ខ្លាំងណាស់! គ្រាន់តែមើលមុខគ្នា ក៏អាចបង្ករឲ្យមានជម្លោះបានដែរ

​(ភ្នំពេញ)៖ គ្រាន់តែ​បើកបរ​បញ្ច្រាសទិស​គ្នា​សម្លឹងមុខ​គ្នា បាន​បត់​ម៉ូតូ​តាម​សួរនាំ​បង្ក​ជា​ហិង្សា​វាយតប់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ម៉ូតូ តែ​មិន​មាន​រង​របួស​ដល់​មនុស្ស​ទេ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ជិត​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​៩៩ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។ ជន​រង​គ្រោះ​មានឈ្មោះ ឡាក់ លី​ម៉េ​ង ភេទ​ប្រុស ឆ្នាំ​២១​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​ជួល ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក គូប​ជ្រុង C90 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-5194​។ ចំណែក​ខាង​ភាគី​បង្ក​មានឈ្មោះ នេ​ត  ម៉ា​លែ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ចំណែក​ម្នាក់​ទៀត​ត្រូវជា​បងប្រុស​បាន​រត់គេច​ខ្លួន ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​។
 តាម​សម្ដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក គូប​ជ្រុង ពណ៌​ទឹកប៊ិច ចេញពីផ្ទះ គោលបំណង​ទៅ​លេង​ផ្ទះ​មិត្តភក្ដិ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ បេតុង​អត់លេខ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​ជ្រុល​រក​ទៅ​បុក​គ្នា​នឹង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដែល​ជិះ​ដោយ​គ្នា​ពីរ​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា តែ​មិន​បាន​បុក​គ្នា​នោះ​ទេ​។ តែ​ពេល​នោះ​ភាគី​ខាង​រ៉ឺ​ម៉ក​បាន​សម្លឹង​មើល​មុខ និង​ស្រែ​កថា​ឲ្យ​រូបគេ ធ្វើ​រូបគេ​ជា​ជន​រង​គ្រោះ​ខឹង បាន​ជិះ​បត់​ត្រលប់​ក្រោយ​ទៅ​តាម​សួរ​ខាង​រ៉ឺ​ម៉ក​ដែល​ជិះ​គ្នា​២​នាក់​វិញ ទើប​កើត​បានជា​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​រង​របួស​ស្នាម​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​ម៉ូតូ​របស់​គេ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ខាង​រ៉ឺ​ម៉ក​បាន​យក​ដុំឥដ្ឋ​វាយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បង្ក​ហិង្សា​ដាក់​គ្នា​រួច​មក ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​ឃាត់ខ្លួន​បាន​មនុស្ស​២​នាក់​ទាំង​រូបគេ​ផ្ទាល់​ព្រមទាំង​ម៉ូតូ​២​គ្រឿង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​។
ដោយឡែក​អ្នក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​វិញ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​២​នាក់​បងប្អូន បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញពី​ដឹក​អីវ៉ាន់​ឲ្យ​ម៉ូយ​ហើយ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ខាងលើ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ខាងលើ មិន​ថា​មានរឿង​អ្វី​នោះ​ទេ បាន​ជិះ​ម៉ូតូ​មក​សម្លឹង​មើល​មុខ​ពួក​គេ ថែម​ទាំង​ចង្អុលមុខ​ទៀត  ពេល​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ទប់​កំហឹង​មិន​បាន​ទើប​ជ្រុលដៃ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្តង​ទៅ  ហើយ​នៅ​ពេល​ដែល​វាយ​គ្នា​រួច ពួក​គេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវជា​បងប្រុស​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច ភាគី​ខាង​ម៉ូតូ​គូប​ជ្រុង ដែល​ជិះ​គ្នា​ម្នាក់ឯង បាន​ទារ​សំណង​ថ្លៃ​ការ​ជួសជុល​ម៉ូតូ​ចំនួន​១០០​ដុល្លារ  ពេល​នោះ​ដែរ​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បានដឹង​ខ្លួន​ខុស ក៏​សុខចិត្ត​យល់ព្រម​សង​ចំនួន​១០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​។ តែ​ពេល​សម្របសម្រួល និង​ផ្តិត​មេដៃ​រួច ខាង​ជន​បង្ក​អត់​ទាន់​មាន​លុយ​សង បាន​សុំ​ទុក​រ៉ឺ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ជា​សម្អាង​សិន លុះ​ចាំ​ព្រឹក​ឡើង​រូបគេ​រក​លុយ​បាន​ទើប​មក​លោះ​យក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​របស់​ខ្លួន​វិញ​៕


ប្រភព៖ kdaokdao

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive