របៀបជ្រើសរើសសម្លៀកបំពាក់ ឲ្យសក្តិសមឥតខ្ចោះ ជាមួយនឹងប្រភេទរូបរាងរបស់អ្នក

ជួនកាលអ្នកឃើញសម្លៀកបំពាក់ដែលតាំងនៅក្នុងហាង មានភាពស្រស់ស្អាតណាស់ ប៉ុន្តែនៅពេលសាកល្បងយកមកស្លៀក បែរជាមានអារម្មណ៍ថា មិនសមអ្វីបន្តិចសោះ។ នេះក៏ដោយសារសម្លៀកបំពាក់ខ្លះ មិនសមជាមួយនឹងប្រភេទរូបរាងរបស់អ្នកនោះទេ។
ចង់ដឹងថារូបរាងអ្នក ស្លៀកពាក់បែបណាទើបសក្តិសមនោះ សូមតាមដានអត្ថបទខាងក្រោមទាំងអស់គ្នា ៖
១. អ្នកមានរាងដូចផ្លែប៉ោម (រីកលើ តូចក្រោម)
• អ្នកគួរជ្រើសរើស រូបឬអាវ ដែលរំភាយពីក្រោមដើមទ្រូងចុះ មានកស្រួច ឬរូបខ្លីក្រវ៉ាត់ចង្កេះ ឬរូបរាងដូចអក្សរ A ក៏បាន។
• ចៀសវាងអាវក្រៅរឹបរាងសាច់ក្រណាត់ អាវរងាររលុងៗ ឬអាវមានជីពសំពីងសំពោងច្រើន  និងងាកមកជ្រើសរើសអាវបែបសារូរំភាយៗ  ឬអាវវែងដូចរ៉ូបក៏បាន។
• ចៀសវាងខោខូវប៊យរឹបរាង  និងខោរឹបជាមួយអាវខ្លី។  ជម្រើសល្អបំផុតសម្រាប់អ្នកគឺខោជើងប៉ាត់។
• សម្រាប់ការប្រើខ្សែក្រវ៉ាត់ អ្នកគួរដាក់នៅពីក្រោមដើមទ្រូង ដើម្បីជួយឲ្យអ្នក មើលទៅមានចង្កេះមានរាងស្អាតជាងមុន។
 ២. អ្នកមានរាង ដូចផ្លែសារី (តូចលើ រីកក្រោម)  


អ្នកត្រូវចេះតុបតែងស្មា ឲ្យមើលទៅធំ និងស្មើ ដោយប្រើកន្សែងបង់ក  និងខ្សែក មានពណ៌ចម្រុះ។
• អ្នកគួរជ្រើសរើស រ៉ូប  ឬអាវដែលមានក្រឡា  ឬផ្កាតុបតែងច្រើន ព្រមទាំងមានដៃគ្របស្មា  ឬដៃប៉ោងផងទើបជាការប្រសើរ។
• ចៀសវាងខោរឹប ខោត្រឹមជង្គង់ សំពត់ខ្លី  និងសំពត់ស្វារ៉េ  និងងាកមកជ្រើសរើស ខោកាត់ធម្មតា  ឬសំពត់ដូចអក្សរ A ក៏បាន។
• ជាពិសេសជ្រើសរើសពណ៌ខោ  ឬសំពត់ដិតៗជាមួយអាវពណ៌ភ្លឺ និងស្រាល ទើបជាការប្រសើរ។
៣. អ្នកមានរាង ត្រង់ស្មើ (គ្មានចង្កេះ គ្មានរាង)  


• ជ្រើសរើសរ៉ូបដែលមានរំភាយមួយកំណាត់ខាងក្រោម  ព្រមទាំងដាក់ខ្សែក្រវ៉ាត់ ជួយឲ្យមើលឃើញចង្កេះផងទើបសក្តិសម
• ពាក់អាវប្រវែងត្រឹមត្រគាក ព្រមទាំងមានរំភាយតាមស្មា និងខ្លួនផងក៏កាន់តែល្អ
• ជ្រើសរើសអាវក្នុង ដែលជួយលើកដើមទ្រូង ដើម្បីឲ្យឃើញរាងចង្កេះខ្លះ
• ជាពិសេស អ្នកអាចជ្រើសរើសអាវក្រៅ អាវយឺត និងរ៉ូប មានចង្កេះផាយ ដើម្បីឲ្យមានរាង និងស្រស់ស្អាតខ្លាំង។
៣. អ្នកមានរាងចង្កេះអង្រ្កង 



អ្នកត្រូវចេះជ្រើសរើស សម្លៀកបំពាក់រឹបៗ ដែលបង្កើនភាពទាក់ទាញ ត្រង់ត្រគាកឲ្យបានកាន់តែខ្លាំង
• ចៀសវាងខោអាវធំៗ  រលុងៗ  ពីព្រោះវាបិទបាំងរាងកាយដ៏ស៊ិចស៊ីរបស់អ្នក
• អ្នកត្រូវជ្រើសរើស អាវទ្រនាប់ឲ្យបានត្រឹមត្រូវផង  ពីព្រោះអាវក្នុងប្រភេទអត់ដៃ ឬបែបសាច់ក្រណាត់គ្មានឆ្អឹង  អាចធ្វើឲ្យដើមទ្រូងអ្នកមើលទៅធ្លាក់ មិនស៊ីជាមួយរាងឡើយ
• អាវ ឬរ៉ូបមានកស្រួច ព្រមទាំងសំពត់ និងអាវរឹបរាង សុទ្ធតែជាជម្រើសល្អបំផុត សម្រាប់អ្នកមានរាងស្អាតបែបនេះ៕
ប្រភព : Bright Side







Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive