ក្រសួងសុខាភិបាលណែនាំវិធីសាស្ត្រការពារនិងព្យាបាល​ជំងឺផ្តាសាយធំ​

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ជំងឺផ្តាសាយធំ នៅក្នុងរដូវភ្លៀងដែលអាចកើតមានឡើងច្រើន ហើយបានណែនាំវិធីសាស្ត្រមួយចំនួន​ដើម្បីការពារ និង ព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព។​
តាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងថា នៅកម្ពុជាក្នុងរដូវភ្លៀង មានឆ្លងជំងឺផ្តាសាយច្រើនបង្កឡើងឲ្យមានគ្រុនក្តៅ ឈឺក ក្អកស្ងួត និង អាចវិត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ។​


ចំពោះវិធីសាស្ត្រក្នុងការការពារគឺត្រូវពាក់ម៉ាស់ឬ ប្រើកន្សែងខ្ទប់មាត់ពេលក្អកឬ កណ្តាស់។​
នាយកដ្ឋាននេះពន្យល់ថា វិធីសាស្ត្រក្នុងការព្យាបាល ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ។ ការណែនាំបញ្ជាក់ទៀតថា ការប្រើថ្នាំផ្សះមិនមានប្រសិទ្ធភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។
ក្រសួងបញ្ជាក់ទៀតថា បើសិនជា ការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង ត្រូវទៅពិគ្រោះជំងឺជាមួយគ្រួពេទ្យ ដើម្បីទទួលបានថ្នាំសម្លាប់មេរោគផ្តាសាយឈ្មោះ Tamiflu៕

ប្រភព៖ vodhotnews
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive