តិចនិកមើល «កាបូបដៃ» ថាតើជារបស់ពិត ឬក្លែងក្លាយ មុននឹងចំណាយប្រាក់ទិញ

ជាការពិតណាស់ ការទិញប៉ះចំរបស់ក្លែងក្លាយ មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ថាល្ងង់ប៉ុណ្ណោះទេ វាថែមទាំងខាតលុយកាក់ របស់អ្នកថែមទៀត ពីព្រោះកាបូបពិតភាគច្រើន សុទ្ធតែមានតម្លៃថ្លៃ។
ហេតុនេះ ដើម្បីការពារអ្នក កុំឲ្យចាញ់បោកអ្នកលក់រាយមួយចំនួន យើងនឹងលើកឡើងពីតិចនិកពិនិត្យមើល កាបូប កុំឲ្យទិញប៉ះចំរបស់ចម្លងក្លែងក្លាយ ដូចខាងក្រោមនេះ ៖

១.ពិនិត្យមើលលើស្នាមថ្នេរ

កាបូបប្រេនពិតៗ សុទ្ធតែមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន មុននឹងដាក់លក់ចេញ។ ស្នាមថ្នេរទាំងអស់ ត្រូវតែស្មើស្អាត គ្មានស្នាមបែកព្រុយថ្នេរ អ្វីឡើយ ពីព្រោះកាបូបល្បីៗទាំងនោះ សុទ្ធតែដេរដោយដៃទាំងអស់។


២. ពិនិត្យមើល ទំពក់ គន្លឹះ និងខ្សែរ៉ូត 

បើនិយាយពី គុណភាពរបស់ ទំពក់ គន្លឹះ ខ្សែរ៉ូត និងក្បាលរ៉ូត ត្រូវតែមើលទៅ ល្អឥតខ្ចោះ ព្រមទាំងមាន បោះឈ្មោះ ឬលេខ ពីលើថែមទៀត ដើម្បីបញ្ជាក់ពីគុណភាព និងភាពជារបស់ពិត។ ឧទាហរណ៍ដូចជា កាបូបម៉ាក Hermes មានបោះអក្សរ “Hermes Paris made in France” និងលេខឆ្នាំផលិត នៅសងខាងគន្លឹះកាបូប។


៣. ពិនិត្យមើលលើ វត្ថុធាតុដើមផលិត 

អ្នកត្រូវចាំថា កាបូបម៉ាកល្បីពិត មិនប្រើស្បែកគ្រើម រដាក់រដុប ស្អិតជាប់ដៃនោះទេ។ ពួកគេប្រើតែ វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដោយមានសភាពទន់ និងងាយបត់បែន ជាពិសេស រក្សាទ្រង់ទ្រាយដើមបានគ្រប់ស្ថានភាព។


៤. មើលលើស្លាកឈ្មោះប្រេន 

ជួនកាលអ្នកប្រហែលជា ភ្លេចពិនិត្យមើល ផ្លាកប្រេនរបស់កាបូប ផងក៏មិនដឹង ពីព្រោះរបស់ចម្លងក្លែងក្លាយ មានបោះខុសពុម្ពអក្សរ មានអក្សរព្រាលៗដាច់ៗ និងជួនកាលសរសេរខុសថែមទៀត។


៥. លេខសម្គាល់ (Serial number) 

លេខសម្គាល់ គឺជាកន្លែងបញ្ជាក់ថា កាបូបនោះជារបស់ពិតឬអត់ បានយ៉ាងច្បាស់។ ស្លាកដែលមានលេខសម្គាល់ នៃរបស់ពិត មានបិទ និងហ៊ុុមព័ទ្ធមានលក្ខណៈយ៉ាងពិសេស ជាពិសេស មិនអាចបកចេញបានទេ។ រីឯ របស់ក្លែងក្លាយ ច្រើនតែបិទលេខសម្គាល់ជា Sticker ជាប់នឹងកាបូបប៉ុណ្ណោះ។


៦. មើលលើការវេចខ្ចប់

អ្នកត្រូវចងចាំថា របស់ពិត របស់ល្អ គឺត្រូវតែមានការវេចខ្ចប់ សមស្របទៅតាមតម្លៃដ៏ថ្លៃរបស់វា។ មិនថាជាកញ្ចប់ ឬថង់ ឬប្រអប់នោះទេ គឺត្រូវតែមើលទៅមានគុណភាពខ្ពស់ និងមិនមានការគិតថ្លៃបន្ថែមអ្វីឡើយ។


៧. ចំណុចពិសេសរបស់ផលិតផល 

ជាក់ស្តែង ម៉ាកកាបូបនីមួយៗ សុទ្ធតែមានចំណុចពិសេស សម្រាប់សម្គាល់រៀងៗខ្លួន។ ឧទាហរណ៍ ដូចជា កាបូបម៉ាក Prada មិនដែលប្រើពណ៌សាច់ក្រណាត់ខាងក្នុង ខុសពីពណ៌សាច់កាបូបខាងក្រៅនោះទេ ជាពិសេស សូម្បីតែពណ៌អំបោះ ក៏មិនខុសគ្នាដែរ។ រីឯ កាបូបម៉ាក Dior វិញ ប្រើតែសាច់ក្រណាត់ត្បាញពណ៌ក្រហម ផ្នែកខាងក្នុង ខុសពីម៉ាកកាបូបដទៃ៕


ប្រភព : Bright Side
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive