រោគសញ្ញាមិនគួរមើលរំលង ដែលបង្ហាញថា អ្នកកំពុងតែខ្វះជាតិវីតាមីន ក្នុងរាងកាយ

ដូចដែលអ្នកដឹងស្រាប់ហើយថា វីតាមីន ពិតជាសំខាន់ណាស់ សម្រាប់រាងកាយរបស់មនុស្សយើង។ វីតាមីនផ្តល់ថាមពល ជួយដល់សរីរាង្គ និងបង្កើនសាច់ដុំ។
ហេតុនេះ ទើបបានជាថ្ងៃនេះ យើងនឹងលើកឡើងនូវសញ្ញាណមួយចំនួន ដែលបង្ហាញថាអ្នកកំពុងតែមានបញ្ហាកង្វះជាតិវីតាមីន ដើម្បីអាចស្វែងរកជំនួយពីគ្រូពេទ្យបានទាន់ពេលវេលា។
ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ឈឺសាច់ដុំ និងសន្លាក់ ៖
 អ្នកអាចមានបញ្ហាខ្សោយសាច់ដុំ និងឈឺសាច់ដុំ ដោយសារតែសារធាតុរាវក្នុងសាច់ដុំ និងសន្លាក់ត្រូវបានបំផ្លាញ ពីព្រោះតែខ្វះជាតិវីតាមីន ពីអាហារដែលបរិភោគ។

២. មានអារម្មណ៍រសាប់រសល់ និងតានតឹងជាងធម្មតា ៖
នេះដោយសារតែ កង្វះប្រូតេអ៊ីននិងវីតាមីន មិនអាចឲ្យខួរក្បាលជួយសំយោគអរម៉ូន Dopamine និង Serotonin សម្រាប់សម្រួលដល់អារម្មណ៍ និងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយបាន។

៣. សក់ចាប់ផ្តើមជ្រុះ ៖
សក់របស់មនុស្សម្នាក់ៗ បង្កើតឡើងភាគច្រើនដោយសារប្រូតេអ៊ីន និងវីតាមីន។ ហេតុនេះ ប្រសិនបើអ្នកខ្វះវីតាមីន អ្នកនឹងជ្រុះសក់ ឬសក់ប្រែជាស្តើងជាមិនខាន។

៤. សុខភាពស្បែក និងក្រចក មិនល្អ ៖
កង្វះជាតិប្រូតេអ៊ីន និងវីតាមីន អាចបណ្តាលឲ្យក្រចក និងស្បែក ចុះខ្សោយ ដូចជា ងាយបាក់ និងឡើងរោលក្រហមលើស្បែកជាដើម។
៥. ហើមជើង ៖
នៅពេលរាងកាយខ្វះប្រូតេអ៊ីន អ្នកនឹងសង្កេតឃើញថា ជើងនិងប្រអប់ជើងឡើងហើម ពីព្រោះបើគ្មានប្រូតេអ៊ីន អំបិលនិងជាតិទឹកក្នុងសរសៃឈាម នឹងជ្រាបជុំវិញជាលិកា ហើយឡើងហើមតែម្តង។

៦. ឈឺញឹកញាប់ ៖
ដោយគ្មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់ ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ក៏ចុះខ្សោយដែរ។ ប្រសិនបើអ្នកសង្កេតឃើញថា ឧស្សាហ៍ផ្តាសាយ និងឆាប់ឆ្លងជំងឺពីគេនោះ អ្នកប្រាកដជាខ្វះវីតាមីន ជាមិនខាន។

៧. គេងមិនលក់ ៖
នៅពេលដែលគ្មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់ វាមិនអាចបំលែងអាស៊ីតអាមីណូបាន។ កង្វះអាស៊ីតអាមីណូ បណ្តាលឲ្យខួរក្បាលមិនអាចផលិតអរម៉ូន Serotonin បាន រហូតបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់។

៨. ឈឺក្បាល ៖ កង្វះជាតិប្រូតេអ៊ីន និងវីតាមីន ងាចបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់ និងកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលនេះជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអាការឈឺក្បាលញឹកញាប់៕

ប្រភព៖ khmerload
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive