រឿង ១០ យ៉ាង​ដែល​ភរិយា​ចង់​បាន​ពី​ស្វាមី តែ​មិន​ដែល​ហា​មាត់​សុំ


នៅក្នុង គ្រួសារ ភរិយាបាន បំពេញ ការងារ ជាច្រើន។ ដូចនេះ មាន រឿង ខ្លះ យើង ពិតជា ចង់ ឲ្យ ស្វាមី ជួយ ដោយ ស្ម័គ្រចិត្ត ជាជាង ហា មាត់ សុំ គេ។ រឿង ១០ យ៉ាង ខាងក្រោម ភរិយា គ្រប់ រូប ចង់ បាន ពី ស្វាមី តែ មិន ហ៊ាន សុំ៖

 
១.ឱប៖ នេះជាកាយវិការ ដែល ភរិយា គ្រប់ រូប ពិតជា ចង់ ឲ្យ ស្វាមី ធ្វើ ណាស់ ហើយ បុរស គួរ តែ ធ្វើ ដោយ ខ្លួនឯង ដោយ មិន ចាំ បាច់ មាន ការ ស្នើសុំ ភរិយា។
២.ជឿ ទុកចិត្ត យើង៖ ពេល មាន ភាព រកាំរកូស ក្នុង គ្រួសារ ដោយសារ ភាគី ទី ៣ ប្រពន្ធ ពិតជា ចង់ឲ្យ ប្ដី ជឿជាក់ លើ ខ្លួន ដោយ មិន បាច់ សុំ។
៣.ប្រាប់ ការពិត៖ មាន រឿង អ្វី កើតឡើង ក៏ ដោយ ក៏ ភរិយា ចង់ ឲ្យ ស្វាមី ប្រាប់ ខ្លួន ពី ការ ពិត ទាំងអស់ ដែរ។
៤.ជួយ មើល កូន៖ ប្រពន្ធ មិនមែន មនុស្ស យន្ត ដែល អាច ធ្វើការ បាន គ្រប់ បែប យ៉ាង ឡើយ ដូចនេះ គួរ ចេះ ជួយ មើល ថែ កូន ខ្លះ កុំ ចាំបាច់ ប្រាប់ ពេក។
៥.ស្ដាប់ យើង និយាយខ្លះ ផង៖ មនុស្ស ប្រុស ដូច គ្នា ចំណុច មួយ គឺ មិន ចេះ ស្ដាប់ អ្នក ដទៃ ហើយ ប្រពន្ធ តែង ចង ឲ្យ ប្ដី ស្ដាប់ ពាក្យ ទូន្មាន របស់ ខ្លួន ខ្លះ។
 
៦.គាំទ្រ យើង៖ ពេល មាន បញ្ហា មនុស្ស ស្រី ចង់ ឲ្យ ស្វាមី នៅ ពី ក្រោ គាំទ្រ និង លើក ទឹកចិត្ត ដល់ ខ្លួន។
៧.ប្រាប់ ថា យើង ស្អាត៖ ស្វាមី ភាគច្រើន ទាល់តែ ភរិយា សួរ ទើប ឆ្លើយ ប្រាប់ ថា ស្អាត។ តែ នោះ មិន មែន ជា អ្វី ដែល ចង់ បាន ឡើយ ស្រី ៗ ចង់ ឲ្យ ប្ដី ខ្លួន សរសើរ ថា ស្អាត ពេល តុបតែង ខ្លួន ប្លែក។

៨.ឲ្យ ពេល ផ្ទាល់ ខ្លួន ខ្លះ៖ មនុស្ស ស្រី ពិតជា ហត់នឿយ នឹង ការងារ ផ្ទះ និង មើល ថែ កូន ៗ ដូចនេះ ស្វាមី ត្រូវ ចេះ លៃ ឲ្យ ពេល ផ្ទាល់ ខ្លួន ទៅ ភរិយា ខ្លះ។
៩.មិន មែន ជា ប្ដី៖ ពេល ខ្លះ មនុស្ស ស្រី ត្រូវ ការ ឲ្យ ស្វាមី ដើរតួ ជា បងប្រុស ពេល តូច, ដើរ តួ ជា ឪពុក លួងលោម ពេល ពិបាក ចិត្ត ម្ដង ៗ។
១០.និយាយ ពាក្យ I love you៖ នេះ ជា ពាក្យ សំខាន់ បំផុត ក្នុង ជីវិត ប្ដី ប្រពន្ធ៕
 

 

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive