សញ្ញាគួរឲ្យបារម្ភ៥ចំណុច ប្រាប់ថាអ្នកជិតដាច់សរសៃឈាមខួរក្បាល

មនុស្សភាគច្រើនយល់ថា ជំងឺដាច់សរសៃឈាមខួរក្បាលកើតមានចំពោះតែមនុស្សវ័យចំណាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញជាច្រើនបានអះអាងថា ទោះបីជាមនុស្សវ័យក្មេងក៏អាចកើតមានជំងឺនេះដែរ។ បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ជំងឺនេះអាចឆក់យកជីវិតមនុស្សភ្លាមៗ ដូច្នេះអ្នកគួរតែចេះសង្កេតមើលរោគសញ្ញាព្រមានដោយខ្លួនឯង ដើម្បីធ្វើការព្យាបាលបានទាន់ពេល។

១.ឧស្សាហ៍ស្រវាំង ឬព្រិលភ្នែក
ជំងឺដាច់សរសៃឈាមខួរក្បាលអាចបង្កឲ្យភ្នែកខ្សោយតែម្ខាងឬទាំងពីរ ហើយ៤០ភាគរយនៃអ្នកដែលជួបបញ្ហានេះបានឲ្យដឹងថា បញ្ហាមើលមិនសូវឃើញនេះគឺជាសញ្ញាគ្រោះថ្នាក់បំផុត។
២.ឈឺក្បាល និងវិលមុខមួយរំពេច
អាការឈឺក្បាល ឬវិលមុខមួយរំពេច ក៏ជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ ជាពិសេសស្ត្រីដែលមានវ័យ៤៥ឆ្នាំ។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍កើតមានបញ្ហាបែបនេះមែនសូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
៣.និយាយមិនច្បាស់
រោគសញ្ញាដំបូងនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺនៅសុខៗស្រាប់តែប្រែទៅជានិយាយលែងច្បាស់ខុសធម្មតា។ លើសពីនេះទៅទៀត អ្នកអាចនិយាយមមើមមាយ ហើយនិយាយខុសច្រើន។
៤.ឈឺមួយចំហៀងមុខ
ការឈឺចាប់អវយវៈណាមួយភ្លាមៗ គឺជារោគសញ្ញាទូទៅនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសផ្នែកផ្ទៃមុខរបស់អ្នកតែម្តង។

៥.ឈឺក្បាលប្រកាំង

ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៥៨៨នាក់ ដែលមានជំងឺដាច់សរសៃឈាមខួរក្បាលធ្ងនធ្ងរ ឧស្សាហ៍មានអាការឈឺក្បាល ហើយភាគច្រើនកើតមានចំពោះមនុសស្ស្រីច្រើនជាងបុរស៕
ប្រភព៖ dailyreport.media
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive