សុគន្ធ និសា ចេញមុខបកស្រាយក្រោយពីមានមហាជនរិះគន់ថាតារាចម្រៀងនៅហង្សមាស រើសអើងមិនចូលរួ​មពិធីបុណ្យសពភរិយាលោក រិន សាវ៉េត

ក្រោយពីពិធីបុណ្យសពរបស់ភរិយាតារាចម្រៀង រិន សាវ៉េត បានបញ្ចប់រួចរាល់ មានបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការរិះគន់ទៅលើតារាចម្រៀង និងអ្នករួមអាជីពជាមួយលោក រិន សាវ៉េត ដែលពុំឃើញមានវត្តមានចូលរួមពិធីបុណ្យសព។ក្នុងនោះផងដែលកញ្ញា សុគន្ធ និសា ក៍បានប្រតិកម្មនិងបកស្រាយនៅក្នុងហ្វេសប៊ុកផេករបស់កញ្ញាថា៖
 ហុឹមមមមម មុននឹងរិះគុណសូមមើលអោយច្បាស់សិនទៅ ពិធីការ ជប់លាង គឺគេបានធ្វើការកំណត់ទុកមុនបាន ដូច្នេះម្នាក់ៗគេបានត្រៀមលក្ខណះដើម្បីចូលរួម ប៉ុន្តែដោយទ្បែកការស្លាប់ គឺម្នាក់ៗមិនអាចកំណត់ទុកមុនបានទេដូច្នេះម្នាក់ៗគេក៏មិនបានត្រៀមចិត្តដែរ ភ្លាមៗចឹងគ្មានអ្នកណាគេដឹងមុនទេ៕

 ហើយណាមួយបើពេលរវល់ថតគឺទុកទូរសព័្ទចោល ដោយមិនបានបើកមើលហ្វេសបុក ហើយក៏មិនបានឃើញព័ត៌មានដែរ ខណៈពេលនោះម្នាក់គាត់រវល់ទៅសម្តែងនៅឆ្ងាយ នៅក្រៅប្រទេស ហើយខ្លះទៀតក៏គេរវល់ដោយមិនអាចទុកការងារចោលបានទេ ព្រោះជាកាទទួលខុសត្រូវលើកិច្ចការផ្ទាល់ខ្លួនប៉ុន្តែពួកយើងក៏មិនបានទុកគាត់ចោលដែរ ម្នាក់ក៏បានផ្ញើលុយដើម្បីចូលបុណ្យសិន លុះដល់ប្រាំពីរថ្ងៃ រឺក៏ក្នុងចន្លោះថ្ងៃណាមួយនៃពិធីបុណ្យ ពួកយើងនឹងឆ្លៀតទៅចូលរួមអោយបាន។

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive