សម្តេចក្រឡាហោម ស ខេង បញ្ជា កងកម្លាំងមានសមត្ថកិច្ចចំនួន ៥ ម៉ឺននាក់ដើម្បីដាក់ពង្រាយតាមការិយាល័យបោះឆ្នោតទួទាំងប្រទេស៕
ភ្នំពេញ — ក្រសួងមហាផ្ទៃ បានត្រៀមកងកម្លាំងប្រមាណ ជា ៥០,០០០ នាក់ ដើម្បីដាក់ពង្រាយតាមការិយាល័យ បោះឆ្នោត ទូទាំងប្រទេស។ អ្នក ឃ្លាំមើល ការ បោះឆ្នោត រំពឹងថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចក្នុង ពេលបោះឆ្នោតនឹងមិនមានការបំពាក់អាវុធ ឬ ការចល័តទ័ពណាមួយដែល ធ្វើ ឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតនោះ ទេ។
សម្តេចក្រឡាហោម ស ខេង បញ្ជាកងកម្លាំងមានសមត្ថកិច្ច ឲ្យការពារសន្តិសុខក្នុងពេលបោះឆ្នោតឃុំសង្កាត់ ខាងមុខឲ្យបានដូចការបោះឆ្នោតជាតិ ថ្នាក់ឆ្នាំ២០១៣ ជាមួយការពង្រាយកម្លាំង ប្រមាណ ជា ៥០.០០០ នាក់។
សម្តេចក្រឡាហោម ស ខេង ថ្លែងបែប នេះ ក្នុង ពិធី បិទ វគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌ មន្រ្តី នគរបាលជាតិកម្ពុជានៅបណ្ឌិតសភានគរបាលកម្ពុជាកាលពីថ្ងៃ អង្គារ ទី១៨ មេសា ឆ្នាំ២០១៧ ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែម ថា៖
«ពេលនោះ គឺមិនមានអ្នកស្លាប់ម្នាក់ក្នុងពេលបោះឆ្នោតបើទោះបីថា ការប្រើពាក្យពេចន៍វោហារសាស្ត្រនានាប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយ។
ទាំង គណបក្សនយោបាយ និង គណបក្សនយោបាយ អ្នកនយោបាយ និងអ្នកនយោបាយ ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ សមាជិកគណបក្ស មួយ និង សមាជិកគណបក្សមួយ ក្តី ហើយ សមត្ថកិច្ចជាមួយ និងប្រជាពលរដ្ឋក្តី ក៏មិនបានប៉ះទង្គិចគ្នា។ ដូច្នេះសរុបទៅ មិនមានអ្នកណាស្លាប់នៅក្នុងព្រឹត្តិការណ៍ ការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៣ នោះទេ»។
រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយ ចុះថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដោយ សម្រេចប្រគល់ភារកិច្ច ឲ្យរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ធ្វើជា ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និង អនុប្រធានឯកឧត្តម ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ រួមទាំង មន្ត្រីពីស្ថាប័នពាក់ព័ន្ធ និងអភិបាលគ្រប់បណ្ដារាជធានីខេត្ត ជាច្រើនរូបទៀតជាសមាជិក។
សូមបញ្ជាក់ថា ការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនា ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧។ ហើយច្បាប់បោះឆ្នោត ឃុំសង្កាត់ និង ច្បាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្របានកំណត់ឲ្យគណបក្ស នយោបាយ ១ ហែរក្បួនឃោសនា តែពីរ ដងប៉ុណ្ណោះ គឺនៅ ថ្ងៃ បើកយុទ្ធនា ការឃោសនា និងនៅថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោត៕
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment