ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី១៣ កក្កដា នេះ ស្ថិតត្រង់ចំណុចផ្លូវ៣០ ក្នុងភូមិ៣០ ឃុំតាក្រី ស្រុកកំរៀង មានប្រជាពលរដ្ឋប្រមាណ១៣០នាក់ ក្នុងនោះមានទាំងរថយន្ត, គោយន្ត និងត្រាក់ទ័រ២៣គ្រឿងនាំគ្នាជិះមកបិទផ្លូវមិនឱ្យអ្នកដំណើរអាចឆ្លងកាត់បាន ដើម្បីតវ៉ាសុំការអន្តរាគមន៍ពីលោកអភិបាលស្រុកកំរៀង ។
សេចក្តីរាយការណ៍បន្តថា ការតវ៉ារបស់ពលរដ្ឋខាងលើ គឺក្នុងគោលបំណងសុំឱ្យលោកអភិបាលស្រុកកំរៀងជួយដោះស្រាយ ដោយសុំទាមទារ ទី១-សុំឱ្យពោតតម្លៃ៣,៥បាត(តម្លៃថេរ) ទី២-សុំឱ្យច្រកយកតម្លៃតាមរដ្ឋកំណត់ ទី៣-សុំឲ្យរដ្ឋត្រួតពិនិត្យជញ្ជីងតាមសាយឡូ និងទី៤-សុំឲ្យមានថៅកែច្រើនចូលទិញ កុំឱ្យមានតែមួយទិញតម្លៃថោក ។
ទោះបីជាយ៉ាងណា មកទល់ម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃដដែលនេះ មិនទាន់មានដំណោះស្រាយណាមួយឡើយ ខណៈពលរដ្ឋក៏មិនព្រមបើកផ្លូវ និងរំសាយវិញដែរ។
ប្រភព៖ kosontepheab
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment