បើតាមអប្បិយជំនឿ សាសនាតាវប្រទេសចិន ពេលមនុស្សស្លាប់ ហើយត្រូវឆ្មាខ្មៅកន្លង សាកសពនឹងដឹងខ្លួនឬក្រោកពីមឈូស។ ចំណែកនៅកម្ពុជាវិញ រឿងនេះក៏ត្រូវបានគេនិយាយតៗគ្នាដែរ។ តើពិតជាបែបនេះមែនឬក៏យ៉ាងណា?
ថ្ងៃមួយឪពុកខ្ញុំ បានទទួលទូរសព្ទពីមន្ទីរពេទ្យថា ជីដូនខ្ញុំស្លាប់ដោយសារខូចសរីរាង្គខាងក្នុង។ ខ្ញុំពិបាកចិត្តណាស់។ ភ្លាមៗនោះ ឪពុកម្ដាយ និងសាច់ញាតិរបស់ខ្ញុំ បានទៅកាន់មន្ទីរពេទ្យ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណី។
ពេលដឹកសពមកដល់ផ្ទះ និងរៀបចំទុកដាក់រួចហើយ ម្ដាយមីងខ្ញុំបានលាបម្សៅ ចំណែកសាច់ញាតិផ្សេង បានពាក់គ្រឿងអលង្ការឱ្យគាត់ (សព)។ ពិធីបុណ្យតាមប្រពៃណីក៏ចាប់ផ្ដើមធ្វើនាពេលល្ងាចនោះ។ ពួកគេបានឱ្យខ្ញុំលុតជង្គង់ កាន់ធូបមួយនៅចន្លោះម្រាមដៃ ហើយមនុស្សជាច្រើនបានគោរពសពដោយក្ដីសោកស្ដាយ។
យប់ទី១ឆ្លងផុត គ្មានអ្វីកើតឡើង។ ខ្ញុំបានអុជក្រដាស អុជធូប ខណៈឪពុកខ្ញុំលេងបៀជាមួយសាច់ញាតិ ដើម្បីយាមមឈូស ប៉ុន្តែក្នុងយប់ទី២ រឿងចម្លែកមួយបានកើតឡើង ។ ពេលព្រះសង្ឃសម្ដែងធម៌ ផ្ដល់នូវផ្ទះក្រដាស ឡានក្រដាសជាដើមនោះ ស្រាប់តែមានឆ្មាខ្មៅមួយក្បាល លោតកន្លងមឈូស។
តាមអប្បិយជំនឿ បើសិនឆ្មាខ្មៅកន្លងសព សពនឹងដឹងខ្លួន និងក្រោកឡើង ហើយសពស្លាប់បិទភ្នែកមិនជិតឡើយ។ រំពេចនោះខ្ញុំបានដេញឆ្មាចេញ។ ពេលយប់ខ្ញុំសម្រាក ខ្ញុំបានឮសំឡេងស្រី ស្រដៀងសំឡេងលោកយាយរបស់ខ្ញុំ។
“ប្រាប់គ្រួសារយើងផងថា យើងចូលចិត្តផ្ទះដែលដុតឱ្យយើងនេះខ្លាំងណាស់”
ខ្ញុំព្រឺក្បាលប៉ុនកញ្ជើ…ដេកមិនលក់បក់មិនល្ហើយ ធ្វើអីមិនកើតពេញមួយយប់។ ខ្ញុំអត់ហ៊ានទៅណាទាំងអស់។ ព្រឹកឡើង ខ្ញុំបានប្រាប់រឿងរ៉ាវដល់សាច់ញាតិ ប៉ុន្តែគ្មានអ្នកណាម្នាក់ជឿខ្ញុំទេ។
ថ្ងៃចុងក្រោយ ម្ដាយ និងមីងខ្ញុំ បានជជែកគ្នាពីការស្លាប់របស់លោកតា (ស្លាប់ពីមុន) នៅខាងក្រៅ។ ភ្ញាក់ព្រឺត ព្រោះកៅអីអង្គុយមួយ បានចាប់ផ្ដើមដើរទៅកាន់ម្ដាយ និងមីងរបស់ខ្ញុំ។ សំឡេងស្រែកភ្លាត់មាត់ បានបន្លឺឡើងផ្អើល អ្នកនៅបុណ្យទាំងអស់។ ពួកគាត់ឈប់និយាយ ហើយក៏រត់សំដៅទៅកុងម៉ាអុជធូប ព្រោះពួកគាត់ជឿថា ព្រលឹងលោកយាយ ចាប់អារម្មណ៍លើរឿងលោកតា។
ថ្ងៃចុងក្រោយជាថ្ងៃ ដែលគ្រួសារខ្ញុំកើតទុក្ខបំផុត។ ពួកយើងបានបួងសួងជូនលោកយាយជាលើកចុងក្រោយមុនបូជា។ សំឡេងស្រែកយំ បានបន្លឺលាន់ទ្រហឹង។ ថ្ងៃបន្ទាប់ពួកយើងបានរើសឆ្អឹងមកទុក។
អាការៈព្រឺសម្បុរគីង្គក់ បានកើតឡើងជាថ្មីម្ដងទៀត សម្រាប់គ្រួសារខ្ញុំ ព្រោះយើងមានជំនឿថា នៅថ្ងៃទី៧ ព្រលឹងខ្មោចនឹងមកលេង។ ពួកយើងបានបាចម្សៅលើផ្ទះ ព្រោះគេជឿថាពេលខ្មោចមកលេង នឹងមានដានជើងជាប់លើម្សៅ។
ពេលយប់គ្រួសារសាច់ញាតិខ្ញុំអត់ដេកទេ ព្រោះនៅចាំមើល លើកលែងតែប្អូនជីដូនមួយអាយុ៥ឆ្នាំ ដែលកំពុងលង់លក់។ ស្រាប់តែប្អូនខ្ញុំស្រែកយ៉ាងខ្លាំង។ វាប្រាប់ពួកយើងថា យាយមកលេង។ ពេលមកដល់កុងម៉ា ខ្ញុំឃើញថាកញ្ចូញមាន់ ដែលលោកយាយចូលចិត្តបាត់ស្រមោល ហើយលើឥដ្ឋឃើញមានស្នាមជើងតូចៗ ខ្ញុំស្គាល់ថាជាដានជើងយាយខ្ញុំ។
សាច់រឿងឆ្មាកន្លងសពនេះ ជាការចែករំលែកបទពិសោធន៍ របស់មិត្តអ្នកអានជនជាតិចិនម្នាក់។ ជនជាតិចិនម្នាក់នេះ បានសរសេរទៅកាន់គេហទំព័រ Oocities។ ក្រោយអានរឿងនេះ តើប្រិយមិត្តជឿអត់? តើធ្លាប់ឮចាស់ៗនិយាយរឿងនេះដែរឬទេ?
ប្រភព៖ បរទេស
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment