Suarez៖ ខ្ញុំ​មិន​ដែល​ស្រមៃ​ថា​លេង​ឲ្យ​ Liverpool នោះ​ទេ​

Luis Suárez បាន​​រម្លឹក​​ពី​ក្លឹប​ចាស់​ក្នុង​កិច្ច​សម្ភាសន៍​ថា​ ខ្លួន​មិន​ដែល​ស្រមៃ​ថា​នឹង​អាច​លេង​ឲ្យ​ក្លឹប​ដូច​ជា​ Liverpool នោះ​ទេកាលពីមុន។

ខ្សែ​ប្រយុទ្ធ​​វ័យ​៣០​ឆ្នាំ​ដែល​ធ្លាប់​លេង​នៅ​ Premier League ជាង​៤​ឆ្នាំ​បាន​និយាយ​ថា​ កាល​ពី​ខ្លួន​​នៅ​ក្មេង​ Liverpool គឺ​ជា​ក្លឹប​ដ៏​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​ និង​​នៅ Champions League ហើយ​នៅ​ពេល​ដែល​ក្លឹប​នេះ​ចាប់​អារម្មណ៍​លើ​រូប​គេ​ Suarez មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ឡើយ។
“​ពេល​​​ដឹង​ថា​ក្លឹប​ចាប់អារម្មណ៍​ ខ្ញុំ​មិន​បង្អង់​យូរ​ក្នុង​ការ​សម្រេច​ចិត្ត​ឡើយ ព្រោះ​វា​ជា​ក្ដី​ស្រមៃ​សម្រាប់​កីឡាករ​គ្រប់​រូប"។ តារា​ឆ្នើម​សញ្ជាតិ​អ៊ុយរុយហ្គាយ​និយាយ​ដូច្នេះ។ Suárez ផ្ទេរ​ពី​ Liverpool ទៅ​ Barcelona នៅ​ឆ្នាំ​២០១៤​ ហើយ​លេង​នៅ​ទីនោះ​រហូត​ដល់​បច្ចុប្បន្ន​ស៊ុត​បញ្ចូល​ទី​បាន​ជាង​១០០​គ្រាប់៕

 ប្រភព៖ sabay
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive