តាមពិតមិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បំផុត ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ គឺអតីត …

អតីត​កីឡាករ​បាល់បោះ​ របស់​សមាគម​បាល់​បោះ​អាមេរិក ​WBA​ លោក​ Dennis Rodman ​និយាយ​ថា​ គីម ជុងអ៊ុន ​មិន​ដែល​ចង់​ធ្វើ​សង្គ្រាម​ ជាមួយ​មហាអំណាច​ឡើយ​ ព្រមទាំង​ចង់​និយាយ​គ្នា​លេង​ ជា​មួយ​មេដឹកនាំ​ អាមេរិក ​អំពី​កីឡា​បាល់បោះ ។​


Dennis Rodman​ គឺ​ជា​មិត្តភ័ក្ដិ​ជិត​ស្និត ​របស់​លោក ​គីម ជុងអ៊ុន​ ធ្លាប់​បាន​ទស្សនកិច្ច​ ប្រទេសកូរ៉េខាងជើង​ ព្រមទាំង​បង្ហាញ​ ភាព​ស្និទ្ធស្នាល​បំផុត​ ជា​មួយ​មេដឹកនាំ​ ដែល​ពិភពលោក​តែង​ភ័យខ្លាច​ ប៉ុន្តែ​សម្រាប់​លោក ​Dennis Rodman ​មើល​ឃើញ​ថា​ គីម ជុងអ៊ុន​ ជា​មនុស្ស​ចូលចិត្ត​បាល់បោះ​ និង​ជា​មនុស្ស​ធម្មតា​ម្នាក់ ។​


“ខ្ញុំ​យល់​ថា​ គីម ជុងអ៊ុន​ នឹង​ផ្លាស់​ប្ដូរ ​ព្រោះ​គាត់​មាន​ទស្សន​ផ្សេង​ ពី​មេដឹកនាំ​មុន​ៗ​ ហើយ​តាម​រយៈ​ការ​ជួប​គ្នា​ ស្និទ្ធស្នាល​២​ថ្ងៃ ​គីម ជុងអ៊ុន​ ប្រាប់​ឲ្យ​មេដឹកនាំអាមេរិក​ ទូរស័ព្ទ​ជួប​គ្នា​ដើម្បី​និយាយ​គ្នា​ ទោះ​ជា​ប្រទេស​ទាំងពីរ​ ស្ថិត​ក្នុង​ដំណាក់​កាល​តានតឹង​ ដោយសារ​កូរ៉េខាងជើង​ សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ​យ៉ាងណា​ក៏ដោយ” ​Rodman បញ្ជាក់​ដូច្នេះ ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ BBC ។

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive