់មកហើយ។
ចង់ដឹងថាយ៉ាងណានោះ អ្នកអាចពិនិត្យមើលទម្រង់ចង្ការរបស់អ្នក រួចតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖
១. ចង្ការជ្រុង
អ្នកមានចង្ការជ្រុង ត្រូវបានចាត់ទុកថាមានមន្តស្នេហ៍ណាស់  ប៉ុន្តែមានចរិតរឹងរូសខ្លាំងបន្តិច។  បើពេលនិយាយសន្ទនាគ្នា  តែងតែនិយាយចំៗ មិនចេះលាក់បាំងគំនិតរបស់ខ្លួននោះទេ។  ទោះជាយ៉ាងណា អ្នកហាក់ដូចជាមិនសូវ មានទំនួលខុសត្រូវលើអ្វីដែលខ្លួនមានគោលបំណងចង់បានទាល់តែសោះ។
២. ចង្ការរាក់ (ខ្លី) និងស្រួច
អ្នកជាមនុស្សដែលងាយនឹងប្រតិកម្ម ជាមួយរឿងរ៉ាវជុំវិញខ្លួនបំផុត។ អ្នកមិនចូលចិត្តនិយាយពាក្យអាក្រក់ៗទេ  ប៉ុន្តែប្រសិនបើអ្នកខឹង អ្នកនឹងបង្ហាញកំហឹងចេញមកក្រៅ។  ជាពិសេស អ្នកក៏ជាមនុស្សឆាប់ខឹង និងក្តៅក្រហាយច្រើនដែរ។
៣. ចង្ការវែង
អ្នកជាមនុស្សដែលមានសិល្បៈក្នុងខ្លួន និងមានមនោសញ្ចេតនាខ្ពស់។ អ្នកក៏ជាបុគ្គល មានភាពស្មោះត្រង់ មានការយកចិត្តទុកដាក់ និងមានចិត្តសណ្តោសល្អណាស់។ មិនថាអ្នកណាមានបញ្ហាអ្វីឡើយ អ្នកចាំជួយគេជានិច្ច មិនថាក្នុងកាលៈទេសៈណានោះទេ ហេតុនេះហើយ ទើបបានជាអ្នកគ្រប់គ្នា ស្រលាញ់រាប់អានអ្នកច្រើន។


៤. ចង្ការមូល
អ្នកគឺជាមិត្តភក្តិដ៏ល្អ ដោយសារអ្នកចូលចិត្តជួយអ្នកជុំវិញខ្លួនជានិច្ច។ អ្នកក៏ជាមនុស្សដែលយល់ចិត្តគេ ចិត្តល្អ និងស្រលាញ់ក្រុមគ្រួសារណាស់។ អ្នកជាបុគ្គលមានការខិតខំខ្ពស់ ហើយក៏ចូលចិត្តសប្បាយដែរ។ នៅពេលធ្វើការជាក្រុម អ្នកតែងតែចូលរួមជាមួយគេជានិច្ច និងមិនចូលចិត្តចាំតែបញ្ជាឡើយ។
៥. ចង្ការពយ ឬចង្ការលយចេញមកខាងមុខ
អ្នកជាមនុស្ស ដែលពោរពេញទៅដោយថាមពល។ អ្នកមានទំនុកចិត្តលើខ្លួនឯងជានិច្ច មិនថាក្នុងស្ថានភាពបែបណានោះទេ។ អ្នកជាមនុស្សមានគោលដៅ និងតម្រង់ទិសទៅរកអ្វីដែលខ្លួនចង់បានយ៉ាងល្អិតល្អន់ ហេតុនេះអ្នកសក្តិសមជា អ្នកដឹកនាំគេបំផុត។ ប៉ុន្តែ អ្នកជាមនុស្សដែលសាវ៉ាបន្តិចដែរ។
៦. ចង្ការផត ឬលយចូលក្នុង
អ្នកមានចង្ការផតចូលក្នុង មានចរិតផ្ទុយពីអ្នកមានចង្ការលយមកខាងមុខ ដោយអ្នកជាមនុស្សដែលមានគោលដៅ និងឆន្ទៈខ្សោយនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ អ្នកជាមនុស្សដែលមាន ទេពកោសល្យខាងការទូត ខាងទំនាក់ទំនង និងសម្របសម្រួល ហេតុនេះ មិនថាក្នុងស្ថានភាពតឹងតែងប៉ុណ្ណា ក៏អ្នកអាចបង្កើតសន្តិភាពបានដែរ៕

ប្រភព : Interesting Facts
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive