​​ទាំង​នេះ​ជា​ប្រទេស​ដែល​មាន​កម្លាំង​យោធា​ខ្លាំងក្លា​​ក្នុង​លោក

សន្ទស្សន៍​លើ​ចំណាត់​ថ្នាក់​នៃ​កម្លាំង​យោធា​​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ The Global Firepower Index ​បាន​ធ្វើ​ចំណាត់​ថ្នាក់​កម្លាំង​យោធា​របស់​ប្រទេស​ចំនួន​ ១២៦​ក្នុង​លោក​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ដោយ​ផ្អែក​ទៅ​លើ​កត្តា​ជាង​ ៥០​ជា​សំអាង។

បើ​មើល​ទៅ​លើ​​ខ្ទង់​ថវិកា​ចំណាយ​ទៅ​លើ​វិស័យ​យោធា៖

 
១)​សហរដ្ឋ​អាមេរិក៖ ៥៨១​ពាន់​លាន​ដុល្លារ​

២) ចិន៖ ១៥៦​ពាន់​លាន​ដុល្លារ​

៣) អារ៉ាប៊ីសាអូឌីត៖ ៥៧​ពាន់​លាន​ដុល្លារ

​​​​បើ​និយាយ​អំពី​ចំនួន​ទ័ព​បម្រុង​វិញ៖

១) វៀតណាម៖ ជាង ៥.៥​លាន​នាក់

២) កូរ៉េខាងជើង៖ ជាង ៥.២​លាន​នាក់

៣) ចិន៖ ជាង ៤.៦​លាន​នាក់​


ផ្អែក​លើ​ចំនួន​រថក្រោះ​វិញ៖

១) រុស្ស៊ី៖ ១៥៤០០​គ្រឿង

២)​ចិន៖ ៩២០០គ្រឿង

៣) សហរដ្ឋ​អាមេរិក៖ ៨៨០០​​គ្រឿង


បើ​និយាយ​អំពី​យន្តហោះ​វិញ៖

១) សហរដ្ឋ​អាមេរិក៖ ១៣៤០០​គ្រឿង​

២) រុស្ស៊ី៖ ៣៥០០​គ្រឿង​

៣) ចិន៖ ២៩០០​គ្រឿង​


នាវា​ដឹក​យន្តហោះ៖

១)​សហរដ្ឋ​អាមេរិក៖ ១៩​គ្រឿង​

២) បារាំង៖ ៤​គ្រឿង​

៣)​ ជប៉ុន៖ ៣​គ្រឿង​


នាវា​មុជ​ទឹក៖

១) ​សហរដ្ឋ​អាមេរិក៖ ​៧៥​​គ្រឿង​

២) កូរ៉េខាងជើង៖ ៧០​គ្រឿង​

៣) ចិន៖ ៦៨​គ្រឿង


ចំណាត់​ថ្នាក់​ទូទៅ៖

១) សហរដ្ឋ​អាមេរិក

២) រុស្ស៊ី​

៣) ​ចិន

៤) ឥណ្ឌា​

៥) បារាំង​


ដោយ៖ យោធិន
Share:

លក្ខណៈ​ពិសេស​​​៦​យ៉ាង​​របស់​​វប្បធម៌​​ធ្វើ​ជំនួញ​​ជនជាតិ​ចិន​ ​ដែល​នាំ​ឲ្យ​ពួកគេ​ទៅ​ដល់​ណា​​ធ្វើ​ជា​អ្នក​មាន​នៅ​ទីនោះ

កាល​ពី​មុន​អ្នក​មាន​គំនិត និង​មហាសេដ្ឋី​ភាគច្រើន​សុទ្ធតែ​ប្រមូល​ផ្ដុំ​គ្នា​នៅ​បណ្ដា​ប្រទេស​ខាងលិច​ទាំងអស់ ជាហេតុ​នាំ​ឲ្យ​ពួក​នេះ​បង្កើន​ឥទ្ធិពល​របស់​ពួកគេ​ក្នុង​វិស័យ​ធ្វើ​ជំនួញ​យ៉ាង​ក្រៃលែង។ យ៉ាងណាមិញ​សភាពការណ៍​មិនមែន​ចេះ​តែ​នៅ​នឹង​ថ្កល់​មួយ​កន្លែង គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​នោះ​ទេ តួយ៉ាង​ដូច​ដែល​មនុស្ស​ទូទាំង​សកលលោក​បាន​ឃើញ​ស្រាប់​ហើយ​ថា បច្ចុប្បន្ន​នេះ​ប៉ែក​ខាង​អាសីុ ជា​ពិសេស​មហាអំណាច​ចិន​នេះ​ឯង ក៏​សម្បូរ​ដោយ​មហាសេដ្ឋី​ប្រាក់​ពាន់​លាន់​មិន​តិច​នាក់​នោះ​ដែរ។   អ្វីដែលពិសេសនោះ ជនជាតិចិន មិន​បាននៅក្នុងប្រទេសចិន ឬ នៅបរទេសភាគច្រើន គឺសុទ្ធតែមានជីវភាពល្អ មិនចាញ់ម្ចាស់ស្រុកនោះឡើយ។ មានន័យថា បើមកខ្មែរ គឺភាគច្រើនធ្វើជាអ្នកមាននៅខ្មែរ​ បើទៅអាហ្រ្វិក គឺនៅតែជាអ្នកមាននៅអាហ្រ្វិក។

 

១) ការ​ទទួល​ស្វាគមន៍៖


 វប្បធម៌​របស់​ចិន​មិន​ប្រើ​ការ​ចាប់​ដៃ​គ្នា​ដើម្បី​រាក់ទាក់​ស្វាគមន៍​គ្នា​ដូច​ប៉ែក​ខាងលិច​នោះ​ទេ។ ដោយឡែក​អ្នក​អាច​ចាប់​ដៃ​ពួកគេ​ទៅវិញ​បាន ប៉ុន្តែ​អ្នក​ត្រូវ​រង់ចាំ​ឲ្យ​ពួកគេ​រាក់ទាក់​ស្វាគមន៍​អ្នក​ដោយ​ការ​បន្ទន់​ខ្លួន ឬ​ងក់​ក្បាល​ជា​មុន​សិន។ ម្យ៉ាងទៀត​ពួកគេ​ឲ្យ​តម្លៃ​លើ​ការ​ទះ​ដៃ​អបអរ​សាទរ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ច្រើន​ផង​ដែរ។

២) ឥរិយាបថ​បង្ហាញ​ការ​គោរព៖

ជា​ធម្មតា​នៅ​ពេល​ភាគី​ជំនួញ​ទាំង​សងខាង​ជួប​គ្នា ពួកគេ​តែង​ដោះដូរ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​ផ្លូវការ​របស់​ខ្លួន​ទៅវិញ​ទៅមក។ ដើម្បី​បង្ហាញ​ការ​គោរព​របស់​អ្នក​ចំពោះ​ពួកគេ ឥរិយាបថ​ដែល​អ្នក​ត្រូវ​មាន​គឺ​ទទួល​យក​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​សហគ្រិន​ចិន​ទាំងនោះ​ដោយ​ដៃ​ពីរ និង​ចៀសវាង​យក​ប័ណ្ណ​នេះ​ទៅ​ទុក​ក្នុង​ហោប៉ៅ​ខោ​របស់​អ្នក យល់​ល្អ​អ្នក​គួរ​មាន​ប្រអប់​សម្រាប់​ដាក់​ប័ណ្ណ​ទើប​ជា​ការ​ប្រសើរ។

៣) គោរព​មុខ​តំណែង​របស់​ពួកគេ៖


 មុខ​តំណែង​របស់​បុគ្គល​ធ្វើការ​ក្នុង​ស្ថាប័ន​ការងារ​សម្រាប់​ជនជាតិ​ចិន គឺជា​រឿង​ដ៏​សំខាន់​បំផុត​មួយ។ ពួកគេ​ពេញចិត្ត​ឲ្យ​អ្នក​ហៅ​ឈ្មោះ​ពួកគេ​ដោយ​ភ្ជាប់​ជាមួយ​មុខ​តំណែង​ដែល​ពួកគេ​មាន ជាជាង​ហៅ​លោក ឬ​លោក​ស្រី។ ម្យ៉ាងទៀត​សូម្បី​តែ​ការ​ជួបជុំ​អាហារ​ពេល​ថ្ងៃ​ក៏​ដោយ​ល្ងាច​ក៏​ដោយ និង​ការ​ប្រជុំ​ពិភាក្សា ក៏​តម្រូវ​ឲ្យ​រៀបចំ​កន្លែង​អង្គុយ​ទៅ​តាម​ឋានៈ​យសស័ក្ដិ​របស់​បុគ្គល​នីមួយៗ​ផង​ដែរ។ ជនជាតិ​ចិន​តែង​ឲ្យ​តម្លៃ​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាងគេ​ជា​បុគ្គល​នាំ​មុខ​ក្នុង​កិច្ច​ប្រជុំ ដូច្នេះ​អ្នក​ដែល​ដើរ​ចូល​មក​មុន​គេ​ក្នុង​បន្ទប់​ប្រជុំ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុគ្គល​សំខាន់​ហើយ។

៤) ភាព​ទៀងទាត់៖

អ្នក​ធ្វើ​ជំនួញ​របស់​ចិន​ក៏​ដូចជា​បណ្ដា​ជនជាតិ​ដទៃ​ទៀត​ដែរ គឺ​តែង​ឲ្យ​តម្លៃ​លើ​ការ​គោរព​ពេលវេលា​ជានិច្ច។

៥) ការ​តុបតែង​ខ្លួន៖


ពួកគេ​មាន​លក្ខណៈ​ជា​មនុស្ស​អភិរក្សនិយម​ទៅលើ​ការ​តុបតែង​ខ្លួន ជាពិសេស​សម្រាប់​កិច្ច​ប្រជុំ​ជា​ផ្លូវការ​បែប​នេះ។ ពួកគេ​មិន​ចូលចិត្ត​ការ​ស្លៀកពាក់​បែប​ណា​ដែល​បង្ហាញ​ពី​រាងកាយ​ពេក​នោះ​ទេ បើ​ជា​បុរស​ពួកគេ​ស្លៀកពាក់​សំលៀកបំពាក់​ពណ៌​ស្រគត់ស្រគំ មិន​ឆើតឆាយ។ ឯ​នារី​វិញ​ចៀសវាង​ស្បែកជើង​កែងចោត និង​រូប​ខ្លី​ជាដើម។

៦) ចិត្ត​គំនិត​ក្នុង​ការ​ធ្វើ​ជំនួញ​របស់​ចិន៖


អ្នក​ធ្វើ​ជំនួញ​ជាមួយ​ពួកគេ​ទាល់តែ​ត្រូវ​មាន​ភាព​អត់ធ្មត់ ព្រោះ​មិនមែន​គ្រាន់តែ​ជួប​គ្នា​ម្ដង​ជា​ពីរ​ដង​ហើយ​ចុះ​កិច្ចសន្យា​ព្រមព្រៀង​ជាមួយ​អ្នក​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ពួកគេ​ត្រូវ​សាង​ទំនាក់ទំនង​ឲ្យ​មាន​ការ​ជឿ​ទុកចិត្ត​គ្នា​បាន​ជា​មុន​សិន។ ម្យ៉ាងទៀត​ពួកគេ​ជា​អ្នក​មាន​ជំនឿ​លើ​ប្រពៃណី​របស់​ខ្លួន​យ៉ាង​ក្រាស់ក្រែល​ដូចជា ត្រូវ​មើល​លើ​ថ្ងៃ​ខែ​ឆ្នាំ​ណា​ទើប​មាន​សំណាង​ល្អ ការ​ទស្សន៍ទាយ​ហោរាសាស្ត្រ​ជាដើម៕

ប្រភព៖ laowaicareer
Share:

របៀបជ្រើសរើសសម្លៀកបំពាក់ ឲ្យសក្តិសមឥតខ្ចោះ ជាមួយនឹងប្រភេទរូបរាងរបស់អ្នក

ជួនកាលអ្នកឃើញសម្លៀកបំពាក់ដែលតាំងនៅក្នុងហាង មានភាពស្រស់ស្អាតណាស់ ប៉ុន្តែនៅពេលសាកល្បងយកមកស្លៀក បែរជាមានអារម្មណ៍ថា មិនសមអ្វីបន្តិចសោះ។ នេះក៏ដោយសារសម្លៀកបំពាក់ខ្លះ មិនសមជាមួយនឹងប្រភេទរូបរាងរបស់អ្នកនោះទេ។
ចង់ដឹងថារូបរាងអ្នក ស្លៀកពាក់បែបណាទើបសក្តិសមនោះ សូមតាមដានអត្ថបទខាងក្រោមទាំងអស់គ្នា ៖
១. អ្នកមានរាងដូចផ្លែប៉ោម (រីកលើ តូចក្រោម)
• អ្នកគួរជ្រើសរើស រូបឬអាវ ដែលរំភាយពីក្រោមដើមទ្រូងចុះ មានកស្រួច ឬរូបខ្លីក្រវ៉ាត់ចង្កេះ ឬរូបរាងដូចអក្សរ A ក៏បាន។
• ចៀសវាងអាវក្រៅរឹបរាងសាច់ក្រណាត់ អាវរងាររលុងៗ ឬអាវមានជីពសំពីងសំពោងច្រើន  និងងាកមកជ្រើសរើសអាវបែបសារូរំភាយៗ  ឬអាវវែងដូចរ៉ូបក៏បាន។
• ចៀសវាងខោខូវប៊យរឹបរាង  និងខោរឹបជាមួយអាវខ្លី។  ជម្រើសល្អបំផុតសម្រាប់អ្នកគឺខោជើងប៉ាត់។
• សម្រាប់ការប្រើខ្សែក្រវ៉ាត់ អ្នកគួរដាក់នៅពីក្រោមដើមទ្រូង ដើម្បីជួយឲ្យអ្នក មើលទៅមានចង្កេះមានរាងស្អាតជាងមុន។
 ២. អ្នកមានរាង ដូចផ្លែសារី (តូចលើ រីកក្រោម)  


អ្នកត្រូវចេះតុបតែងស្មា ឲ្យមើលទៅធំ និងស្មើ ដោយប្រើកន្សែងបង់ក  និងខ្សែក មានពណ៌ចម្រុះ។
• អ្នកគួរជ្រើសរើស រ៉ូប  ឬអាវដែលមានក្រឡា  ឬផ្កាតុបតែងច្រើន ព្រមទាំងមានដៃគ្របស្មា  ឬដៃប៉ោងផងទើបជាការប្រសើរ។
• ចៀសវាងខោរឹប ខោត្រឹមជង្គង់ សំពត់ខ្លី  និងសំពត់ស្វារ៉េ  និងងាកមកជ្រើសរើស ខោកាត់ធម្មតា  ឬសំពត់ដូចអក្សរ A ក៏បាន។
• ជាពិសេសជ្រើសរើសពណ៌ខោ  ឬសំពត់ដិតៗជាមួយអាវពណ៌ភ្លឺ និងស្រាល ទើបជាការប្រសើរ។
៣. អ្នកមានរាង ត្រង់ស្មើ (គ្មានចង្កេះ គ្មានរាង)  


• ជ្រើសរើសរ៉ូបដែលមានរំភាយមួយកំណាត់ខាងក្រោម  ព្រមទាំងដាក់ខ្សែក្រវ៉ាត់ ជួយឲ្យមើលឃើញចង្កេះផងទើបសក្តិសម
• ពាក់អាវប្រវែងត្រឹមត្រគាក ព្រមទាំងមានរំភាយតាមស្មា និងខ្លួនផងក៏កាន់តែល្អ
• ជ្រើសរើសអាវក្នុង ដែលជួយលើកដើមទ្រូង ដើម្បីឲ្យឃើញរាងចង្កេះខ្លះ
• ជាពិសេស អ្នកអាចជ្រើសរើសអាវក្រៅ អាវយឺត និងរ៉ូប មានចង្កេះផាយ ដើម្បីឲ្យមានរាង និងស្រស់ស្អាតខ្លាំង។
៣. អ្នកមានរាងចង្កេះអង្រ្កង 



អ្នកត្រូវចេះជ្រើសរើស សម្លៀកបំពាក់រឹបៗ ដែលបង្កើនភាពទាក់ទាញ ត្រង់ត្រគាកឲ្យបានកាន់តែខ្លាំង
• ចៀសវាងខោអាវធំៗ  រលុងៗ  ពីព្រោះវាបិទបាំងរាងកាយដ៏ស៊ិចស៊ីរបស់អ្នក
• អ្នកត្រូវជ្រើសរើស អាវទ្រនាប់ឲ្យបានត្រឹមត្រូវផង  ពីព្រោះអាវក្នុងប្រភេទអត់ដៃ ឬបែបសាច់ក្រណាត់គ្មានឆ្អឹង  អាចធ្វើឲ្យដើមទ្រូងអ្នកមើលទៅធ្លាក់ មិនស៊ីជាមួយរាងឡើយ
• អាវ ឬរ៉ូបមានកស្រួច ព្រមទាំងសំពត់ និងអាវរឹបរាង សុទ្ធតែជាជម្រើសល្អបំផុត សម្រាប់អ្នកមានរាងស្អាតបែបនេះ៕
ប្រភព : Bright Side







Share:

តើមានខ្មែរប៉ុន្មាននាក់ជួយស៊ែររូបភាពទាំងអស់នេះ? សត្វព្រៃដ៏កម្រត្រូវបានគេកាប់សម្លាប់លក់នៅលើទីផ្សារមើលហើយស្ទើរស្រក់ទឹកភ្នែក

រូបភាពជាច្រើនសន្លឹកត្រូវបានគេបង្ហោះចូលបណ្តាញសង្គមហ្វេកបុកដែលបានធ្វើអោយអ្នកលេងហ្វេកបុកជាច្រើនសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការកាប់សម្លាប់សត្វព្រៃដ៏កម្រទាំងអស់គ្នា។ ក៏លេចចេញនូវមាតិរិះគុនខ្លាំងៗទៅដល់អ្នកដែលបានកាប់សម្លាប់។ តាមរយៈរូបភាពទាំងអស់នេះ ស្ទើរតែមានសត្វខ្លះជិតផុតពូជពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាយើង។
បើមនុស្សពុំមានចិត្តស្រលាញ់សត្វព្រៃឬថែរក្សាសត្វទាំងអស់នេះទេ គង់មានថ្ងៃណាមួយពួកវានឹងផុតពូជជាក់ជាពុំខាន។ យើងគួររួមគ្នាថែរក្សាទាំងអស់គ្នាដើម្បីប្រឆាំងចំពោះទង្វើបែបនេះ។
សូមមើលរូបភាពខាងក្រោម៖













Share:

ឃើញឈុតសំលៀកបំពាក់បរទេសគេស៊ែរច្រើនណាស់!!! ចុះអាចជួយស៊ែរឈុតបុរាណខ្មែរយើងផងបានអត់?? តោះចុចមើលទាំងអស់គ្នាព្រោះពិតជា…..

តាមបណ្តាញសង្គមហ្វេកបុកឃើញថាឈុតសម្លៀកបំពាក់ពួកបរទេសពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ ជាពិសេសគឺឈុតកូរ៉េតែម្តង ពិតជាមានភាពទាក់ទាញខ្លាំងណាស់សម្រាប់ស្រទាប់យុវ័យតែម្តង។ ព្រោះសម័យកាលនេះហើយគេមិនសូវចាប់អារម្មណ៏ចំពោះរបស់បុរាណទេ។ តែសម្រាប់សម្លៀកបំពាក់ឈុតបុរាណខ្មែរពិតជាមានលក្ខណៈពិសេសនិងភាពអស្ចារ្យក៏ជាកេរ្ត៏ដំណែលដែលមិនចេះសាបរលត់។
 តោះមើលកញ្ញាម៉ៃយ៉ាដែល​ជា​កូន​កាត់​អាឡឺម៉ង់ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជនជាតិ​អាឡឺម៉ង់។ កញ្ញាសូ ម៉ៃយ៉ា ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ ដែល​ប្រិយមិត្ត​អាច​ឃើញ​រួច​មក​ហើយ​តាម​រយៈ​រូប​ភាព​បែប​សម័យ តែម្តងនេះយ៉ាងម៉េចវិញ!
សូមមើលរូបភាពខាងក្រោម៖








Share:

សូមប្រុងប្រយ័ត្នទាំងអស់គ្នា!! ជាពិសេសស្រីៗ ព្រោះសូម្បីតែខ្ចៅទ្វារក៏អាចជាកាមេរ៉ាបង្កប់ចាប់រូបភាពរបស់អ្នកបានដែរ…

នាអាយុកាលនេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាត្រូវបានចាត់ទុកជារឿងដែលល្អផងនិងអាក្រក់ផងដែរ។ ការបង្កើតរបស់ថ្មីៗដែលអស្ចារ្យនៃបច្ចេកវិទ្យាពិតជាមានគុណសម្បត្តិច្រើណាស់វាបានផ្លាស់ប្ដូរជីវិតរស់នៅប្រចាំថ្ងៃរបស់យើងឲ្យមានភាពងាយស្រួលជាងមុន ប៉ុន្តែទោះជាយ៉ាងណាឧបករណ៍ទាំងនោះក៏មាននូវផលប៉ះពាល់អវិជ្ជមានច្រើនដូចគ្នា នៅពេលដែលវាត្រូវបានប្រើប្រាស់ក្នុងផ្លូវអាក្រក់។

ជាក់ស្ដែងដូចជាប្រភេទនៃកាមេរ៉ាបង្កប់ ដែលវាឧបករណ៍មួយស្ថិតក្នុងចំណោមការបង្កើតរនៃបច្ចេកវិទ្យាទំនើប ហើយកាមេរ៉ាប្រភេទនេះវាមានប្រយោជន៍ជាខ្លាំង
សម្រាប់វិធានការសន្តិសុខ។ កាមេរ៉ានេះដែរ ត្រូវបានគេផលិតជាច្រើនទម្រង់ដូចជាបង្កប់ក្នុង បិច នាឡិកា ជាដើម ក្នុងចំណោមនោះវាក៏ត្រូវបានគេផលិតបង្កប់ក្លែងធ្វើជាគ្រប់ខ្ចៅធម្មតាមួយដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នរណាម្នាក់ក៏អាចទិញខ្ចៅបង្កប់កាមេរ៉ានេះបានដែរ ដោយវាត្រូវបានដាក់លក់តាមវេបសាយលក់អន
ឡាញមួយចំនួន



ជាការពិតណាស់ ដែលមានបុគ្គលខិលខូចមួយចំនួនក៏បានទាញយកផលប្រយោជន៍ពីកាមេរ៉ាប្រភេទនេះ តាមអំពើអាក្រក់ៗរបស់ពួកគេផ្ទាល់ទៅលើបុគ្គលដែលមិនបានដឹងណាម្នាក់ ដោយការបង្កប់កាមេរ៉ាដែលមានរូបរាងដូចខ្ចៅនេះក្នុងបន្ទប់ទឹកឬបន្ទប់ផ្លាស់ខោអាវជាដើម។ ព្រោះតែការរកទិញរបស់ប្រភេទនេះវាមានការងាយស្រួលនិងមានតម្លៃថោក ដែលដាក់លក់លើវេបសាយ Amazon មួយត្រឹមតែជិត ១៨ដុល្លារបុណ្ណោះ។ ហេតុនេះចូលអ្នកគ្រប់គ្នា ជាពិសេសស្រីៗគួរមានការប្រុងប្រយ័ត្នខ្ពស់៕

 

Share:

រកឃើញបន្ទប់សម្ងាត់នៅក្នុងប៉ុស្តិ៍ប៉ូលីសហ្វីលីពីន ពេលចូលទៅឃើញសុទ្ធតែមនុស្ស

មន្រ្តីសិទ្ធមនុស្សជាច្រើននាក់បានរកឃើញថា យ៉ាងហោចណាស់មានអ្នកទោសហ្វីលីពិន១១នាក់បានសម្រុកចូលទៅក្នុងបន្ទប់សំងាត់មួយស្ថិតនៅក្រោយទូដាក់សៀវភៅនៅក្នុងប៉ុស្តិ៍ប៉ូលិសហ្វីលីពិន។ ហើយតាមសម្តីរបស់អ្នកទោសបានឲ្យដឹងថា ពួកគេត្រូវបានបញ្ចូនទៅទីងងឹត និងកខ្វក់នោះដើម្បីជំរិតទាប្រាក់។ យ៉ាងណាក៏ដោយ បើយោងតាមព័ត៌មានក្នុងស្រុកបញ្ជាក់ថា គ្មានការជំរិតទាប្រាក់នោះទេ ហើយអ្នកទោសទាំងនោះបានធ្វើការតវ៉ាថាពួកគេមិនបានប្រព្រឹត្តបទល្មើសទេ ហើយពួកគេត្រូវបានប្រាប់ឲ្យបង់លុយប្រមាណជាជាង៣,០០០ដុល្លា ដើម្បីជាថ្នូនឹងការដោះលែង។



យ៉ាងណាក៏ដោយ គេមិនទាន់ឃើញប្រកិកម្មយ៉ាងណាពីសំណាក់លោកប្រធានាធិបតី ឌុយទែទេ នៅលើឡើង ជុំវិញរឿងចម្រូងចម្រាស់នេះ។ សូមរំលឹកឡើងវិញថា ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់លោកប្រធានាធិបតី ឌុយទែទេ មានមនុស្សជាច្រើនអ្នកត្រូវបានចាប់ខ្លួន ជាច្រើននាក់បានស្លាប់ និងរងរបួស៕

Share:

ទេសចរណ៏កំពុងផ្អើលទៅទស្សនាទីកន្លែងអច្ឆរិយៈទាំង 6 នេះនៅប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាគឺជាដែនដីដែលសំបូរទៅដោយ អច្ឆរិយៈស្ថាប័ត្យកម្ម ធម្មជាតិ និង កន្លែងចំឡែកៗជាច្រើនតួយ៉ាងដូចជាទីកន្លែងអច្ឆរិយៈ ទាំង៨ កន្លែងខាងក្រោមដែលត្រូវបានអ្នកទេសចរណ៏គ្រប់គ្នា បានដាក់ឈ្មោះថាជាទីកន្លែង ក្នុងមួយជីវីត មនុស្សគួរទៅទស្សនាទីនេះ បានម្តង។
១. ដានដាការ៉ានយ៉ា ឫមានន័យថា “ព្រៃទារុណកម្ម”
ព្រៃនេះជាព្រៃដែលមានវិញ្ញាណសណ្ឋិត នេះបើតាមជំនឿរបស់អ្នកកាន់សាសនា នៅទៅនេះ ហើយវាក៏ត្រូវបានគេស្គាល់ដែលថាជាទីកន្លែងដែលធ្លាប់មានប្រារព្ធពិធីសាសនាបែប ហិណ្ឌូ ច្រើនជាងគេនៅក្នុងប្រទេសនេះ។


២. ជ្រលងជួរភ្នំ ហិម៉ាល័យ
ជួរភ្នំនេះ មានឈ្មោះល្បីល្បាញជាយូរមកហើយ ដោយសារតែកំពស់ដ៏ខ្ពស់ និងមានជ្រលងជាច្រើនដែលបណ្តាលចិត្តអោយអ្នកឡើងភ្នំ ហ៊ានផ្សងនឹងគ្រោះថ្នាក់ដើម្បីតែឡើងអោយបានដល់កំពូលភ្នំនេះ។ វាក៏ជាទីកន្លែងដែលក្នុងមួយជីវិតនេះ គួរតែបានឃើញម្តងដែរ។


៣. រ៉ូបគុណ ឫមានន័យថា “បឹងឆ្អឹងខ្មោច”
ដោយសារតែចំនួនគ្រោងឆ្អឹងមនុស្ស ដែលបន្សល់ទុកនៅបាតបឹងនេះ មានចំនួនច្រើនលើសលុប បានធ្វើអោយទីនេះប្រែក្លាយជាទីកន្លែងដែលស្រួញស្រាញ បំផុត ក្នុងការទស្សនា។
៤. ជំរុំ បាងហ្កា (ជាជំរុំដែលមានវិញ្ញាណសណ្ឋិត)


ជំរុំនេះ ត្រូវបានជនជាតិឥណ្ឌាគោរពកោតខ្លាចជាងគេក្នុងចំណោម ទីកន្លែងទាំង១៥ទីតាំងដែលមានវិញ្ញាណលងបន្លាចជាងគេ ហើយទីនេះមានឈ្មោះល្បីដោយសារតែ ប្រវត្តិនៃការដួលរលំនៃសំណង់នៅទីនេះ ហើយវាក៏ជាទីកន្លែងដែលអ្នកទេសចរណ៏អាចគយគន់ទាំងថ្ងៃរះ និងថ្ងៃលិច បានយ៉ាងមនោរម្យ។
៥. ដីសណ្តរ សាន់ដាបាន និងព្រៃកោងកាង
ព្រៃកោងកាង ដែលដុះលើដែនដីសណ្តរ នៅទីនេះ គឺជាព្រៃកោងកាង ដែលធំជាងគេនៅលើពិភពលោក ដូចនេះមានអ្នកទេសចរណ៏ និងអ្នកស្រាវជ្រាវជាច្រើនដែលបានទៅកំសាន្តនៅទីនេះ។


 ៦. កោះ បារ៉ែន និង ភ្នំភ្លើង
កោះបារ៉ែន ជាកោះតែមួយគត់នៅក្នុងភូមិភាគអាស៊ីខាងត្បូង ដែលមានភ្នំភ្លើងកំពុងបន្តសកម្មភាពផ្ទុះ ជាបន្តបន្ទាប់ ដែលចុងក្រោយផ្ទុះក្នុងឆ្នាំ ២០១១។

Share:

បាត់មុខមួយរយៈ សម្រស់ វាន់ នីឡា ស្អាតប្លែកមើលមិនចង់ស្គាល់ ព្រោះតែ…

តារាចម្រៀងវ័យក្មេងសម្រស់ស្រស់សោភា កញ្ញា វ៉ាន់ នីឡា បានបាត់មុខពីសិល្បៈមួយរយៈពេលខ្លី ស្រាប់តែថ្មីៗនេះ មានការកត់សំគាល់មួយគឺ កញ្ញា វ៉ាន់ នីឡា ហាក់ដូចជាស្រស់ស្អាតជាងមុនមើលស្ទើរមិនចង់ស្គាល់ទៅហើយ។ តារាស្រីរូបនេះ ហាក់មានចង្ការស្រួចជាមុន ដែលធ្វើអោយមហាជនមួយចំនួនមើលនាងមិនចង់ស្គាល់ ជាពិសេសពេលដែលនាងថតរូប ប៉ុន្មានសន្លឹកថ្មីៗនេះតែម្តង ។

គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តី មកទល់នឹងពេលនេះ កញ្ញា វ៉ាន់ នីឡា មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ចំពោះករណីអតីតសង្សារចាស់ទម្លាយរូបអាក្រាតរបស់នាងជាសាធារណៈ នៅលើបណ្តាញសង្គម Facebook។ ហើយមួយវិញទៀត តារាស្រីរូបនេះ ក៍មិនព្រមផ្លាស់ប្តូររូបថត Profile Picture របស់ខ្លួនដែលមានសរសេរអក្សរថា សូមអង្វរតុលាការ ផងដែរ៕


 

Share:

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive