ពស់ថ្លាន់មួយក្បាលលេបកូនបាល់ ត្រូវក្រុមជួយសង្គ្រោះជួយទាន់ពេល ។
២-តុកកែពូជថ្មីមានស្រកាចម្លែក
អ្នកវិទ្យាសាស្ត្ររកឃើញតុកកែពូជថ្មីមានស្រកាស្រដៀងត្រី និងអាចរលាស់ស្រកាគេចពីសត្រូវបាន ។ រលាស់រួចហើយ២សប្តាហ៍ក្រោយដុះស្រកាវិញ ។
ជនជាតិឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ ប្រមូលផ្តុំគ្នានៅវិហារមួយកណ្តាលក្រុងហ្សាការតា ដោយមេដឹកនាំសាសនាបានជួយគាំទ្រជនមូស្ល៊ីម ក្នុងការបោះឆ្នោតធ្វើជាចៅហ្វាយក្រុង ។
៤-រញ្ជួយដីអង្រួនហ្វ៊ីលីពីននាពេលកន្លងទៅ
រញ្ជួយដីកម្លាំង៦,៥រិចស្ទ័រនៅលើកោះមីនដាណាវ ភាគខាងត្បូងហ្វ៊ីលីពីន កាលពីពេល ថ្មីៗកន្លងមកបង្កឱ្យមានអ្នកស្លាប់៤នាក់ និងផ្ទះជាច្រើនខ្នងខូចខាត ។
៥-ជាប់គុក២៧ឆ្នាំព្រោះឱ្យមនុស្សរោគចិត្តរំលោភក្មេងប្រុស
ទាហានម្នាក់ជាប់គុក២៧ឆ្នាំ ព្រោះជួលបុរសរោគចិត្តឱ្យរំលោភក្មេងប្រុស ហើយរូបគេថតវីដេអូឃ្លីបទុកមើលនៅក្រុងមីដដលប្រាយ ចក្រភពអង់គ្លេស ។
៦-ក្រពើចម្លែកដងខ្លួនពណ៌លឿង
ក្រពើពណ៌លឿងមួយក្បាលស្ថិតនៅរដ្ឋសៅឃែរ៉ូឡៃណា ចាត់ទុកថាជាក្រពើចម្លែកកម្រមាននៅលើពិភពលោក ។
៧-ទឹកក្នុងអាងហែលទឹកអូឡាំពិក២០១៦ប្រែជាពណ៌លឿង
មុនពេលរៀបចំការប្រកួតអូឡាំពិក២០១៦ទឹកមានពណ៌ខៀវ ប៉ុន្តែបច្ចុប្បន្នប្រែជាពណ៌លឿង ដោយសារភាពស្មោកគ្រោក និងមានសត្វល្អិតងាប់នៅក្នុងអាងនៅប្រទេសប្រេស៊ីល។
៨-ធាក់កូនស្រីការពារកុំឱ្យជណ្តើរយន្តកៀបនៅម៉ាឡេស៊ី
ស្ត្រីម៉ាឡេស៊ីម្នាក់យកជើងធាក់កូនស្រីអាយុ៣ឆ្នាំ ដើម្បីជួយឱ្យគេចផុតពីការកៀបជាប់ជណ្តើរយន្ត ។
៩-ក្រិកប្រទះឃើញគ្រាប់បែកអាយុ៧០ឆ្នាំទម្ងន់៥០០ផោន
ប្រជាជនជាង៧០.០០០នាក់ ត្រូវជម្លៀសចេញពីក្រុងថេសសា ឡូនីគី ក្រោយពីអាជ្ញាធរក្រិកប្រទះឃើញគ្រាប់សម័យសង្គ្រាមលោកលើកទី២ ទម្ងន់៥០០ផោន ។
១០-បាក់ដីនៅកោះបាលី ព្រោះភ្លៀងធ្លាក់ខ្លាំង
ការបាក់ដីនៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស១២នាក់ ដោយភ្លៀងធ្លាក់ខ្លាំងនៅពេលយប់ ខណៈពេលពលរដ្ឋកំពុងលង់លក់ ៕
ប្រភព៖ kosontepheab
0 comments:
Post a Comment