ហេតុអ្វីបានជាភ្លើងសញ្ញាចរាចរណ៍មានពណ៌ក្រហម លឿង និងបៃតង?

គំនិតនៃការប្រើប្រាស់ភ្លើងសញ្ញាចរាចរណ៍ ដោយប្រើពណ៌ក្រហម លឿង និងបៃតង គឺពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃរបស់​មនុស្សគ្រប់គ្នា។ ចាប់តាំងពីតូច រហូតដល់ធំដឹងក្ដី យើងបានដឹងថា ពណ៌ក្រហមគឺតំណាងឲ្យគ្រោះថ្នាក់ ចំណែកពណ៌បៃតងគឺតំណាងឲ្យពណ៌សុវត្ថិភាព។ ប៉ុន្តែហេតុអ្វីបានជាគេកំណត់ពណ៌ទាំងនេះសម្រាប់ភ្លើងសញ្ញចរាចរណ៍? ដំណើររឿងគឺចាប់ផ្ដើមពីក្រុមហ៊ុនរថភ្លើងមួយ​បានប្រើប្រាស់ភ្លើងសញ្ញាពណ៌ក្រហមសម្រាប់បញ្ជាក់ថា «ឈប់» ចំណែកពណ៌ស សម្រាប់បញ្ជាក់ថា «ចេញដំណើរ» ឬឯពណ៌បៃតងវិញសម្រាប់បញ្ជាក់ថា «ប្រុងប្រយ័ត្ន»។

ប៉ុន្តែនៅថ្ងៃមួយ ដោយសារតែរថភ្លើងមើលពុំឃើញភ្លើងសញ្ញាពណ៌ស ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ ហើយក្រោយៗមកទៀត ក៏កើតមានករណីបែបនេះជាច្រើនលើកច្រើនសារ ខាងក្រុមហ៊ុនក៏បានសម្រេចចិត្តប្រើប្រាស់ភ្លើងសញ្ញាតែ២វិញ ដោយប្រើពណ៌ក្រហមសម្រាប់បញ្ជាក់ន័យ «ឈប់» និងប្រើពណ៌បៃតងសម្រាប់​បញ្ជាក់ន័យ «ចេញដំណើរ»។

ក្រោយមកភ្លើងសញ្ញានេះ ត្រូវបានយកមកប្រើសម្រាប់ជាភ្លើងសញ្ញាចរាចរណ៍ ប៉ុន្តែគេសង្កេតឃើញថា បើសិនជាមានតែ២ពណ៌នោះ ការធ្វើចរាចរណ៍ពិតជាពិបាក ទើបសម្រេចបង្កើតមួយទៀតគឺពណ៌លឿង ដែលបញ្ជាក់ន័យថា «ប្រុងប្រយ័ត្ន» និងបានកំណត់នាទីខ្លីជាងភ្លើងសញ្ញាពណ៌ក្រហម និងបៃតង។
នៅក្នុងអំឡុងឆ្នាំ១៩០០ នៅតាមតំបន់មួយចំនួនបានប្រើពណ៌លឿងសម្រាប់សម្គាល់ «ឈប់» ដោយហេតុថា នៅតាមតំបន់ទាំងនោះ អាកាសធាតុ រួមនឹងបញ្ហាភ្នែក ពិបាកក្នុងការមើលពណ៌ក្រហម ដូច្នេះហើយទើបគេសម្រេចប្ដូរពណ៌លឿង ជំនួសក្រហម៕
ប្រភព៖ dailyreport 
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive