ដំណឹងល្អចំពោះសិស្ស-និស្សិតក្រសួងមហាផ្ទៃនឹងរៀបចំការ ប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ​ ចំនួន៥៥០ នាក់

ដំណឹងល្អចំពោះសិស្ស-និស្សិតក្រសួងមហាផ្ទៃនឹងរៀបចំការ ប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ​ ចំនួន៥៥០ នាក់៕

ក្រសួងមហាផ្ទៃ ប្រកាសថា នឹង​ជ្រើសរើស​មន្ត្រីនគរបាល​១ ឆ្នាំ​៣​ដង​នៅ​ឆ្នាំ​បន្តបន្ទាប់ សម្តេច​ក្រឡាហោម រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៨ មេសា​នេះ បានប្រកាសថា នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ ចាប់ពី​ឆ្នាំ​២០១៧​នេះ​ទៅ ក្រសួង នឹង​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​ក្របខ័ណ្ឌ​នគរបាលជាតិ ៣​ដង ក្នុង​មួយឆ្នាំ​។ ការជ្រើសរើស​នេះ ដើម្បី បំពេញ​សេចក្តីត្រូវការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ពិសេស​បំពេញ​កន្លែង​ទំនេរ​គ្មាន​មនុស្ស​ធ្វើការ​នៅក្នុង​អង្គភាព​នគរបាល​។​

១. មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន ១១៥​ នាក់
២. មន្ត្រីក្រមការ ចំនួន ១៤៥ នាក់
៣. លេខាធិការរដ្ឋបាល ចំនួន ២០០ នាក់
៤. មន្ត្រីពន្ធនាគារ ចំនួន ៩០ នាក់


ការទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃសុក្រទី១៦ ខែមិថុនាឆ្នាំ២០១៧។ នៅក្នុង​ពិធី​បិទ​វគ្គ បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល និង​ប្រកាស​តាំង ស៊ប់ មន្ដ្រី​ធ្វើការ​ពេញសិទ្ធិ មន្ត្រី​នគរបាលជាតិ ចំនួន​ជិត​៤០០​នាក់ នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា ( ដីឥដ្ឋ ) សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍​លើកឡើងថា បន្ទាប់ពី​មានការ​ឯកភាព​ពី​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ខាង​មុន​ទៀត​នេះ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៧​ទៅ ក្រសួងមហាផ្ទៃ នឹង​ជ្រើសរើស​មន្ត្រីនគរបាល​ចូល​បំរើ​ការងារ ៣​ខែម្តង ក្នុង​មួយឆ្នាំ ដែល​ការជ្រើសរើស​នេះ នឹង​ធ្វើឡើង​ក្នុងករណី​ប្រសិន អង្គភាព​នគរបាល​ណា​មានការ​ខ្វះ​មន្ត្រីនគរបាល​បំរើកា​រងារ ជំនួស​កន្លែង​មន្ត្រី​ចូល​និវត្ត ជំនួស​មន្ត្រី​បោះបង់​ការងារ ជំនួស​មន្ត្រី​នគរ បាល​ដែល​ត្រូវ​បណ្តេញចេញ និង​អ្នក​គ្មាន​ពេល​គ្រប់គ្រាន់​ចូលមក​បំរើកា​រងារ​នៅ​អង្គភាព​នគរបាល​ជាដើម ​។​

សម្តេច​ក្រឡាហោម​ស ខេង មានប្រសាសន៍​បន្តថា ទន្ទឹមនឹង​ការជ្រើសរើស​នោះដែរ មន្ត្រីនគរបាល​ដែល​ត្រូវ​ជ្រើសរើស​ថ្មី គឺ​ត្រូវ​ឆ្លងកាត់​ការប្រលង ឆ្លងកាត់​ការរៀនសូត្រ​បំពាក់បំប៉ន​ជំនាញ​វិជ្ជាជីវៈ​ដូចគ្នា​។ ដោយឡែក​សម្រាប់​មន្ត្រី​ក្រសួង​ផ្សេង ដែលមាន​បំណង​ផ្ទេរ​ការងារ​ចូល​បំរើ​ការងារ​ក្នុង​ជួរ​ក្របខ័ណ្ឌ​ មន្ត្រីនគរបាល ក៏ត្រូវ​ឆ្លងកាត់​ការរៀនសូត្រ​ជំនាញ​កំរិត​បឋម​វិជ្ជាជីវៈ​នគរបាល​ដូចគ្នា​ ដែរ​។​​សម្តេច​ក្រឡាហោម ស ខេង បន្តថា កន្លងមក​ក្រសួងមហាផ្ទៃ បាន​ប្រកាន់​គោលការណ៍​១​ឆ្នាំ​ជ្រើសរើស​ម្តង ហើយ​បានជ្រើសរើស​ក្នុង​ចំនួន​ច្រើន ហើយ​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ក្រសួងមហាផ្ទៃ ប្រកាស​ជ្រើសរើស​រហូតដល់​ជាង​៤៥០០​នាក់ ដើម្បី បំពេញតម្រូវការ​ងារ​នឹង​ការខ្វះខាត​កងកំលាំង​នគរបាល​នគរបាល​៕

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive