ការប្រកួតសប្ដាហ៍ទីពីរទល់នឹងម្ចាស់ផ្ទះ Guingamp ក្រុមអ្នកមានបារាំង នៅក្នុងវគ្គទីមួយមិនអាចរកគ្រាប់បាល់ចូលទីបានទេ ទើបតែនាទី៥២ក្នុងវគ្គទីពីរ ខ្សែការពារ Jordan Ikoko បានភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង ធ្វើឲ្យ Paris នាំមុខ១-០។
រំលងបាន១០នាទីគឺនាទី៦២ Neymar បានបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះពីពាក់កណ្ដាលតារាងឲ្យ Cavani ដាច់មួយស្មើជាមួយអ្នកចាំទីហើយស៊ុតសម្រេចគ្រាប់ទីពីរស្រួលៗ។ នៅសល់ប្រហែល៨នាទីមុនចប់ការប្រកួត Cavani បានបញ្ជូនបាល់ឲ្យ Neymar ស៊ុតបានមួយគ្រាប់វិញធ្វើឲ្យចប់ការប្រកួត Paris បានយកឈ្នះ Guingamp ៣-០៕
ប្រភព៖ sabay
0 comments:
Post a Comment