លាបាតដៃ ដាក់ឲ្យជាប់គ្នា រួចតាមដានពីអត្ថន័យខ្សែបាតដៃ របស់អ្នក ក្នុងអត្ថបទនេះ...!

ការមើល និងទស្សន៍ទាយលើបាតដៃ ជាវិធីសាស្រ្តដ៏បុរាណមួយ មានតាំងពីរាប់រយឆ្នាំមកហើយ ដែលមានប្រភពពីប្រទេសឥណ្ឌា រហូតរីករាលដាលពាសពេញទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិកខាងជើង។
ទន្ទឹមនឹងនោះដែរ ស្នាមខ្សែបាតដៃដ៏សំខាន់មួយ ដែលមានទីតាំងក្រោមម្រាមដៃបន្តិចនោះ គឺជាខ្សែបន្ទាត់បេះដូង ដែលបង្ហាញពីជីវិតស្នេហា និងបុគ្គលិកលក្ខណៈមួយចំនួនរបស់មនុស្សផងដែរ។
អ្នកអាចដាក់ដៃទាំងសងខាងឲ្យជាប់ស្មើគ្នា រួចពិនិត្យមើលថាខ្សែបេះដូងនេះជាប់គ្នា ឬមិនជាប់គ្នា រួចតាមដានការបកស្រាយដូចខាងក្រោមនេះ ៖
១. ខ្សែបន្ទាត់បាតដៃស្តាំ ខ្ពស់ជាងខ្សែបន្ទាត់ខាងឆ្វេង

នេះបញ្ជាក់ថា អ្នកជាមនុស្សដែលពោរពេញដោយការស្រលាញ់ពេញបេះដូង និងស្មោះស្ម័គ្រណាស់។ ភាគច្រើនអ្នកអាចនឹងរៀបការជាមួយមនុស្សដែលមានអាយុបងខ្លួន ឬអ្នកមានវ័យចំណាស់។  អ្នកជាមនុស្សមិនខ្វល់ពីមតិសង្គមឡើយ  ចូលចិត្តរស់នៅដោយសេរី  មិនចូលចិត្តរស់នៅក្រោមគំនាប  ឬធ្វើរឿងដដែលៗនោះទេ និយាយរួមគឺ អ្នកចូលចិត្តអ្វីដែលខុសប្លែកពីមនុស្សធម្មតា។
២. ខ្សែបន្ទាត់បាតដៃឆ្វេង ខ្ពស់ជាងខ្សែបន្ទាត់ខាងស្តាំ

នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឯករាជ្យប្រាកដប្រជា និងមិនស្វះស្វែងចង់បានសេចក្តីស្នេហាខ្លាំងដូចគេឯងឡើយ ឬអាចនិយាយបានថា ពេលណាពេលហ្នឹងចុះ។ ប៉ុន្តែប្រសិនបើអ្នកចាប់ចិត្ត ស្រលាញ់អ្នកណាម្នាក់ហើយ អ្នកតែងជំនះយកសេចក្តីស្រលាញ់នោះឲ្យទាល់តែបាន ទោះបីជាមានបញ្ហា ឧបសគ្គ និងលះបង់កម្រិតណាក៏ដោយ។ អ្វីដែលសំខាន់ អ្នកជាមនុស្សដែលមិនស្ថិតនៅក្រោមគេឡើយ។
៣. ខ្សែបន្ទាត់បាតដៃស្មើគ្នា

នេះបញ្ជាក់ថាអ្នកជា មនុស្សស្ងប់ស្ងាត់ និងចាស់ទុំ។ អ្នកមិនចូលចិត្តផ្លាស់ប្តូរទម្លាប់ដែលធ្លាប់ធ្វើទេ ព្រមទាំងជាមនុស្សសុភាព  មានហេតុផល ​និងសក្តិសមជាឪពុកម្តាយដែលល្អបំផុតសម្រាប់កូនៗ។  ដោយសារតែអ្នកមានចិត្តល្អ  និងយល់អារម្មណ៍អ្នករាល់គ្នាបែបនេះ  ទើបមនុស្សភាគច្រើនតែងមករកជំនួយពីអ្នកជានិច្ច នៅរាល់ពេលពួកគេពិបាកចិត្ត ឬមានបញ្ហា។
បើនិយាយពីជីវិតស្នេហាវិញ អ្នកណាៗក៏ចង់រៀបការជាមួយ មនុស្សដូចជាអ្នកដែរ៕
ប្រភព៖ Khmerload
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive