" ថ្ងៃខែឆ្នាំកំណើត " ក៏អាចបង្ហាញថាអ្នក ជាមនុស្សបែបណាបានដែរ

ថ្ងៃនេះយើងនឹងលើកឡើងនូវ អាថ៌កំបាំងនៃចរិតបុគ្គលិកលក្ខណៈរបស់អ្នក ដែលបង្ហាញចេញពីថ្ងៃ ខែ និងឆ្នាំកំណើត របស់អ្នកផ្ទាល់តែម្តង។
ចង់ដឹងពីអត្ថន័យយ៉ាងណានោះ សូមអ្នកយកថ្ងៃខែឆ្នាំកំណើតទាំងអស់មកបូកបញ្ចូលគ្នា បន្តបន្ទាប់ រហូតឲ្យបានជាលេខចំនួនមួយខ្ទង់ រួចតាមដានការបកស្រាយដូចខាងក្រោម។
ឧទាហរណ៍ ៖
អ្នកកើតនៅថ្ងៃទី២០ ខែមីនា  ឆ្នាំ១៩៥០
២+០+៣+១+៩+៥+០= ១៩៧៣
១+៩+៧+៣= ២០
២+០= ២ មានន័យថាអ្នកស្ថិតក្នុងមនុស្សជំពូកលេខ ២។
(អ្នកត្រូវបូកបន្តរហូតទាល់តែទទួលបានលេខគត់មួយខ្ទង់ ដូចឧទាហរណ៍ខាងលើដែលបានបង្ហាញ)។
សូមអ្នកយកថ្ងៃខែឆ្នាំកំណើតទាំងអស់មកបូកបញ្ចូលគ្នា បន្តបន្ទាប់ រហូតឲ្យបានជាលេខចំនួនមួយខ្ទង់ រួចតាមដានការបកស្រាយដូចខាងក្រោម
# អត្ថន័យ
• លទ្ធផលបូកស្មើនឹងលេខ ១ ៖ អ្នកជាមនុស្សដែលសំបូរទៅដោយគំនិតថ្មីៗ ផុសឡើងចេញមកដោយឯកឯង ប៉ុន្តែអ្នកក៏ជាមនុស្សដែលឫក និងរឹងរូសបន្តិចដែរ។ អ្នកក៏ជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង និងច្រើនតែរៀនពូកែគ្រប់មុខជំនាញដែលសិក្សា។ អ្នកចូលចិត្តការរកស៊ី ពីព្រោះអ្នកចង់បានភាពជាម្ចាស់ ភាពជាអ្នកគ្រប់គ្រងដោយខ្លួនឯង។
• លទ្ធផលបូកស្មើនឹងលេខ ២ ៖ អ្នកជាមនុស្សដែលខ្វល់ខ្វាយពីតម្រូវការ និងអារម្មណ៍របស់អ្នកដទៃ ជាជាងខ្លួនឯង។ ជាធម្មជាតិ អ្នកជាមនុស្សដែលមិនចូលចិត្តភាពឯកោទេ អ្នកត្រូវការមិត្តភាព និងការរាប់អានជាមួយអ្នកជុំវិញបំផុត ហេតុនេះអ្នកច្រើនជាមនុស្សមានភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែ អ្នកក៏សុខចិត្តនៅតែម្នាក់ដែរ ប្រសិនបើរាប់អានមនុស្សខុស។ អ្នកគួរតែបង្កើនទំនុកចិត្តឲ្យច្រើនជាងមុន ពីព្រោះអ្នកជាមនុស្សដែលមានភាពអៀនខ្មាសច្រើន។
• លទ្ធផលបូកស្មើនឹងលេខ ៣ ៖ អ្នកជាមនុស្សរីករាយប្រកបដោយឧត្តមគតិពិសេសម្នាក់ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត រួមទាំងសំបូរមន្តស្នេហ៍ មានភាពរ៉ូមែនទិក ងាយរាប់អាន និងមានទំនាក់ទំនងយ៉ាងល្អក្នុងសង្គម។ អ្នកជាមនុស្សដែលមិនសូវជាគិតច្រើនប៉ុន្មានទេ ហើយអ្វីដែលសំខាន់គឺ អ្នកជួយឲ្យមនុស្សជុំវិញមានភាពសប្បាយរីករាយជានិច្ច។
• លទ្ធផលបូកស្មើនឹងលេខ ៤ ៖ អ្នកជាមនុស្សបែបអភិរក្ស រក្សាភាពសមរម្យ មានសណ្តាប់ធ្នាប់ មានបែបមានបទ និងគោរពតាមច្បាប់ទម្លាប់ប្រពៃណីយ៉ាងខ្ជាប់ខ្ជួន។ អ្នកក៏ជាមនុស្ស ដែលមានចិត្តខិតខំប្រឹងប្រែងធ្វើការខ្ពស់ មិនថាការងារលំបាកប៉ុណ្ណាទេ។ មនុស្សជុំវិញខ្លួនចូលចិត្តអ្នកណាស់ ប៉ុន្តែអ្នកក៏ជាមនុស្សរឹងរូស និងមិនងាយបត់បែនដែរ។
• លទ្ធផលបូកស្មើនឹងលេខ ៥ ៖ អ្នកជាមនុស្សចូលចិត្តធ្វើដំណើរផ្សងព្រេង មានចរិតចង់ដឹង ចង់ឮគ្រប់សព្វពីកំណើត ព្រមទាំងជាមនុស្សហ៊ានប្រថុយគ្រោះថ្នាក់ខ្ពស់ ហេតុនេះបញ្ហាក៏ជួបច្រើនដែរ។ អ្នកជាមនុស្សចូលចិត្តធ្វើអ្វីប្លែកៗថ្មីៗ មិនចូលចិត្តនៅធ្វើអ្វីដដែលៗនោះទេ។ ហេតុនេះ អ្នកគួរតែគិតឲ្យបានច្បាស់ មុនធ្វើការអនុវត្ត ដើម្បីការពារការសម្រេចចិត្តខុស។
• លទ្ធផលបូកស្មើនឹងលេខ ៦ ៖ អ្នកជាមនុស្សម្នាក់ ដែលស្រលាញ់ចំណងគ្រួសារខ្លាំងបំផុត។ ទន្ទឹមនឹងនោះដែរ អ្នកក៏ជាមនុស្សដែលចូលចិត្តជួយយកអាសារ អ្នកជុំវិញផងដែរ។ អ្នកចូលចិត្តសិល្បៈ តន្រ្តី មានភាពស្មោះត្រង់ខ្ពស់ និងរាប់អានមិត្តជិតស្និទ្ធ ស្រលាញ់ដូចជាក្រុមគ្រួសារ។
• លទ្ធផលបូកស្មើនឹងលេខ ៧ ៖ អ្នកជាមនុស្សឆ្លាត ដែលតែងតែរុករកដំណោះស្រាយ និងស្វែងរកអ្វីដែលលាក់កំបាំងបានចេញមក ទាល់តែអស់។ អ្នកក៏មានចិត្តមាំ ធ្វើអ្វីចូលចិត្តសន្សឹមៗមិនបង្ខំ និងទទួលបានលទ្ធផលជោគជ័យខ្ពស់។ អ្នកច្រើនជាមនុស្សដែលពូកែស្រាវជ្រាវ ហើយជាពិសេស ក៏មានភាពឯកាខ្លាំងដែរ។
• លទ្ធផលបូកស្មើនឹង ៨ ៖ អ្នកជាមនុស្សដែលពូកែដោះស្រាយបញ្ហាម្នាក់ បានយ៉ាងចំនាញ។ អ្នកជាបុគ្គលមានការគិតវិនិច្ឆ័យល្អិតល្អន់ សម្រេចចិត្តបានល្អ មានជំនាញ និងធ្វើអ្វីចំគោលដៅ។ អ្នកក៏ជាមនុស្សដែលមានផែនការក្នុងជីវិត និងប្រាថ្នាចង់បានការរស់នៅដ៏មានសុភមង្គលមួយ។ តែត្រូវចាំថា អ្នកមិនត្រូវសម្រេចចិត្តដោយគិតតែពីអ្នកដទៃ រហូតភ្លេចគិតពីខ្លួនឯងឡើយ។
• លទ្ធផលបូកស្មើនឹងលេខ ៩ ៖ អ្នកជាមនុស្សដែលមានបេះដូងពោះពេញដោយចិត្តខ្វល់ខ្វាយ ចិត្តល្អហួស សូម្បីតែអស់ពីខ្លួន ក៏សុខចិត្តជួយគេដែរ។ តែដោយសារតែចំណុចនេះហើយ ទើបបានជាអ្នកជាមនុស្សដែលមិត្តភក្តិ និងអ្នកជុំវិញស្រលាញ់រាប់អានអ្នកគ្រប់ៗគ្នា។ ប៉ុន្តែ ពេលខ្លះអ្នកក៏ជាមនុស្សដែលផ្លាស់ប្តូរលឿន ពិបាកយល់ចិត្តណាស់ដែរ៕
អាថ៌កំបាំងនៃចរិតបុគ្គលិកលក្ខណៈរបស់អ្នក ក៏អាចបង្ហាញចេញពីថ្ងៃ ខែ និងឆ្នាំកំណើត របស់អ្នកផ្ទាល់បានដែរ
ប្រភព : Interesting Facts
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive