សុខៗ​ស្រាប់តែ Ronaldo ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​លួច​បន្លំ​ពន្

របាយការណ៍​មួយ​បាន​លេច​ផុសឡើង​ពី​ការចោទប្រកាន់​ពី​បទ​លួច​បន្លំ​ពន្ធ​ស្រស់​ជុំវិញ​តារា​របស់​ក្លិប Real Madrid កីឡាករ Cristiano Ronaldo។ ជាមួយ​អាជ្ញាធរ​អេស្ប៉ាញ​កំពុង​ពិចារណា​អំពី​ការ​ដាក់​ពាក្យបណ្តឹង​នៅពេល​ខាងមុខ​លើ​ប្រាក់ពន្ធ​ចំនួន ៨លានអឺរ៉ូ​ក្នុង​រូបភាព​នៃ​ការលួច​បន្លំ​នៅ​ចន្លោះ​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៣។ ប្រសិនបើ​ខ្សែបម្រើប្រយុទ្ធ​ស្លាប​រួប​នេះ​មិន​ចេញមុខ​ប្រកាស​ការបង់ប្រាក់​ទាំងអស់​លើ​ការបង់ពន្ធ​ដល់​ទីភ្នាក់ងារ​ពន្ធ​ទេ​នោះ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​បទល្មើស​ពន្ធ​ចំពោះ​មុខច្បាប់​អេស្ប៉ាញ​ជាក់ជាមិនខាន។

នេះ​បើ​យោង​តាម Cadena COPE's Partidazo និង Cadena SER's Larguero របស់​ព្រះរាជអាជ្ញា​បាន​ឱ្យ​ដឹង​ថា ពេលនេះ​ព្រះរាជអាជ្ញា​កំពុង​បន្ដ​ស៊ើប​រឿងក្តី​មួយ​នេះ។ ចំណែក Ronaldo ដូចជា​បាន​ព្យាយាម​ត្រៀមខ្លួន​ចេញ​ដោះស្រាយ​មុនពេល​មាន​ការស៊ើបអង្កេត​ពី​ស្ថានភាព​នេះ ដោយ​គាត់​បាន​ចាប់ផ្តើម​ទូទាត់​នៅលើ​វិក័យប័ត្រ​ក្នុង​ឆ្នាំ ២០១៤។
 វិធី​ណាមួយ​នៅពេល​ដែល​បាន​អនុម័ត​ចេញ​ដោយ​ចៅក្រម វានឹង​​ត្រូវបាន​គេ​រំពឹង​ថា កីឡាករ​វ័យ ៣២ឆ្នាំ​រូប​នេះ​នឹង​ត្រូវបាន​គេ​ដាក់​ឱ្យ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​ពី​បទល្មើស​រដ្ឋបាល​ដែល​ទំនង​ជា​តម្រូវ​ឱ្យ​គាត់​ទូទាត់​ពេញលេញ​នូវ​សាច់ប្រាក់​ដែល​បាត់​បូក​ជាមួយ​ការដាក់​ពិន័យ​ជា​ប្រាក់​ផងដែរ។ ប្រសិនបើ​មិន​ដូច្នេះ​ទេ​នោះ គាត់​នឹង​ត្រូវ​ទទួល​បទ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ។
ហើយ​បន្ថែម​លើស​ពីនេះ​គាត់​អាច​នឹង​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី ៤ខែ​ដល់៨ឆ្នាំ​ពី​បទ​លួច​បន្លំ​ពន្ធ​មិន​បង់​ពន្ធ​ក្នុង​ឆ្នាំ ២០១១ ២០១២ និង​ឆ្នាំ ២០១៣។ ទោះជា​យ៉ាងណា​ការកាត់​ឱ្យ​ជាប់​ទោស​ក្នុង​ប្រទេស​អេស្ប៉ាញ ជនល្មើស​ជាប់​ទោស​លើកដំបូង​ក្រោម ២៤ខែ ពួកគេ​អាច​នៅក្រៅ​ឃុំ​បាន៕






ប្រភព៖ Mungkulka
 
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive