តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ដាក់​ទឹក​ខ្មេះ​ក្នុង​ការ​បោក​គក់


នៅ​ពេល​ដែល​អ្នក​បោក​គក់​អ្នក​មិន​បាន​គិត​ដល់​វីធី​ដ៏​ងាយ​ស្រួល​ និង​ជា​ជម្រើស​ធម្មជាតិ​គ្មាន​ជាតិ​ពុល​ ងាយ​ស្រួល​រក ជា​ពិសេស​ក្នុង​ផ្ទះ​បាយ​តែ​ម្តង ។ ទឹក​ខ្មេះ​អាច​កម្ចាត់​ភាព​កខ្វក់​នៃ​សំលៀក​បំពាក់​ មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ជា​មួយ​ម៉ាស៊ីន​បោក​គក់ ​និង​គ្មាន​សារធាតុ​គីមី​ធ្វើ​ឱ្យ​សម្លៀក​បំពាក់​ស្រស់​ស្អាត ។
ទឹក​ខ្មេះ​ប៉ោម​ជួយ​បំបាត់​ក្លិន​ធ្វើ​ឱ្យ​សម្លៀក​បំពាក់​មើល​ទៅ​ភ្លឺ​ និង​មិន​ស្លេក​ពណ៌​ពី​រោង​ចក្រ​ អ្នក​អាច​លាយ​វា​ជា​មួយ​ទឹក​មុន​ពេល​ចាក់​ទៅ​លើ​សម្លៀក​បំពាក់ ។
ខាង​ក្រោមនេះ​ជា​អត្ថប្រយោជន៍​នៃ​ ទឹក​ខ្មេះ​ប៉ោម​នៅ​ពេល​បោកគក់​សម្លៀក​បំពាក់​៖

កម្ចាត់​ការ​ដុះ​ផ្សិត​និង​ក្លិន​អាក្រក់

សម្លៀក​បំពាក់​សើម​ដុះ​ផ្សិត​និង​មាន​ក្លិន​អាក្រក់ ​តែ​កុំ​បារម្ភ​អ្នក​គ្រាន់​តែ​ដាក់​ទឹក​ខ្មេះ​ប៉ោម​២​ពែង​ ចូល​ទៅ​ក្នុង​ការ​បោក​គក់​ បន្ទាប់​មក​លាង​ជា​មួយ​ទឹក​ក្តៅ​​បន្ថែម​ជា​មួយ​សាប៊ូ​ដែល​អ្នកតែង​ប្រើប្រាស់​ជា​ការ​ស្រេច ។

ធ្វើ​ឱ្យ​សម្លៀក​បំពាក់​ភ្លឺ​ស្រស់​ស្អាត

ម្សៅ​សាប៊ូ​ដែល​អ្នក​បោក​សម្លៀក​បំពាក់​រាល់​ថ្ងៃ​ ភាគ​ច្រើន​បាន​ពី​កាក​សំណល់​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ដឹង ។ ទឹក​ខ្មេះ​ប៉ោម​អាច​ជួយ​ឱ្យ​សម្លៀក​បំពាក់​របស់​អ្នក​ភ្លឺ​រលោង​ ​សាច់​ក្រណាត់​មើល​ទៅ​ទន់​ល្មើយ ។ ដោយ​អ្នក​គ្រាន់​តែ​លាយ​ទឹក​ខ្មេះ​ប៉ោម​កន្លះ​ពែង ​ជា​មួយ​និង​ទឹក​ស្អាត​ប៉ុណ្ណោះ ។

គ្មាន​រោម​សត្វ​ឬ​កំទេច

ទឹក​ខ្មេះ​ប៉ោម​អាច​ជួយ​អ្នក​ពី​ការ​រំខាន​នៃ​រោម​សត្វ​និង​កំទេច​ផ្សេងៗ​អ្នក​ចង់​រក្សា​សម្លៀក​បំពាក់​ឱ្យ​នៅ​ថ្មី​ និង​ចាកឆ្ងាយ​ការ​ជាប់​ពី​រោម​សត្វ, ​អ្នក​គ្រាន់​តែ​ដាក់​ទឹក​ខ្មេះ​ប៉ោម កន្លះ​ពែង​ជា​មួយ​ទឹក​ស្អាត​ជា​ការ​ស្រេច ។

ភួយ​ទន់

វិធី​ល្អ​ដែល​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​បោក​គក់​ភួយ​ដោយ​គ្រាន់​តែ​ដាក់​ទឹក​ខ្មេះ​ប៉ោម​មួយ​ពែង​កាហ្វេ​ចូល​ទៅ​ក្នុង​ការ​បោក​គក់ ​វា​​និង​​ធ្វើ​​ឱ្យ​​សាច់​ក្រណាត់​ទន់ ៕

ប្រភព៖ khmerpropey
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive