គ្មានអ្វីស្រួលខ្លួនជាងពេលបានចូលបន្ទប់ទឹក ពេលអ្នកឈឺនោមខ្លាំងនោះទេ។ ស្រមៃថាអ្នកខំទប់នោម ព្រោះបង្គន់ជាប់រវល់ ហើយទីបំផុតអ្នកបានចូល វាពិតជាអារម្មណ៍សប្បាយចិត្តបំផុត។
ប៉ុន្តែតើអ្នកធ្លាប់សម្គាល់មើលទេថា ជួនកាលអ្នកក្រញ៉ែងខ្លួនបន្ទាប់ពីនោមរួច? អ្វីទៅជាមូលហេតុនៅពីក្រោយខ្នងនៃរឿងមួយនេះ? ខាងក្រោមនេះនឹងលាតត្រដាង៖
ហេតុការណ៍នេះភាគច្រើនកើតឡើងចំពោះប្រុសៗ ស្រីៗកម្រនឹងកើតរឿងបែបនេះឡើងណាស់។ ហេតុផលមួយគឺថា វាបណ្តាលមកពីសីតុណ្ហភាពក្នុងខ្លួនអ្នកចុះកម្តៅ។ ព្រោះទឹកនោមក្តៅៗត្រូវបានបញ្ចេញពីប្លោកនោម ហើយប្លោកនោមនេះជាសរីរាង្គដ៏សំខាន់របស់រាងកាយ។ អ្នកក្រញ៉ែងញ័រខ្លួនព្រោះតែកម្តៅក្នុងរាងកាយធ្លាក់ចុះ។ រំញ័រខ្លួននេះជាការឆ្លើយតបរបស់រាងកាយពេលសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ។
វាអាចជាប្រតិកម្មចលនារហ័សរបស់ជង្គង់។ វាបណ្តាលមកពីអ្នកមិនបានគ្រប់គ្រងលើវា ដូចជាពេលយើងបិទភ្នែកនៅពេលក្រដាសដែរ។ វាកើតឡើងពីប្រព័ន្ធសរសៃប្រសាទស្វយ័ត។
ជាក់ស្តែងពេលយើងនោម យើងត្រូវស្រាតខោក្នុងចេញ។ នេះមានន័យថាយើងកំពុងតែលាតត្រដាងតំបន់ឯកជនរបស់ខ្លួនឯង។ ពេលតំបន់ក្តៅៗលើខ្លួនប្រាណអ្នកត្រូវនឹងខ្យល់ត្រជាក់ ប្រតិកម្មក្រញ៉ែងខ្លួន ឬព្រឺសម្បុរនឹងកើតឡើង៕
ប្រភព៖ khmerpropey
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment