Leonardo ​៖ ​វឌ្ឍនាកា ​​ជា​ Professional Player ព្រោះ...

លោក Leonardo Vitorino ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​មើល​ឃើញ​ថា តារា​បាល់​ទាត់​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ជា​កីឡាករ​អាជីព​ ( Professional Player ​​​) ម្នាក់​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​កីឡាករ​រូប​នេះ​តែង​បង្ហាញ​សមត្ថភាព​លេច​ធ្លោ។

​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ ២៥ នាក់​ចុង​ក្រោយ​​​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា វន្ឍនាកា ​សក្ដិសម​​ជា​កីឡាករ​អាជីព​មួយ​រូប​ សម្រាប់​ជម្រើស​ជាតិ​កម្ពុជា។ ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​មាន​​លក្ខខ័ណ្ឌ​គ្រប់​គ្រាន់​ ដែល​អាច​ចាត់​​ទុក​ជា​កីឡាករ​អាជីព​ទាំង​ស្មារតី​ហ្វឹកហាត់ និង​ការ​ប្រឹងប្រែង​បង្ហាញ​សមត្ថភាព​ក្នុង​ក្រុម​ជម្រើស​ជាតិ។
​លោក​មើល​ឃើញ​កីឡាករ​​មក​ពី​ខេត្ត​កំពត​រូប​នេះ​​ មាន​បេះដូង​ស្រលាញ់​អ្នក​គាំទ្រ​កម្ពុជា ​និង​​តែង​ចង់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពី​​ចំណុច​ទាប​ទៅ​ចំណុច​កំពូល​មួយ។

លោក​បាន​ទាក់​ទង​ទៅ​ក្រុម​​គ្រូ​បង្វឹក​របស់​ វឌ្ឍនាកា ​នៅ​ប្រទេស​ជប៉ុន​ លោក​ទទួល​ចម្លើយ​​​ថា ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា​មិន​ទាន់​បាន​​ចូល​លេង ប៉ុន្តែ​បាន​ហ្វឹកហាត់​យ៉ាង​ខ្លាំង​​ទាំង​ព្រឹក​ និង​ល្ងាច ដែល​បាន​ធ្វើ​ឲ្យ​សមត្ថភាព​របស់​គេ​មាន​ការ​កើន​ឡើង។
​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៧ ​ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ ​នាទី​ល្ងាច៕






 ប្រភព៖ Sabay
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive