បញ្ឈប់​ទម្លាប់​នេះ​ភ្លាម!!! បើ​អ្នក​ស្រឡាញ់​កូន...

ជាតិស្រវឹង​មិន​ល្អ​ឡើយ​សម្រាប់​អ្នក​ចង់​មាន​កូន។ ជាតិស្រវឹង​នាំឱ្យ​ខូច​សុខភាព​ក្នុង​អំឡុងពេល​ម្តាយ​កំពុង​ពពោះ។ ដូចនេះ តើ​អ្នក​អាច​ចាប់ផ្តើម​ទម្លាប់​ផឹក​វិញ​បាន​ភ្លាម​ទេ​ក្រោយពេល​សម្រាល​រួច? ទេ!

ជាតិស្រវឹង​បង្ក​គ្រោះថ្នាក់​ដល់​គ្រប់គ្នា​មិនថា​មនុស្ស​ពេញវ័យ ឬ​ទារក​ទេ។ ប៉ុន្តែ​ចង់​ដឹង​ថា​មាន​អ្វី​កើតឡើង បើ​អ្នក​ញ៉ាំ​ជាតិស្រវឹង​ក្នុង​ពេល​បំបៅ​ដោះ​កូន. អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​សិក្សា​លើ​ក្រុម​ម្តាយ​បំបៅ​ដោះ​កូន​ដែល​មាន​ទម្លាប់​ផឹកស្រា​ជាប្រចាំ។

ការពិត ១

ជាតិស្រា​នឹង​ជ្រាបចូល​ទៅក្នុង​សរសៃឈាម រួច​ជ្រៀតចូល​ទៅក្នុង​ទឹកដោះ។ បញ្ហា​នេះ​អាច​ប៉ះពាល់ដល់​សុខភាព​ទារក។

ការពិត ២

ជាតិអាល់កុល​ក្នុង​ទឹកដោះ​អាច​ធ្វើឱ្យ​ទារក​ងងុយគេង។ វា​អាច​ប៉ះពាល់ដល់​គុណភាព​នៃ​ការគេង​របស់​ទារក។

ការពិត ៣

ការស្រាវជ្រាវ​ក៏​បាន​អះអាង​ថា ឆាប់​បំបៅ​ដោះ​កូន​ពេក​ក្រោយ​ពេល​ផឹក​ស្រា​រួច​បង្ក​គ្រោះថ្នាក់​ខ្លាំងបំផុត។ ទារក​នឹង​លូតលាស់​ធំធាត់​យឺតជាង​ទារក​ដែល​ម្តាយ​មិន​ធ្លាប់​ប៉ះ​គ្រឿងស្រវឹង​សោះ​ក្នុង​ដំណាក់កាល​បំបៅ​ដោះ។

ការពិត ៤

ជាតិស្រវឹង​ក្នុង​ទឹកដោះ​អាច​បំផ្លាញ​ដំណេក​របស់​ទារក។ ហើយ​ថ្លើម​ទារក​មិន​អាច​ទទួលយក​ជាតិស្រា​បាន​ឡើយ។

ការពិត ៥

អ្នកស្រាវជ្រាវ​ក៏​បាន​បញ្ជាក់​ថា ជាតិស្រា​មិន​ត្រឹមតែ​ប៉ះពាល់ដល់​ការលូតលាស់​របស់​ទារក​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់ដល់​សុខភាព​រាងកាយ​ទាំងមូល។

ការពិត ៦

ការសិក្សា​ថ្មី​មួយ​និយាយ​ថា គ្រឿងស្រវឹង​ក៏​អាច​ពន្យា​ការលូតលាស់ និង​ធំធាត់​របស់​ទារក​ទៀតផង។

ការពិត ៧

ជាតិអាល់កុល​ដែល​ម្តាយ​ទទួលទាន​រួច​ជិត ២%ត្រូវបាន​ជ្រាប​ទៅក្នុង​ទឹកដោះ។ រង់ចាំ​រហូតដល់​ជាតិស្រវឹង​នេះ​បញ្ចេញពី​ប្រព័ន្ធ​រាងកាយ​អស់ ទើប​សុវត្ថិភាព​ពេល​បំបៅ​កូន។

ការពិត ៨

ក្នុង​ករណី​ខ្លះ ផឹក​ជាតិស្រវឹង​ក្នុង​ពេល​បំបៅ​កូន​ក៏​អាច​បណ្តាល​ឱ្យ​ទារក​កើត​អាការៈ​ស្លាប់​ភ្លាម​មួយរំពេច​ផងដែរ។

ការពិត ៩

ជាតិអាល់កុល​ច្រោះយក​រសជាតិ​ទឹកដោះម្តាយ ហេតុនេះ​ធ្វើឱ្យ​ទារក​បៅ​បាន​តិច។ ទង្វើ​នេះ​បង្ក​គ្រោះថ្នាក់​ច្រើន​ដល់​ទារក​ក្នុង​អំឡុងពេល​បំបៅ។ បញ្ឈប់​ទម្លាប់​នេះ​បើសិន​អ្នក​បារម្ភពី​សុខភាព​កូន៕


ប្រភព៖ mungkulka
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive