ប្រពៃណីស្ត្រីជនជាតិចិនមួយក្រុមបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ពេលដឹងថាពួកគាត់បានយកក្រណាត់រុំរឹតជើងយ៉ាងណែនជារហូតខូចទ្រង់ទ្រាយជើងពីធម្មជាតិ។
ប្រពៃណីរុំជើងជាប្រពៃណីចិនបុរាណ ដើម្បីបង្ហាញពីនិមិត្តរូបនៃសម្រស់របស់មនុស្សស្រីជំនាន់នោះ។ ស្ត្រីចំណាស់ទាំងនេះរស់នៅភូមិដាច់ស្រយាលមួយនៃទីក្រុង Biejie ខេត្ត Guizhou ភាគនិរតី ប្រទេសចិន ចំណែកបច្ចុប្បន្នទម្លាប់ដដែលត្រូវបានគេលុបចោលហើយ ក្រោយរកឃើញផលវិបាកជាច្រើន។
ជាទូទៅគេស្គាល់ថាប្រពៃណីជើងផ្កាឈូក និងត្រូវបានគេអនុវត្តចាប់តាំងពីសតវត្សទី ១០ មកម្ល៉េះ តែបាត់បង់ការគាំទ្រនៅដើមសតវត្សទី ២០ ហើយច្បាប់សម្រេចដកចេញទាំងស្រុងនៅឆ្នាំ ១៩១១។
ដំណើរការនៃការរុំជើង ជាធម្មតាកើតឡើងទៅលើក្មេងស្រីវ័យក្មេងអាយុចន្លោះពី ៤ ទៅ ៩ ឆ្នាំ ដែលជាវ័យជើងកំពុងលូតលាស់ និងអំឡុងពេលរដូវរងាថែមទៀត។ ជើងរបស់ក្មេងស្រីត្រូវដាក់ត្រាំទឹកក្ដៅឧណ្ហៗ លាយជាមួយថ្នាំបុរាណ និងឈាមសត្វ ដើម្បីឲ្យជើងទន់ និងក្រចកជើងរួមចូលគ្នា។
បើតាមសារព័ត៌មានចិន China Plus អះអាងថា បច្ចុប្បន្នមានតែស្ត្រីវ័យចន្លោះពី ៧០ ទៅ ៨០ ឆ្នាំប៉ុណ្ណោះ នៅបន្តប្រពៃណីជើងផ្កាឈូកនេះ៕
ប្រភព៖ Sabay
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment