រឿងរ៉ាវដ៏អាថ៍កំបាំងនិងចម្លែកទាំង៥នៅក្នុងអតីតកាលដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុន

កាលពីអតីតកាលរោងភាពយន្តនាសម័យនោះគឺវាមិនមានភាពជឿនលឿនដូចជាសម័យនាពេលបច្ចុប្បន្ននេះទេ។មនុស្សជាច្រើនគឺចូលចិត្តនូវការទស្សនាការបង្ហាញនៃការសម្តែងផ្សេងៗដូចជាការសម្តែងជាលក្ខណៈមន្តអាគមដែលគួអោយខ្លាចតែមនុស្សនៅតែចូលចិត្តទស្សនាហើយអ្វីដែលកាន់តែចម្លែកកាន់តែប្លែកគឺមនុស្សកាន់តែចូលចិត្តចង់ទស្សនាចង់ដឹងចង់ឃើញនិងមានការទាក់ទាញខ្លាំងបំផុត។ហើយនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នានូវរឿងរ៉ាវទាំង៥ដែលបានកើតឡើងនៅក្នុងអតីតកាលដែលពិតជាមិនគួអោយជឿរថារឿងរ៉ាវទាំងនោះវាបានកើតឡើងនៅក្នុងជីវិតពិត៖
១. សត្វស្វាឪ


Oliver គឺជាសត្វស្វាឪដែលត្រូវបានគេចាប់ពីប្រទេសអាព្រិកទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការសម្តែងសៀក។តើមូលហេតុបានជាគេយកវាមកធ្វើការសម្តែង?គឺមកពីស្វាឪមួយក្បាល​នេះមានអាកប្បកិរិយាស្រដៀងនិងមនុស្សច្រើនដូចជា ការដើររបស់វាមិនដូចនិងប្រភេទស្វាឪធម្មតានោះទេគឺវាដើរមានលក្ខណៈដូចជាមនុស្ស​ មានស្បែកស្រដៀងនិងមនុស្ស ហើយត្រូវបានមនុស្សជាច្រើនយល់ថាវាគឺជាស្វាមួយដែលមានការវិវត្តន៍ទៅកាន់កំរិតមួយដែលជិតក្លាយទៅភាពជាមនុស្ស។បើយោងទៅលើលោកJanet Burger ដែលជាម្ចាស់នៃសត្វស្វាឪនេះបានអោយដឹងថាOliver គឺជាស្វាឪមួយដែលមានអាកប្បកិរិយាខុសប្លែកពីស្វាឪដទៃ ហើយOliver ត្រូវបានសកលវិទ្យាល័យមួយនៅក្នុងរដ្ឋChicago នៅក្នុងឆ្នាំ១៩៩៦បានធ្វើតេស្តDNA បានអោយដឹងថាDNA របស់វាគឺជាDNA នៃពពួកសត្វស្វាឪដែលបានផុតពូជជាយូណាស់មកហើយឬអាចនិយាយបានថាវាគឺជាស្វាឪដែលមានDNA នៃកំរិតមួយដែលជិតឈានទៅកាន់ភាពជាមនុស្ស។
២. មាន់ដែលដាច់ក្បាល់ហើយមិនស្លាប់

មាន់មួយក្បាលដែលត្រូវបានលោក Mike Olsen កាត់ដាច់ក្បាល់ហើយនៅតែមិនស្លាប់និងនៅឈរបានដូចធម្មតា។ដំបូងឡើយគឺគាត់បានយកពូថៅមកកាត់ក្បាលមាន់មួយក្បាលដើម្បីធ្វើជាម្ហូបសម្រាប់អាហារពេលល្ងាចតែអ្វីដែលមិនគួអោយជឿនោះគឺនៅពេលដែលគាត់បានកាត់ក្បាលរបស់ដាច់ហើយនោះតែវានៅតែមិនស្លាប់ដោយវាបានលោតចេញពីការកាប់សម្លាប់បន្ទាប់ពីដាច់ក្បាលរួចព្យាយាមរត់គេចទៅឆ្ងាយដោយឃើញដូចនេះOlsen ក៏សម្រេចចិត្តមិនយកMike ដែលជាមាន់នោះមកញ៉ាំនោះទេ។តែOlsen បានតាមមើលវាថាវាអាចនៅរស់បានយូរប៉ុនណារួចលោកក៏បានយកក្បាលរបស់វាមកដាក់នៅក្នុងកូនកែវមួយតែអ្វីដែលគួអោយភ្ញាក់ផ្អើលបំផុតនោះគឺMikeនៅតែរស់នៅធម្មតាដូចមាន់ដ៏ទៃទៀតដែរទោះជាគ្មានក្បាលក៏ដោយ ហើយ​ក្រោយ​មកគាត់ក៏បានបង្កើត​ពិធី​បង្ហាញពីមាន់ដែលអត់មានក្បាលតែអាចរស់បានធម្មតានេះបានធ្វើអោយគាត់អាចរកប្រាក់បាន៥ម៉ឺនដុល្លាក្នុងរយៈពេលត្រឹមមួយខែ ។ មូលហេតុដែលវាមិនស្លាប់នោះគឺមកពីសសៃរឈាមរបស់វាមិនបានកាប់ត្រូវនោះទេដូចនេះវានអាចរស់បានដូចជាមាន់ធម្មតាអញ្ចឹងដែរហើយវាបានបន្តរស់នៅក្នុងឆ្នាំ១៩៤៥រហូតដល់ឆ្នាំ១៩៤៧មុនពេលវាបានស្លាប់។
៣. ការបូជាយញ្ញសត្វដំរី

Topez គឺជាសត្វដំរីញីមួយក្បាលដែលត្រូវបានគេយកពីប្រទេសផ្សេងចូលទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៨៧៥ដើម្បីធ្វើការផ្សព្វផ្សាយពីសត្វដំរីជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក។នៅទីនោះគឺវាមិនបានរស់នៅដោយសុខស្រួលនោះទេដោយមានមនុស្សមួយចំនួនមិនបានពេញចិត្តចំពោះវានោះទេដោយមានមនុស្សមួយចំនួនបានជក់បារីរួចហើយយកកន្ទុយបារីដែលកំពុងឆេះមកអុចលើខ្លួនរបស់វាដូច្នេះបានជាធ្វើអោយវាខឹងនិងបានសំលាប់មនុស្សមួយចំនួននៅទីនោះផងដែរហើយនៅថ្ងៃនៃការប្រារព្វពិធីបុណ្យចូលឆ្នាំសកលវាត្រូវបានគេសម្លាប់ដោយការយកអគ្គីសនីមកឆក់អោយស្លាប់ទុកជាការបូជាយញ្ញនៃពិធីបុណ្យ។
៤. ការត្រាំទារក


ដោយមានការលើកឡើងថាការរស់នៅនៃមនុស្សសព្វថ្ងៃគឺប្រៀបដូចជាសត្វចម្លែកដែលបានកើតឡើងជាងរយឆ្នាំមកហើយ។ការត្រាំកូនក្មេងដែលត្រូវបានពន្លូត និងកូនក្មេងដែលបានស្លាប់នៅពេលកើតពីផ្ទៃម្តាយនិងស្លាប់នៅក្នុងផ្ទៃម្តាយដោយមានពាក្យចរចាមអារាមមួយបានលើកឡើងថាស្តេចFrederick IIនិងស្តេច Frederick​ III បានអនុគ្រោះអោយមនុស្សចំពោះការធ្វើបែបនេះនៅក្នុងសតវត្សន៍ទី១៥ដូច្នេះមានមនុស្សមួយចំនួនបានយកសព​កូន​ក្មេង​ទាំងនោះ​ទៅកាន់ទីប្រជុំជននិងបានបង្ហាញហើយបានលក់វានៅក្នុងឆ្នាំ១៩៧៧នៅក្បែរបឹងGreyនៅក្នុងរដ្ឋIllinois State។
៥. រឿងរ៉ាវដ៏ចម្លែកនៃកំពូលមេចោរ

Elmer McKeardyគឺជាឧក្រិដ្ឋជនម្នាក់ដ៏ចម្លែកដែលត្រូវបានប៉ូលីសចាប់បាននៅក្នុងឆ្នាំ១៩១១បន្ទាប់ពីលោកបានបរាជ័យក្នុងការប្លន់ហើយត្រូវបានប៉ូលីសសម្លាប់នាពេលនោះដែរហើយនិងបានយកសាកសព្វរបស់គាត់មករក្សាទុកដើម្បីរងចាំសាច់ញាតិ្តរបស់លោកមកទទួលយកទៅរៀបចំពិធីបុណ្យសព្វតែការរង់ចាំនេះក៏បានបរាជ័យដូចនេះក៏ត្រូវបានសម្រេចចិត្តយកសាកសពរបស់លោកទៅកប់ដោយត្រូវបានកប់ដោយលោកJoseph Johnson ហើយក្រោយមកទៀតគេក៏បានគាស់សាកសព្វរបស់Elmer Mckeardy បង្ហាញនៅក្នុងរដ្ឋOklahoma។តែក្រោយមកក៏មានបុរស២នាក់ដែលបានអះអាងថាជាសាច់ញាត្តិរបស់Elmer បានមកប្តឹងតវ៉ាពីសាកសពរបស់Elmer ថាមិនមែនជាសពរបស់លោករឿងនេះក៏បានទទួលការចុះផ្សាយពីទូរទស្សន៍ជាច្រើនផងដែរ។
ប្រភព៖ Amazing
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive