វគ្គផ្តាច់ព្រ័ត្រ Champions League លើកនេះនឹងត្រូវលេងនៅកីឡាករដែលមានដំបូលបិទជិតជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ប្រវត្តិសាស្រ្តនឹងត្រូវបានបង្កើតនៅពេលដែល Juventus ប៉ះជាមួយនឹង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នាថ្ងៃទី ៣ មិថុនា ដោយសហព័ន្ធបាល់ទាត់ប្រទេសវែលបានរៀបចំឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងប្រព្រឹត្តិឡើងដោយការបិទដំបូលរបស់កីឡាដ្ឋានជិតតែម្តង ។
 ការសម្រេចចិត្តបែបនេះគឺត្រូវបានធ្វើឡើងក្រោយមានការបំផ្ទុះគ្រាប់បែកភេវរកម្មនៅទីក្រុង Manchester ប្រទេសអង់គ្លេសកន្លងទៅដោយបានសម្លាប់មនុស្ស ២២ នាក់និងរបួសជាច្រើនថែមទៀត ។
 យោងទៅតាមការគំរាមកំហែងពីការបំផ្ទុះគ្រាប់បែកនេះ សហព័ន្ធបាល់ទាត់វែល បានពិភាក្សាជាមួយនឹងអាជ្ញាធរដែនដីនៅទីនោះដើម្បីរៀបចំការប្រកួតដោយបិទដំបូលជិតនាកីឡាដ្ឋានជាតិរបស់ប្រទេសវែលនាទីក្រុង Cardiff នេះដើម្បីធានាសុវត្ថិភាពបន្ថែម ។
 សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក៏បានឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់វែលដែរដោយថាវាជាការបង្កើនសុវត្ថិភាពនាវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ខ្លាំងៗទាំងពីរនេះ ហើយបញ្ជាក់ថាវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នេះនឹងដំណើរការជាធម្មតាតាមការព្រៀងទុក ។
 នៅទីក្រុង Cardiff នឹងមានការរៀបពិធីជប់លៀងដ៏ធំអបអរព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League ចាប់ពីថ្ងៃទី ១-៤ ខែមិថុនា ដោយមានការប្រគុំតន្រ្តីដ៏ធំ ការលេងល្បែងកំសាន្ត តារាងបាល់ទាត់អណ្តែតលើទឹកដែលរៀបចំសម្រាប់ជនភៀសខ្លួននៅប្រទេសវែល ជនពិការគថ្លង់របស់ Swansea , Cardiff , Newport …. ហើយសហព័ន្ធបាល់ទាត់ប្រទេសវែលបានបញ្ជាក់ហើយថាការរៀបចំពិធីទាំងនេះនឹងដំណើរការទៅជាធម្មតាផងដែរ ។







ប្រភព : Goal.com
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive