តើ​ Man Utd នឹង​បាន​ Morata ដោយ​អស់ De Gea ឬ ?

តាម​ប្រភព​​​​ព័ត៌មាន​​​​កីឡា​​របស់​ប្រទេស​អង់គ្លេស The Daily Star ​​​ឲ្យ​ដឹង​ថា Real Madrid ដាក់​លក្ខខណ្ឌ​​បើ​ Manchester United ​ចង់​បាន​​ Alvaro Morata​ ពួក​គេ​ត្រូវ​យក​អ្នក​ចាំ​ទី​ David De Gea ​មក​ដូរ​គ្នាវិញ។

​ដោយ​ឡែក​តាម​ប្រភព​មួយ​ទៀត​​​​របស់​ប្រទេស​អង់គ្លេស​ដូច​គ្នា​គឺ Express ឲ្យ​ដឹង​ថា Alvaro Morata ​ធ្លាប់​បាន​ប្រាប់​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​គេ​ថា ​​បាន​​សម្រេច​ចិត្ត​រួចរាល់​​ក្នុង​ការ​ផ្លាស់​ទៅ​លេង​​នៅ Manchester United ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho។
​កាល​ពី​ពេល​កន្លង​ទៅ Real ធ្លាប់​បាន​ច្រាន​ចោល​សំណើ​​របស់​ Manchester United ម្ដង​ហើយ ​ដោយ​​ក្លឹប​មាន​មូលដ្ឋាន​នៅ​​អេស្ប៉ាញ​មួយ​នេះ​កំណត់​តម្លៃ​​ក្នុង​ការ​ផ្ទេរ​ចេញ​របស់ Morata ​ចន្លោះ​ពី ៦០ ទៅ​ ៧០ លាន​ផោន។
 Alvaro Morata ជា​កីឡាករ​កើត​​នៅ​ទី​ក្រុង Madrid ​ដែល​បាន​ចូល​លេង​ក្នុង​​​ក្រុម Real Madrid ​កាល​ពី​ឆ្នាំ​២០១០ ដែល​ពេល​នោះ​​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho ហើយ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ល្អ​​​​​​​តាំង​ពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន៕
 ប្រភព៖ sabay
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive