ហួសចិត្ត..! នាយកក្រុមហ៊ុនSamsung ត្រូវបានចាប់ខ្លួន ជាប់ចោទពីបទ…

ហួសចិត្ត..! នាយកក្រុមហ៊ុនSamsung ត្រូវបានចាប់ខ្លួន ជាប់ចោទពីបទ…

បរទេស៖ លោក Jay Y. Lee នាយកប្រតិបត្តិក្រុមហ៊ុន Samsung ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ ។ តុលាការនៅក្នុងប្រទេស កូរ៉េខាងត្បូង បានប្រកាសថាដូច្នេះ ដោយលោក ជាប់សង្ស័យពាក់ ព័ន្ធនឹងរឿងអាស្រូវ ពុករលួយ ដែលមានពាក់ព័ន្ធ នឹងរឿងអាស្រូវ របស់លោកស្រី ប៉ាក គិនហេ អតីតប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកដឹកនាំ ក្នុងរឿងទាំងអស់នេះ ។
ជុំវិញករណី នៃការចាប់ខ្លួននេះដែរ តុលាការកណ្តាល នៅសេអ៊ូល ក៏បានច្រានចោល នូវសំណើមួយ ដែលសុំមិនឲ្យចុះផ្សាយ អំពីការចាប់ខ្លួននេះ ពីសំណាក់ លោក Park Sang-jin អគ្គនាយកក្រុមហ៊ុន Samsung និងជាប្រធានសហព័ន្ធ Korea Equestrian Federation ផងដែរ ។

 លោក Lee ដែលមានវ័យ៤៨ឆ្នាំ ស្ថិតក្នុងមន្ទីរឃុំឃាំង នៅក្រុងសេអ៊ូល រង់ចាំការបើកសវនការ ជំម្រុមជម្រះក្តី ដោយតុលាការ ។ តុលាការដដែលនោះ បានច្រានចោល នូវសំណើមួយ ពីក្រុមសភាចារបុស កាលពីខែមុន ដើម្បី សុំកុំឲ្យ មានការចាប់ខ្លួនលោក Lee តែទោះបីជាយ៉ាងនេះក្តី មានក្រុមសុភាចារបុរស ជាច្រើនបាន បណ្តឹងជំទាស់ និងបានជំរុញ ឲ្យចាប់ខ្លួនលោក Lee ដោយចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ និងបទចោទប្រកាន់ មួយចំនួនទៀត ។
ក្រុមសុភាចារបុរស ដែលបានប្រឆាំងជំទាស់​ សុំឲ្យធ្វើការចាប់ខ្លួនលោក Lee ក៏បានបង្ហាញនូវ ភស្តុតាង ជាក់ស្តែងនានា ដែលពាក់ព័ន្ធ នឹងអំពើពុករលួយ របស់លោក Lee ។ ចៅក្រមបានបញ្ជាក់ថា “យើងទទួលស្គាល់ អំពីមូលហេតុ និងចាំបាច់ត្រូវតែចាប់ខ្លួន” ។ ដោយសារ តែមានភស្តុតាង បន្ថែមទៀត ពីករណីពុករលួយ ។ តាមការចោទប្រកាន់ ក្នុងរឿងពុករលួយនោះដែរ គឺថា លោក Lee បានបង់ប្រាក់ ដែលជាថ្នូរក្នុង ការសូកប៉ាន់ សរុប៤៣ពាន់លានវ៉ុន ស្មើនឹង ៣៧,៧៤លានដុល្លារ ទៅឲ្យអង្គការ ដែលមានពាក់ ព័ន្ធនឹងមិត្តភ័ក្រ្ត របស់លោកស្រី ប៉ាក គឺលោកស្រី Choi Soon-sil ដើម្បីជួយទំនុក បម្រុងក្នុងរដ្ឋា ភិបាល ដើម្បីឲ្យ Samsung អង្គភាពសំខាន់ៗចំនួន២៕

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive