រកឃើញ ​ត្រី​ និង ​ពីងពាង ចម្លែក​ក្នុង​ជម្រៅ​ទឹកសមុទ្រ ៦ គីឡូម៉ែត្រ

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​មួយក្រុម​បានធ្វើការ​ស្រាវជ្រាវ​ដល់​រណ្តៅ​ក្នុង​បាតសមុទ្រ​ដ៏​ជ្រៅ​បំផុត​ក្នុងប្រទេស​អូស្ត្រាលី បាន​រកឃើញ​ត្រី​គ្មាន​មុខ និង ពីងពាង​ចម្លែក​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ជម្រៅ​រហូតដល់​ទៅ ៦ គីឡូម៉ែត្រ ។
​ក្រុម​ស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញ​នូវ​សត្វ​សមុទ្រ​ផ្សេងៗ​ជាច្រើន​ទៀត​នៅក្នុង​ជម្រៅ​ទឹក​ដ៏​ជ្រៅ​បែបនេះ ។ ការធ្វើដំណើរ​ស្រាវជ្រាវ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Sampling the Abyss ដឹកនាំ​ស្រាវជ្រាវ​ដោយសារ​មន្ទីរ Museums Victoria និង អង្គការ CSIRO (Commonwealth Scientific and Industrial Research Organization)​ ។


មនុស្ស​រាល់គ្នា​ពិតជា​មានការ​ភ្ញាក់ផ្អើល​ពេល​បានឃើញ​ត្រី​គ្មាន​មុខ និង ពីងពាង​ប្រភេទ​នេះ ។ ចំណែក​អ្នកវិទ្យាសាស្ត្រ​វិញ​បាន​លើកឡើងថា វា​ពិតជា​ដូច​ទៅនឹង​អ្វីដែល​គេ​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​វិទ្យាសាស្ត្រ​ចាស់ៗ​តាំងពី​សម័យបុរាណ​មកហើយ​វា​ពិត​ជាមាន​ពិតមែន ។


​ពូជ​សត្វ​ទាំងនោះ គឺជា​ពូជ​សត្វ​ដ៏​កម្រ និង មិន​ធ្លាប់​ឃើញ​ពីមុន​នោះទេ ។ គួរ​បញ្ជាក់ថា អស់​រយៈពេល​ជាង ១០០ ឆ្នាំ​មកហើយ​នៅក្នុង​ដែនទឹក​ក្នុងប្រទេស​អូស្ត្រាលី ដែល​គេ​មិនបាន​ស្រាវជ្រាវ​ជាថ្មី​តាមពិតទៅ​គេ​បាន​ចងក្រង​នូវ​សត្វ​សមុទ្រ​ប្លែកៗ​ជាច្រើន​នៅ​ម្តុំ​ដែនសមុទ្រ Coral Sea នៃ​ឆ្នេរ​ក្នុងប្រទេស​នេះ កាលពី​ឆ្នាំ ១៨៧៤ ម្តង​ដែរ ដោយ​នាវា​ស្រាវជ្រាវ​ធំ​មួយ​ឈ្មោះ HMS Challenger ។​
 ហើយ​ការរកឃើញ​នូវ​សត្វ​សមុទ្រ​ដ៏​ចម្លែក​ថ្មីៗ​នេះ គឺ​ដោយសារ​បច្ចេកវិជ្ជា​មានការ​រីកចម្រើន​ជាង​មុន​ក្នុង​ការរុករក​ស្រាវជ្រាវ​ឱ្យបាន​ជ្រៅ​ដល់​បាតសមុទ្រ​ក្នុង​ជម្រៅ​បែបនេះ ៕


ប្រភព៖ ប្រជាប្រិយ
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive