សូមប្រុងប្រយ័ត្នទាំងអស់គ្នា!! ជាពិសេសស្រីៗ ព្រោះសូម្បីតែខ្ចៅទ្វារក៏អាចជាកាមេរ៉ាបង្កប់ចាប់រូបភាពរបស់អ្នកបានដែរ…

នាអាយុកាលនេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាត្រូវបានចាត់ទុកជារឿងដែលល្អផងនិងអាក្រក់ផងដែរ។ ការបង្កើតរបស់ថ្មីៗដែលអស្ចារ្យនៃបច្ចេកវិទ្យាពិតជាមានគុណសម្បត្តិច្រើណាស់វាបានផ្លាស់ប្ដូរជីវិតរស់នៅប្រចាំថ្ងៃរបស់យើងឲ្យមានភាពងាយស្រួលជាងមុន ប៉ុន្តែទោះជាយ៉ាងណាឧបករណ៍ទាំងនោះក៏មាននូវផលប៉ះពាល់អវិជ្ជមានច្រើនដូចគ្នា នៅពេលដែលវាត្រូវបានប្រើប្រាស់ក្នុងផ្លូវអាក្រក់។

ជាក់ស្ដែងដូចជាប្រភេទនៃកាមេរ៉ាបង្កប់ ដែលវាឧបករណ៍មួយស្ថិតក្នុងចំណោមការបង្កើតរនៃបច្ចេកវិទ្យាទំនើប ហើយកាមេរ៉ាប្រភេទនេះវាមានប្រយោជន៍ជាខ្លាំង
សម្រាប់វិធានការសន្តិសុខ។ កាមេរ៉ានេះដែរ ត្រូវបានគេផលិតជាច្រើនទម្រង់ដូចជាបង្កប់ក្នុង បិច នាឡិកា ជាដើម ក្នុងចំណោមនោះវាក៏ត្រូវបានគេផលិតបង្កប់ក្លែងធ្វើជាគ្រប់ខ្ចៅធម្មតាមួយដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នរណាម្នាក់ក៏អាចទិញខ្ចៅបង្កប់កាមេរ៉ានេះបានដែរ ដោយវាត្រូវបានដាក់លក់តាមវេបសាយលក់អន
ឡាញមួយចំនួន



ជាការពិតណាស់ ដែលមានបុគ្គលខិលខូចមួយចំនួនក៏បានទាញយកផលប្រយោជន៍ពីកាមេរ៉ាប្រភេទនេះ តាមអំពើអាក្រក់ៗរបស់ពួកគេផ្ទាល់ទៅលើបុគ្គលដែលមិនបានដឹងណាម្នាក់ ដោយការបង្កប់កាមេរ៉ាដែលមានរូបរាងដូចខ្ចៅនេះក្នុងបន្ទប់ទឹកឬបន្ទប់ផ្លាស់ខោអាវជាដើម។ ព្រោះតែការរកទិញរបស់ប្រភេទនេះវាមានការងាយស្រួលនិងមានតម្លៃថោក ដែលដាក់លក់លើវេបសាយ Amazon មួយត្រឹមតែជិត ១៨ដុល្លារបុណ្ណោះ។ ហេតុនេះចូលអ្នកគ្រប់គ្នា ជាពិសេសស្រីៗគួរមានការប្រុងប្រយ័ត្នខ្ពស់៕

 

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive