អ្នកម្តាយ​មាន​ជម្ងឺ​ទឹកនោម​ផែ្អម​អាច​បំបៅ​ដោះ​កូនបាន​ទេ ហើយមាន​ផល​ប៉ះពាល់​ដែរ​ឬអត់ ?

មានម្តាយ​មួយ​ចំនួន​បាន​ជ្រើសរើស​ការ​បំបៅកូន​ដោយ​ទឹកដោះ ព្រោះនេះ​ជាអ្វីដែល​ធម្មជាតិ​បាន​តម្រូវ, ហើយនេះ​គឺជា​វិធី​មួយ​ដែលល្អ​បំផុត​សម្រាប់​សុខភាព​និង​ភាព​រឹង​មាំ​របស់​ទារក​ដែលទើប​នឹង​កើត។ ក៏ប៉ុន្តែ​មាន​សំនួរ​មួយ​ដែលបាន​ចោទ​ឡើង​ថា ប្រសិន​បើអ្នក​ម្តាយ​ដែល​បំបៅកូន​មាន​ជម្ងឺ​ទឹកនោម​ផ្អែម តើមាន​ផល​ប៉ះពាល់​អ្វីដល់​កូន​របស់នាង​ដែរឬទេ។

ការ​បំបោះ​ដោះកូន​បានចាត់​ទុកថា ជាការ​ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម​ដល់​ទារក​ដែល​មិនទាន់​ចេះញ៉ាំ និង​អាច​ទំពារ​អាហារ​ដោយ​ខ្លួនឯង​បាន។ ក៏​ប៉ុន្តែសម្រាប់​ជម្ងឺ​មួយនេះ​គឺគ្មាន​ផលប៉ះ​ពាល់​អ្វី​ដល់​វីតាមីន​របស់​ទឹកដោះ​អ្នក​ម្តាយឡើយ។ ក៏ប៉ុន្តែ​កម្រិតជាតិ​ស្ករក្នុង​ឈាម​អ្នកអាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​តាម​រយៈទឹក​ដោះ ព្រោះ​ថា​ប្រសិន​បើអ្នក​ម្តាយ​មាន​ជម្ងឺទឹក​នោម​ផ្អែម សារជាតិ​ដែល​លើស​មួយនេះ​នឹង​ទៅ​បង្គ្រប​ឱ្យ​កូន​របស់​នាង​តាម​រយៈការ​បំបៅដោះ ហើយ​សម្ពាធ​ឈាម និងជាតិ​ស្ករ អាច​នឹង​ត្រលប់​មក​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​បាន។

ការផលិត​ទឹកដោះ​ត្រូវ​បាន​រួម​ផ្សំពី​ជាតិ​ស្ករ​ដែល​មាន​នៅក្នុង​ឈាម ដូចនេះ​ការ​បាត់​បង់ជាតិ​ស្ករ​អាច​នឹង​កើត​ឡើង​ចំពោះ​អ្នក ហើយវា​ល្អ​ម្រាប់​អ្នក​ម្តាយ​ដែលមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន។ ហើយជាធម្មតា​អ្នក​ជម្ងឺទឹកនោម​ផ្អែម​ភាគ​ច្រើន គឺមាន​កម្រិត​ជាតិស្ករ​ក្នុងឈាម​ខ្ពស់ និងខ្វះ​នូវ​កម្រិត​សារជាតិ​អាំង​ស៊ុយលីន​សម្រាប់​បញ្ចេញ​មុខងារ ដែល​ជាហេតុ​ត្រូវ​ញ៉ាំ​ថ្នាំបន្ថែម ហើយ​ការ​ទទួលទាន​មួយនេះ​អ្នក​មិនបាច់​បារម្ភ​ពី​ផល​ប៉ះ​ពាល់​អ្វីឡើយ៕

ប្រភព៖ mungkulka
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive