ដំបូន្មាន ៧ចំណុចល្អៗរបស់ Jack Ma ដែលយើងគ្រប់គ្នាគួរត្រិះរិះពិចារណា

Jack Ma ត្រូវបានគេស្គាល់ថា ជាបិតាស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន ដែលបច្ចុប្បន្នទទួលបានចំណូលរាប់លានដុល្លារ ជាពិសេសគឺលោក Jack Ma បានក្លាយជាកំពូលមហាសេដ្ឋី ក្រោយពេល Alibaba ចេញលក់ IPO នៅទីក្រុងញូវយ៉ក ដោយទទួលបានប្រាក់ ២៥ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន Jack Ma គឺជាកំពូលមហាសេដ្ឋីលំដាប់ទី៨ នៅចិន ជាមួយនឹងទំហំទឹកប្រាក់ ២៩ពាន់លានដុល្លារអាមេរិក។

ខាងក្រោមនេះគឺជាគំនិតល្អៗរបស់ Jack Ma ដែលយើងគ្រប់រូបគួរតែសិក្សារៀនសូត្រ៖
មុននឹងអាយុ 20 ឆ្នាំ ចូរតាំងចិត្តខំរៀន
ចូរប្រព្រឹត្តខ្លួនជាសិស្សល្អ ខុសឆ្គង ភ្លាត់ភ្លាំង ដួលរលំឱ្យអស់ចិត្ត តែត្រូវតែងើបឡើងវិញ កុំទៅគិតច្រើន សប្បាយរីករាយជាមួយល្ខោនជីវិតបែបនេះទៅសិន។
អំឡុងអាយុ 20 – 30 ឆ្នាំ រកការងារធ្វើនៅក្នុងក្រុមហ៊ុនតូចមួយ
ពេលដែលអ្នកធ្វើការនៅក្នុងក្រុមហ៊ុនតូចមួយ អ្នកនឹងរៀនយល់ដឹងពីភាពជក់ចិត្ត និងរៀនយល់ដឹងពីក្តីស្រមៃ។ មិនសំខាន់ថា មុនអាយុ 30 អ្នកនឹងទៅធ្វើការនៅទីណា ឬក្រុមហ៊ុនអ្វីនោះទេ តែគឺលោកប្រធានអ្នកដែលអ្នកដើរតាមទៅវិញទេដែលសំខាន់នោះ ប្រធានដែលល្អនឹងបង្ហាត់បង្រៀនអ្នកយ៉ាងមិនដូចនរណាឡើយ។
ជ្រើសរើសប្រធានដែលល្អ មុននឹងអាយុ 30
អ្នកត្រូវជ្រើសរើសប្រធានដែលល្អ វាមិនសំខាន់ថា អ្នកនឹងទៅធ្វើការជាមួយនឹងក្រុមហ៊ុនណានោះទេ តែគឺលោកប្រធានអ្នកដែលអ្នកដើរតាម និងរៀនសូត្រពីគាត់ទៅវិញទេដែលសំខាន់នោះ។ ប្រធានដែលល្អនឹងបង្ហាត់បង្រៀនអ្នកយ៉ាងមិនដូចនរណាឡើយ។

អំឡុងអាយុ 30 – 40 ត្រូវតែស្វែងរកចម្លើយ
អ្នកត្រូវតែស្វែងរកចម្លើយឱ្យច្បាស់ប្រាកដថា តើអ្នកត្រូវការធ្វើការឱ្យខ្លួនឯងទេ ក្នុងករណីដែលអ្នកចង់ធ្វើជាម្ចាស់មុខជំនួញពិតមែននោះ?។
អំឡុងអាយុ 40 – 50 ឆ្នាំ ត្រូវតែដឹងហើយថា ធ្វើអ្វីបានល្អបំផុត
ត្រូវតែដឹងយ៉ាងច្បាស់ប្រាកដថា អ្វីគឺជារឿងដែលអ្នកធ្វើបានល្អ ចៀសវាងការសាកខុស សាកត្រូវ។ អ្នកត្រូវធ្វើនូវអ្វីដែលអ្នកសុទ្ធតែធ្វើវាបានល្អ កុំព្យាយាមបែរចំណុចទិសដៅ ព្រោះវាយឺតពេលទៅហើយ អ្នកអាចគិតថានឹងទទួលបានជោគជ័យ តែឱកាសដែលអ្នកនឹងបរាជ័យមានខ្ពស់ណាស់។

អំឡុងអាយុ 50 – 60 ឆ្នាំ ជាពេលវេលាដែលត្រូវបង្រៀនមនុស្សជំនាន់ក្រោយ
នេះគឺជាពេលវេលាដែលអ្នកនឹងត្រូវបង្ហាត់បង្រៀនមនុស្សជំនាន់ក្រោយ និងជួយឱ្យពួកគេទទួលបានជោគជ័យក្នុងខ្សែការងារហើយ។ ចូរធ្វើការដើម្បីមនុស្សជំនាន់ក្រោយ ព្រោះមនុស្សទាំងនោះអាចសាងស្នាដៃបានល្អជាងអ្នក ពឹងពាក់ពួកគេ ដាក់ទុនច្នៃបង្កើតពួកគេ ត្រូវប្រាកដក្នុងចិត្តឱ្យបានថា ពួកគេកំពុងអភិវឌ្ឍទៅក្នុងផ្លូវល្អ។
នៅពេលអ្នកអាយុលើស 60 គឺជាពេលវេលាដែលនឹងសម្រាកបន្ធូរអារម្មណ៍ហើយ
វាគឺពេលវេលាក្នុងការសម្រាកបន្ធូរអារម្មណ៍ និងរស់នៅយ៉ាងលែងមានកង្វល់ពាក់ព័ន្ធនឹងរឿងការងារហើយ។ ប្រើពេលវេលាដែលមានទាំងប៉ុន្មាននៅជាមួយខ្លួនឯង ទៅលេងសមុទ្រ សម្រាកលំហែទៅ! វាហួសពេលទៅហើយ បើអ្នកគិតចង់ផ្លាស់ប្តូរអ្វីមួយនោះ៕

ប្រភព៖ dailyreport
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive