ប្រទេសរុស្ស៊ីនឹងបង្កើតវិទ្យាស្ថានថាមពលនុយក្លេអ៊ែរដំបូងគេនៅសាលាតិចណូ

រុស្សីនិងកម្ពុជាសម្រេចថានឹងបង្កើតវិទ្យាស្ថានថាមពលនុយក្លេអ៊ែរនៅក្នុងសាលាតិចណូ ហើយគ្រោងនឹងបញ្ជូន​និស្សិត​កម្ពុ​ជា​​ទៅសិក្សាជំនាញនេះនៅរុស្សីថែមទៀតផង។នេះបើយោងតាមសេចក្តីប្រកាសពត៌មាន​របស់ក្រសួងបរិស្ថាន​នាពេ​ល​ថ្មី​ៗ​នេះ​។

នៅក្នុងកិច្ចប្រជុំថ្ងៃទី១៩ខែមេសាឆ្នាំ២០១៧នេះរដ្ឋាភិបាលកម្ពុជាឯកឧត្តមទិនពន្លកអគ្គលេខាធិការក្រុមប្រឹក្សាជាតិអ​ភិ​វ​ឌ្ឍ​ន៍​​​ដោយចីរភាពនិងរដ្ឋាភិបាលរុស្សីបានសម្រេច​ព្រមព្រៀង​បង្កើតវិទ្យាស្ថាន​ថាមពលនុយក្លេអ៊ែរមួយនៅក្នុ​ង​សាលាតិច​ណូ​នៅ​ពេលឆាប់ៗ។សាលាតិចណូនិងមានវិទ្យសា្ថនជំនាញនុយក្លែអ៊ែរដើម្បីធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាស​ម្រា​ប់ការអភិវឌ្ឍន៍ប្រទេសតាមរយៈការប្រើប្រាស់ថាមពលនុយក្លែអ៊ែរ។
នៅក្នុងវិទ្យស្ថាននេះ នឹងមានប្រធានបទសំខាន់ៗដូចជា ការផលិតអគ្គិសនីដោយប្រើថាមពលនុក្លេអ៊ែរ និងការ​ប្រើប្រាស់​ប​ច្ចេក​វិទ្យានុយក្លេអ៊ែរនៅក្នុងវិស័យនានាដូចជា វិស័យឧស្សហកម្ម កសិកម្ម និងវេជ្ជសាស្ត្រជាដើម។
បន្ថែមពីនេះទៀតរុស្សីនឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងការទៅសិក្សាស្រាវជ្រាវ​នៅប្រទេសរុស្ស៊ីទៀតផង។
លើសពីនេះរុស្ស៊ីនឹងជួយដល់កម្ពុជា​ក្នុងការ​កសាងសមត្ថភាព​ឈាន​ទៅ​សង់រោងចក្រអគ្គិសនី ដើរដោយថាមពល​នុយ​ក្លេ​អ៊ែ​​រដែលនឹងជួយ​ដល់កម្ពុជា​ច្រើន​ក្នុងការ​កាត់​បន្ថយ​លើការចំណាយលើ​ថាមពល និងអាចជួយជម្រុញកំណើន​សេដ្ឋកិ​ច្ច​កម្ពុ​ជា​បន្ថែមទៀត។
គួរជម្រាបផងដែរថា ​បច្ចុប្បន្នប្រទេសជាច្រើន ​នៅអាស៊ីអាគ្នេយ៍ កំពុងផ្តោតលើ​ការស្រាវជ្រាវ និង​ដាក់ផែនការ​ជំរុញ​ការ​សាង​ស​ង់​រោងចក្រ​នុយក្លេអ៊ែរ​នេះដែរ តួយ៉ាងដូចជាវៀតណាម និងហ្វីលីពីន ជាដើម៕
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive