បើតាមការចុះផ្សាយរបស់សារព័ត៌មាន Dailystar បានឲ្យដឹងថា តាមពិតអាមេរិកមានគ្រាប់បែកយក្សជាច្រើន ដែលបានលាក់ទុកសម្រាប់កម្ទេច រោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយអ្នកជំនាញនៅវ៉ាស៊ីនតោនបានអះអាងថា គ្រាប់នោះជាប្រភេទ GBU-43 ឬហៅថា Massive Ordnance Air Blast ធ្លាប់បានទម្លាក់កម្ទេចរូងក្រោមដីមួយកន្លែងរបស់ក្រុម ISIS ម្ដងរួចមកហើយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រភពដដែលបានបន្ថែមថា សហរដ្ឋអាមេរិកមានបំណងនឹងប្រើគ្រាប់បែកយក្សនេះ កម្ទេចរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយយន្តហោះចម្បាំងបំបាំងកាយរបស់ខ្លួនម៉ាក B2 Bomber ទុកជាការព្រមាន ចំពេលដែលទីក្រុងព្យុងយ៉ាងនៅតែគំរាមកំហែងលើការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន៕
0 comments:
Post a Comment