Neville៖ Lukaku អាច​ជំនួស​កន្លែង Zlatan ធ្វើ​ឲ្យ​ Man Utd កាន់​តែ​គ្រោះថ្នាក់

អតីត​ប្រធាន​ក្រុម Evertonកីឡាករ Phil Neville ជឿជាក់​ថា Romelu Lukaku នឹង​​អាច​រៀន​​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​នៅ Manchester United ដើម្បី​ជំនួស​តំណែង Zlatan Ibrahimovic ដែល​ចាកចេញ។

Lukaku កាន់តែ​ខិតជិត​បាន​ធ្វើ​ការ​ជាមួយ​លោក Jose Mourinho ម្ដង​ទៀត​ បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា United ​បាន​ព្រមព្រៀង​តម្លៃ​៧៥​លាន​ផោន​ជាមួយ Everton លើ​កីឡាករ​បែលហ្សិក​វ័យ​២៤​ឆ្នាំ។
​​​​Neville ដែល​ចំណាយ​ពេល​៨​រដូវកាល​នៅ​ជាមួយ Everton បាន​គិត​ថា ភាព​ក្មេង​វ័យ​និង​ការ​ពង្រឹង​សមត្ថភាព​របស់ Lukaku អាច​ជួយ United ក្លាយ​ជា​ក្រុម​កាន់​តែ​គ្រោះថ្នាក់​ពេល​ដែល​ផ្ទេរ​មក បន្ទាប់​ពី Ibrahimovic ចាកចេញ។ "ខ្ញុំ​គិត​ថា​អ្នក​អាច​ឃើញ​ការ​អភិវឌ្ឍន៍​របស់​គេ។ ខ្ញុំ​គិត​ថា​មាន​ការ​រិះគន់​មួយ​ចំនួន​ ដោយ​ចោទ​ជា​សំនួរ​ថា Lukaku អាច​លេង​ប្រកួត​ធំ​បាន​ឬ​អត់? អាច​ទាត់​បញ្ជូល​ទី​ការ​ប្រកួត​ធំ​បាន​ឬអត់? ប៉ុន្តែ​គេ​បាន​បង្ហាញ​លេចធ្លោ​កាល​ពី​រដូវ​កាល​មុន"។ Neville និយាយ​ក្នុង​កម្មវិធី Radio Five Live របស់ BBC។
 រំឭក​ថា កាល​នៅ​ដឹក​នាំ Chelsea លោក Jose Mourinho ធ្លាប់​លក់ Lukaku ទៅ​ឲ្យ Everton កាល​ពី​ឆ្នាំ​២០១៤។ Lukaku បាន​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី​២​មាន​២៥​គ្រាប់​​ បន្ទាប់​ពី​Harry Kane នៅ  Premier League រដូវ​កាល​មុន៕​
ប្រភព៖ sabay
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive