សញ្ញាមួយចំនួន ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​មាន​គ្រួស​​ក្នុង​តម្រងនោម!

(សុខភាព)៖ គ្រួសក្នុងតម្រងនោម គឺវាអាចស្ថិតក្នុងកន្លែងណាមួយ នៃតម្រងនោមរបស់យើង ហើយក៏មិនប្រាកដថា បង្កជាការឈឺចាប់អ្វីដែរ។ ប៉ុន្តែនៅពេលវាធ្វើដំណើរ ឬអណ្តែតចេញពី បំពង់តម្រងនោម ឬផ្លូវទឹកម៉ូត្រ (បំពង់បង្ហូរទឹកនោមពីតម្រងនោមទៅប្លោកនោម បង្ហួរនោម) ចលនាមួយនេះអាចបង្កជាអាការៈ៖

• គ្មានអាការៈអ្វីទាំងអស់ បើសិនជាគ្រួសនេះតូច។
• ឈឺចាប់ខ្លាំងក្លា និងភ្លាមៗដែលការឈឺចាប់នេះ ដូចទឹករលក។
• គ្រួសប្រហែលជាបង្ក ជាការឈឺចាប់ខ្លាំង នៅខ្នងក្រោមឆ្អឹងជំនី ពោះ ផ្នែកខាងក្រោម គ្រលាន ឬប្រដាប់ភេទ។
• ក្អួត និងចង្អោ។
• ឈាមក្នុងទឹកនោម ដែលអាចគិតថាគ្រួសនេះ ស្ថិតក្នុងតម្រងនោម ហើយធ្លាក់ចូលក្នុងបំពង់ បង្ហូរទឹកនោមចេញពី តម្រងនោមទៅប្លោកនោម។
• នោមញឹក និងនោមឈឺ ដែលវាប្រហែលជាកើតឡើង បាននៅពេលដែលគ្រួសនេះ ស្ថិតក្នុងបំពង់បង្ហូរទឹកនោម ចេញពីតម្រងនោម ទៅប្លោកនោម ឬក្រោយពេលគ្រួសធ្លាក់ចូល ក្នុងប្លោកនោមរួច។
• ទឹកនោម មានពណ៌ផ្កាឈូក ក្រហម ឬត្នោត ។
• ទឹកនោម មានពណ៌ល្អក ឬក្លិនស្អុយ ។
• ក្តៅខ្លួន និងគ្រុនបើសិនជាមានការបង្ករោគក្នុងខ្លួន។
ការឈឺចាប់ ដែលបណ្តាលមកពីគ្រួស ក្នុងតម្រងនោម ប្រហែលជាអាចផ្លាស់ប្តូរ ទៅតាមទីតាំង ខុសៗគ្នារបស់គ្រួសតាំងនៅ ឬអាចនឹងឈឺកាន់តែខ្លាំង នៅពេលវាធ្វើដំណើរ ឬអណ្តែតទៅកន្លែង ណាមួយនៃផ្លូវទឹកម៉ូត្រ៕

ប្រភព៖ khmertalking

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive