ឱសថ​សម្រក​ទម្ងន់ បន្ទាប​ជាតិ​កូឡេ​ស្តេរ៉ុល ដុត​រំលាយ​ជាតិខ្លាញ់

ឱសថ​សម្រក​ទម្ងន់ បន្ទាប​ជាតិ​កូឡេ​ស្តេរ៉ុល ដុត​រំលាយ​ជាតិខ្លាញ់

បើតាម​ការ​សង្កេត​មើល​ទៅ​មាន​មនុស្ស​ជាច្រើន​ប្រឈម​មុខ​និង​បញ្ហា​ធាត់​លើស​ទម្ងន់​ជា​ពិសេសនោះ​ស្រ្តី​ដែល​រៀបការ​ហើយ​ធ្វើ​ជាម្តាយ​គេ និង​បុរស​ៗ​ដែល​ចូលចិត្តញ៉ាំ​ស្រាបៀរ។ ប្រសិនបើ​អ្នក​មាន​រាង​ធាត់ ដើម្បី​ជាការ​ល្អ​អ្នក​គួរ​តែងាក​មក​រក​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្លែឈើ​ធម្មជាតិ​វិញ​ម្តង ទើប​ជាការ​ល្អ​សម្រាប់​អ្នក។



ខាងក្រោម​នេះ​គឺ​ជា​វិធីរៀប​ចំ​ភេសជ្ជៈ​សម្រក​ទម្ងន់​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរផ្អែម តិចៗ មាន​សមត្ថភាព​ជួយ​សម្រួល​ដល់​ការ​សម្រក​ទម្ងន់ ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​បណ្តេញ​ជាតិ​ពុល ជួយ​ដល់​ដំណើរ​ការ​ពោះរៀន​របស់​អ្នក។

គ្រឿងផ្សំ៖

  • ផ្លែប៉ោម ២ផ្លែ
  • ត្រសក់ ១ផ្លែ
  • ខ្ញី ១មើម តូចល្មម
  • ក្រូចឆ្មា ១ផ្លែ

ការរៀបចំ៖

១./ សូម​ជិត​ផ្លែត្រសក់ ផ្លែប៉ោម និង​ខ្ញី​ជាដុំ តូចៗ​ជាមុន​សិន។
២./ ដាក់​គ្រឿងផ្សំ​ដែល​អ្នក​បាន​ហាន់​ទុក​នោះ​ចូល​ទៅក្នុង​ម៉ាស៊ីន​មួយ។



៣./ សូម​កិន​ក្រឡុកគ្រឿង​ផ្សំ​ទាំងនោះ​បញ្ចូល​គ្នា​ឱ្យ​បា​នសព្វល្អ។
៤./ ផ្ទេរ​ល្បាយ​ដែល​បាន​កិន​រួច​នោះ​ចូល​ទៅក្នុង​កែវ​មួយ រួច​ច្របាច់​ក្រូច​ឆ្មាចូល​និង​កូ​វា​ឱ្យ​សព្វ​ចូល​រសជាតិគ្នា។


សូម​ទទួល​ទាន​ភេសជ្ជៈ​សម្រក​ទម្ងន់​មួយនេះ​២កែវ​ក្នុង​មួយថ្ងៃ ដើម្បី​សុខភាពល្អ​​​រាង​​ស្រស់ស្អាត​និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​អ្នក​ក៏​អាច​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹក​កក​បាន​ដែល​សម្រាប់​ការ​ញ៉ាំ​លើក​ក្រោយ​បាន​ផង​ដែរ៕

ប្រភព៖ khmerpropey
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive