វិធីងាយៗ ដើម្បីស្រឡាញ់គ្នា រហូតដល់ចាស់សក់ស្កូវ

គូស្វាមីដែលនៅជាមួយគ្នា បានយូរអង្វែង បាននិយាយថា ស្នេហា ទាមទារការថែទាំ និងយកចិត្តទុកដាក់ ដូចជា រុក្ខជាតិត្រូវការជីអញ្ចឹងដែរ។ ដូច្នេះ អ្នកត្រូវចេះបង្កើត និងថែរក្សាវាជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះ

 គឺជាគន្លឹះមួយចំនួន ដែលជួយឲ្យ ស្នេហារបស់អ្នក កាន់តែស្អិតរមួត និងមិនងាយបែកគ្នា។


១. ចំណាយពេលចុងសប្តាហ៍ ជាមួយប្តី ឬប្រពន្ធរបស់អ្នក
- បើអ្នកឲ្យយោបល់ ថាគួរតែដើរលេង ច្បាស់ណាស់ គេប្រាកដជាចង់ ខ្លាំងជាងអ្នកទៅទៀត។
- ទោះបីជាអ្នកបបួលក៏ដោយ ប៉ុន្តែ អ្នកគួរតែទុកឲ្យ ដៃគូរបស់អ្នកសម្រេចចិត្ត ថាត្រូវទៅណា?
- រៀបគម្រោងជាមួយគ្នា ដើម្បីឲ្យដំណើរកំសាន្តរបស់អ្នក កាន់តែរីករាយ និងល្អឥតខ្ចោះ។


២. សន្យា និងប្តេជ្ញាចិត្ត
- ការសន្យាម្តងទៀត ហើយប្តេជ្ញា ថាធ្វើឲ្យបាន មិនត្រឹមតែអាចលើកទឹកចិត្ត និងជំរុញចំណង់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងធ្វើឲ្យ ទំនាក់ទំនងរបស់អ្នក កាន់តែល្អជាងមុនទៀតផង។
- អ្នកអាចផ្តល់ការសន្យា ឬការប្តេជ្ញា សម្រាប់គោលដៅរបស់អ្នក ម្តងក្នុងមួយឆ្នាំ ដើម្បីពិនិត្យមើល អំពីសមិ្ធផលប្រចាំឆ្នាំ របស់គ្រួសារអ្នក។
 


៣. មើលកំប្លែង ហើយសើចខ្លាំងៗ ជាមួយគ្នា
ការសិក្សាបានបង្ហាញថា ការចែករំលែកភាពសប្បាយរីករាយ និងសំណើច អាចជួយកាត់បន្ថយស្រ្តេស និងជម្លោះបាន។

៤. ដើរលេងក្រៅ ជាមួយមិត្តភក្តិ
គូស្វាមី ដែលឧស្សាហ៍ដើរលេងក្រៅ ជាមួយមិត្តទាំងអស់គ្នា តែងតែទុកចិត្ត និងស្រឡាញ់គ្នាលើសដើម ហើយថែមទាំងពេញចិត្ត នឹងជីវិតអាពាហ៍ពិពាហ៍ នេះទៀតផង។
 


៥. បង្ហាញសេចក្តីស្រឡាញ់
- ប្រសិនបើដៃគូរបស់អ្នក អស់កម្លាំង និងសូវស្រួលខ្លួន អ្នកគួរតែជួយធ្វើការងារផ្ទះ ជំនួសនាង ហើយកុំរំខាននាងខ្លាំងពេក។
- និយាយថា "បងស្រឡាញ់អូន, អូនស្រឡាញ់បង" ឲ្យបានញឹកញាប់ និងផ្អែមល្ហែម។
 


៦. ទុកអាពាហ៍ពិពាហ៍ ជាលេខរៀងទី ១
ជីវិតគូ គូរតែបង្កើតជាគ្រួសារ ដ៏មានសុភមង្គល ជាពិសេស គឺកូនចៅពេញផ្ទះតែម្តង។
យ៉ាងណាមិញ ទោះបីជាមាន រឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវចាំថា ប្តី ឬប្រពន្ធរបស់អ្នក ជាជម្រើសទីមួយ៕
 
ប្រភព៖ Health.com.kh
 
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive