Arsenal នៅមានសង្ឃឹម Top4 ក្រោយឈ្នះ Middlesbrough

ក្រុមកាំភ្លើងធំ Arsenal បានរក្សាក្តីសង្ឃឹមរបស់ពួកគេ នៃការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ របស់ក្របខ័ណ្ឌ Premier League ក្រោយពីបានកត់ត្រាជ័យជម្នះ ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Middlesbrough កាលពីថ្ងៃចន្ទ។



ពពកខ្មៅផ្សេងៗបានរសាត់ទៅឆ្ងាយ នៅពេលដែលខ្សែបម្រើប្រយុទ្ធ Alexis Sanchez បានស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អ ដើម្បីជួយក្រុម Arsenal មានគ្រាប់បាល់នាំមុខ មុននៅជិតបញ្ចប់តង់ទី១។ Middlesbrough បានធ្វើការវាយបកវិញភ្លាមៗ ក្រោយពីចូលលេងក្នុងតង់ទី២ ខណៈដែលខ្សែប្រយុទ្ធ Alvaro Negredo បានទទួលបាល់ពី Stewart Downing ដើម្បីរកគ្រាប់បាល់តាមស្មើយ៉ាងល្អ។


ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែបម្រើ Mesut Ozil ដណ្តើមបាន៣ពិន្ទុដ៏សំខាន់ សម្រាប់ក្រុម Arsenal ជាមួយនឹងគ្រាប់បាល់យ៉ាងល្អរបស់គេ។
ជ័យជម្នះនេះ ដែលជាការទទួលជ័យជម្នះជាលើកទី៣ របស់ក្រុម Arsenal ក្នុងចំណោមការប្រកួតលីក៩ លើកចុងក្រោយនោះ បានធ្វើឲ្យក្រុមកាំភ្លើងធំឡើង ទៅឈរក្នុងចំណាត់ថ្នាក់លេខ៦ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Manchester City ចំនួន៧ពិន្ទុ ខណៈដែលនៅសល់មួយប្រកួតទៀតក្នុងដៃ។

ក្រុម Middlesbrough បានរក្សាការស្ថិតក្នុងតំបន់កាត់ចោល ដោយដេញតាមពីក្រោយ ក្រុមស្ថិតក្នុងតំបន់សុវត្ថិភាព ចំនួន៦ពិន្ទុ។
ក្រោយពីបញ្ចប់ការប្រកួតនេះ លោក Wenger បានឲ្យដឹងថា៖ «យើងបានឆ្លើយតបយ៉ាងល្អ។ ខ្ញុំគិតថា វាមិនមែនជាការបង្ហាញពីទម្រង់លេងដ៏ល្អឥតខ្ចោះឡើយ ប៉ុន្តែ ការប្តេជ្ញាចិត្ត និងការផ្តោតអារម្មណ៍ ត្រូវបានបង្ហាញ។ ក្នុងពេលស្ថិតក្នុងលទ្ធផលស្មើ ១-១ យើងបានឆ្លើយតបវិញ និងដណ្តើមបានជ័យជម្នះ»៕
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive