ស្តេចអាហ្រ្វិកព្រះនាម Musa Keita I ត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុត គ្រប់ពេលវេលា នៅពេលដែលទ្រព្យសម្បត្តិរបស់ព្រះអង្គ ត្រូវបានគេនិយាយថា «មិនអាចបរិយាយបាននោះ» ។
ស្តេច Musa Keita I បានឡើងគ្រងរាជ នៅឆ្នាំ១៣១២ ពេលដែលព្រះអង្គ បានក្លាយជាអធិរាជ Mansa ដែលប្រែថា ស្តេច ។ នៅពេលនោះ ភាគច្រើននៅទ្វីបអឺរ៉ុប នៅតែងងឹត នឹងស្ថិត ក្រោមសង្គ្រាម ខណៈដែល អាណាចក្រអាហ្វ្រិក បានលូតលាស់ ជាលំដាប់។
ស្តេច Musa Keita I បានគ្រប់គ្រងចក្រភពម៉ាលី នៅសតវត្សទី១៤ ក្នុងនោះ គ្រប់ដណ្តប់ទាំងទឹកដី ដែលមាន ទាំងប្រទេស ហ្កាណា Timbuktu និង Mali ដែលមានផ្ទៃដីប្រហែល ២០០ម៉ាយល៍។
ទស្សនាវដ្តី Time បានចុះអត្ថបទដែលសរសេរដោយលោក Jacob Davidson ថា គ្មានពាក្យណាមួយ អាចបង្ហាញពីទ្រពសម្បត្តិ ដ៏មហិមារ របស់ស្តេចអង្គនេះ បានទេ ។ តែបើតាមការប៉ាន់ស្មាន ទ្រព្យសម្បត្តិស្តេចអង្គនោះ គិតត្រឹមឆ្នាំ២០១៦ មានចំនួន ៤០០ ពាន់លានដុល្លារអាម៉េរិក ដែលជាកំពូលអ្នកមាន នាពេលបច្ចុប្បន្ន ដែលចុះផ្សាយដោយ Forbes នោះ។
អ្វីដែលធ្វើអោយស្តេចខាងលើបានក្លាយជាអ្នកមាន បំផុតនៅពេលនោះ គឺភាគច្រើនបានមកពីធនធានធម្មជាតិ ក្នុងនោះមានអំបិល និងមាស ។ ជាក់ស្តែង អាហ្វ្រិកខាងលិច ជាអ្នកផ្គត់ផ្គង់អំបិល និងមាស ជាងពាក់កណ្តាល នៃការផ្គត់ផ្គង់ ទៅកាន់ពិភពលោក ៕
ប្រភព៖ dailyreport
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment