រកឃើញបន្ទប់សម្ងាត់នៅក្នុងប៉ុស្តិ៍ប៉ូលីសហ្វីលីពីន ពេលចូលទៅឃើញសុទ្ធតែមនុស្ស

មន្រ្តីសិទ្ធមនុស្សជាច្រើននាក់បានរកឃើញថា យ៉ាងហោចណាស់មានអ្នកទោសហ្វីលីពិន១១នាក់បានសម្រុកចូលទៅក្នុងបន្ទប់សំងាត់មួយស្ថិតនៅក្រោយទូដាក់សៀវភៅនៅក្នុងប៉ុស្តិ៍ប៉ូលិសហ្វីលីពិន។ ហើយតាមសម្តីរបស់អ្នកទោសបានឲ្យដឹងថា ពួកគេត្រូវបានបញ្ចូនទៅទីងងឹត និងកខ្វក់នោះដើម្បីជំរិតទាប្រាក់។ យ៉ាងណាក៏ដោយ បើយោងតាមព័ត៌មានក្នុងស្រុកបញ្ជាក់ថា គ្មានការជំរិតទាប្រាក់នោះទេ ហើយអ្នកទោសទាំងនោះបានធ្វើការតវ៉ាថាពួកគេមិនបានប្រព្រឹត្តបទល្មើសទេ ហើយពួកគេត្រូវបានប្រាប់ឲ្យបង់លុយប្រមាណជាជាង៣,០០០ដុល្លា ដើម្បីជាថ្នូនឹងការដោះលែង។



យ៉ាងណាក៏ដោយ គេមិនទាន់ឃើញប្រកិកម្មយ៉ាងណាពីសំណាក់លោកប្រធានាធិបតី ឌុយទែទេ នៅលើឡើង ជុំវិញរឿងចម្រូងចម្រាស់នេះ។ សូមរំលឹកឡើងវិញថា ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់លោកប្រធានាធិបតី ឌុយទែទេ មានមនុស្សជាច្រើនអ្នកត្រូវបានចាប់ខ្លួន ជាច្រើននាក់បានស្លាប់ និងរងរបួស៕

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive