ឧកញ៉ាល្បីឈ្មោះឌួង ឆាយ ដែលបងប្អូនអ្នកលេងហ្វេសបុកបានស្គាល់ ដោយសារតែការងារសង្គម និងជួយអ្នកក្រីក្រ បានបង្ហោះរូបថតមួយសន្លឹក សែនជ្រូកខ្វៃចំនួន ៧ក្បាល នៅមុខប្រាសាទអង្គរវត្ត ដោយសារតែគាត់បានបន់ស្រន់កាលពីឆ្នាំទៅ ឲ្យកូនប្រុសច្បងរបស់គាត់បានជៀសផុតពីជំងឺ និងមើលឃើញឡើងវិញ។ គាត់បានសរសេរនៅលើរូបថតនោះថា៖
“
សែនថ្វាយជូនបារមីប្រាសាទអង្គរវត្តដែលខ្ញុំបាទបានបន់ស្រន់កាលពីឆ្នាំមុនអោយកូនប្រុសច្បងរបស់ខ្ញុំជៀសផុតពីជំងឺសន្យាសែនជ្រូកខ្វៃ7 ។ សូមអោយកូនប្រុសច្បងខ្ញុំជាសះស្បើយ និងមើលឃើញពិភពលោកនេះច្បាស់ដូចដើមឆាប់បានចូលសាលារៀនវិញ សាធុៗៗៗៗៗ”។ ការបន់ស្រន់នេះក៏ត្រូវបានអ្នកលេងហ្វេសបុកចូលទៅ Comment ជាច្រើនផងដែរ ជូនពរឲ្យកូនរបស់លោកឆាប់ជាសះស្បើយ៕
0 comments:
Post a Comment