ប្រភពពីហ្វេសប៊ុក លោក អ៊ឹម ជីវ៉ាបានបន្តទៀតថា «តារាចំរៀង អ៊ុំ គន្ធា គឺជាតារាចម្រៀង ស៊ិចស៊ី ដែលល្បីល្បាញ ដែលទទួលការគាំទ្រ តែដោយសារតែអ្នកនាង មានផ្ទុកមេរោគអេដស៍ ធ្វើអោយអ្នកនាងបាក់ទឹកចិត្តគេចមុខពីវិស័យសិល្បៈ សំងំរស់នៅជាមួយម្តាយយ៉ាងស្ងៀមស្ងាត់» ។ ប្រភពបានបញ្ជាក់ទៀតថា បើគិតមកត្រឹមឆ្នាំ២០១៧នេះ មានរយៈ១៤ឆ្នាំហើយ ដែលអ្នកនាងផ្ទុកមេរោគដ៏សាហាវមួយនេះ ហើយសព្វថ្ងៃ អ្នកនាងរស់នៅក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថា សព្វថ្ងៃ អ្នកនាងរស់នៅក្នុងជីវភាពខ្វះខាត និងត្រូវចិញ្ចឹមកូនពីរនាក់ទៀតផង។ ចំណែកកូនពៅរបស់អ្នកនាង ក៏ផ្ទុកមេរោគអេដស៍ដែរ ម្យ៉ាងទៀត ម្ដាយអ្នកនាងក៏មានជំងឺធ្ងន់ទៀត។
ប្រភពបានស្នើសុំបងប្អូនប្រិយមិត្តមេត្តាជួយ Share ផង វាពិតជាអនិច្ចា ជីវិតរបស់អ្នកនាង អ៊ុំ គន្ធា ផ្ទុកមេរោគអេដស៍អស់រយៈពេល ១៤ឆ្នាំហើយនោះ ។ បើដឹងការពិតពីជីវិតអ្នកនាង អ៊ុំ គន្ធា ហើយសូមជួយ Share មួយផង ដើម្បីអោយអ្នកមានចិត្តសប្បុរសបានជួយដល់នាង ។
អេដស៍ជាជំងឺដ៏កាចសាហាវ ដែលបំផ្លាញ ធ្វើបាបមនុស្សលោកជាច្រើនទសវត្សមកហើយ ហើយបន្សល់ទុកនូវកុមារកំព្រាជាច្រើនរាប់ស្ទើរមិនអស់។ ហេតុដូច្នេះសូមបងប្អូនប្រិយមិត្តមេត្តាកុំរើសអើងជនរងគ្រោះដោយសារមេរោគមួយនេះអី ហើយមេត្តាជួយអ្នកនាងតាមលទ្ធភាព ឬជួយលើកទឹកចិត្ត អ្នកនាងផង ។
ទោះយ៉ាងណាសារព័ត៌មានអង្រុត មិនអាចសុំការបំភ្លឺបន្ថែមពីប្រភពព័ត៌មាន ឬសាមីខ្លួនបាននៅឡើយទេ ។ បើប្រភពព័ត៌មានឬសាមីខ្លួនចង់បំភ្លឺបន្ថែម ស្ថាប័នយើងខ្ញុំរីករាយស្វាគមន៍គ្រប់ពេល ៕
ប្រភព៖ angrut.com
0 comments:
Post a Comment