ដឹងទេហេតុអ្វីកូរ៉េខាងជើងស្អប់អាមេរិកខ្លាំងម្ល៉េះ ហើយឈ្លោះគ្នាមិនឈប់?

គេតែងសង្កេតឃើញប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកឈ្លោះគ្នាមិនដែលលោះពេល និងតែងគំរាមគ្នាទៅវិញទៅមកពីសង្រ្គាមរវាងប្រទេសទាំងពីរ ជាពិសេសប្រទេសកូរ៉េខាងជើងដែលតែងតែផ្គើនអាមេរិករហូត តាមរយៈការបង្អួតនូវអាវុធថ្មីៗជាដើម។ ប៉ុន្តែចុះតើអ្នកមានដឹងពីមូលហេតុទេ ថាហេតុអ្វីបានប្រទេសកូរ៉េខាងជើងស្អប់អាមេរិកខ្លាំងម្ល៉េះ។

 មូលហេតុសំខាន់នៃភាពស្អប់នោះគឺ ការចងចាំនូវសង្រ្គាមនៅឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០ដល់១៩៥៣ ដែលទោះបីសង្រ្គាមបានបញ្ចប់ក៏ដោយ តែវាបានធ្វើឲ្យប្រទេសកូរ៉េត្រូវបានបែកបាក់ជាពីរ (កូរ៉េខាងជើង និងកូរ៉េខាងត្បូង)។


មានប្រជាជនអាមេរិកមិនច្រើនទេដែលដឹងថា ក្នុងពេលសង្រ្គាមនោះអាមេរិកបានទំលាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េជាង635,000តោន និងទំលាក់គ្រាប់បែកណាប៉ាល់ 32,557តោន ច្រើនជាងពេលសង្រ្គាមប្រឆាំងជប៉ុនក្នុងសង្រ្គាមលោកលើកទីពីរទៅទៀត។

តាមអគ្គមេបញ្ជាការកងទ័ពអាកាសលោក Curtis LeMay ក្នុងសម័យសង្រ្គាមកូរ៉េ​ បានឲ្យដឹងថា សង្រ្គាមនេះបានសំលាប់២០%នៃប្រជាជន។ ក្រៅពីនេះ​ អាមេរិកបានដុតបំផ្លាញទីក្រុងទាំងអស់នៅកូរ៉េខាងជើង ហើយប្រជាជនជាង៣លាននាក់ត្រូវបានសំលាប់ក្នុងការប្រយុទ្ធ ដែលភាគច្រើនគឺប្រជាជនកូរ៉េខាងជើង។



ក្នុងពេលសង្រ្គាមនោះដែរ អាមេរិកបានបាត់គោលដៅវាយប្រហារ ហើយក៏ទំលាក់គ្រាប់បែកនៅតំបន់កសិដ្ឋាន ទំនប់ទឹក រោងចក្រ និងមន្ទីរពេទ្យដែលបង្កការខូចខាតជាច្រើន។

ប្រភព៖ The Intercept
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive