ឃើញ​ស្រី​ដើរ​ចេញពី​កន្លែង​ប្តី​ដេក តូចចិត្ត​គិត​ថា​ប្តី​មាន​ស្រី​អារ​.​ក​សម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនអនាថា​ម្នាក់​ដើរទៅ​ហៅ​ប្តី​ដេក​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​ឃើញ​ស្ត្រី​អនាថា​ម្នាក់​ទៀត​ដើរ​ចេញពី​កន្លែង​ប្តី​ដេក​កើត​ចិត្ត​ប្រចណ្ឌ​បាន​សម្រេចចិត្ត​អារ​.​ក​សម្លាប់​ខ្លួនឯង​តែ​មិន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​កាលពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៨ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដា​យ​ផ្លូវ​៤៧ ខាងក្រោយ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ស្ត្រី​ជា​ជនអនាថា​ដែល​អារ​.​ក​ខ្លួនឯង​មានឈ្មោះ ខី សុខ​មាស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ប្ដី​មានឈ្មោះ ហេង សុខ​ជា អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​គ្នា ។

បើ​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ វណ្ណ យឹ​ប អាយុ​៣២​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដើរទៅ​ហៅ​ប្ដី​គាត់​នៅ​កន្លែងដេក​ក្រោយ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ស្រាប់​ឃើញ​មិត្តភក្តិ​ដែល​ជា​ជនអនាថា​ដូច​គ្នា​មានឈ្មោះ ស្រី ស ដើរ​កាត់​កន្លែង​របស់​ប្តី​គាត់​ដេក​ក៏​មានចិត្ត​ប្រចណ្ឌ​ថា ប្ដី​របស់​គាត់​លួច​ស្រលាញ់​គ្នា​ជាមួយ ស្រី ស អ​ញ្ចឹ​ង​ហើយ​បានជា​ប្តី​មិន​ដែល​ទៅ​ដេក​ជាមួយ​គាត់​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ខឹង​បាន​សំរេចចិត្ត​យក​កូនកាំបិត​សម្រាប់​ទៅ​អារ​.​ក​សម្លាប់​ខ្លួនឯង​ក្បែរ​កៅអី​ក្រោយ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ហូរ​ឈាម​ជោក​ខ្លួន ភ្លាម​ៗ​នោះ​ប្ដីរ​ត់ទៅ​ដល់​យក​ក្រណាត់​មក​រុំ​.​ក​ប្រពន្ធ​កុំឱ្យ​ហូរ​ឈាម​ខ្លាំង​ពេក មួយសន្ទុះ​ក្រោយមក​ផ្អើល​សមត្ថកិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ​ចុះ​ទៅ​ដល់​កន្លែង​ហេតុ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ​បាន​ប្រាប់​ថា ពួក​ជនអនាថា​ទាំងនេះ​តែងតែ​នាំ​គ្នា​មក​ដេក​នៅ​ក្រោយ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ជា​រៀងរាល់ថ្ងៃ ហើយ​ពួក​គាត់​ទាំងនោះ​មិនដឹង​ថា អ្នក​ណា​ស្រលាញ់​គ្នា​ឱ្យ​ប្រាកដ​ទេ ព្រោះ​ស្រែ​ច​តែ​ពួក​គាត់​ចង់​រស់នៅ​ជាមួយ​អ្នក​ណា​គឺ​នៅ​ជាមួយ​អ្នក​ហ្នឹង​តែ​ម្តង ៕







ប្រភព៖ kohsantepheapdaily
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive